រាងនៅ ? ហ្នឹងហើយប្រាប់មិនចេះស្តាប់
ខេត្តត្បូងឃ្មុំ ៖ ដោយសារតែច្បាប់ល្បែងស៊ីសងនៅប្រទេសវៀតណាមតឹងរ៉ឹង ២នាក់ប្តីប្រពន្ធជនជាតិវៀតណាមបានរត់មកសម្ងំបើកលេងយ៉ាងគគ្រឹកគគ្រេងនៅត្រង់ទីតាំងស្ងាត់
ខេត្តត្បូងឃ្មុំ ៖ ដោយសារតែច្បាប់ល្បែងស៊ីសងនៅប្រទេសវៀតណាមតឹងរ៉ឹង ២នាក់ប្តីប្រពន្ធជនជាតិវៀតណាមបានរត់មកសម្ងំបើកលេងយ៉ាងគគ្រឹកគគ្រេងនៅត្រង់ទីតាំងស្ងាត់
ខេត្តត្បូងឃ្មុំ ៖ ដោយសារតែច្បាប់ល្បែងស៊ីសងនៅប្រទេសវៀតណាមតឹងរ៉ឹង ២នាក់ប្តីប្រពន្ធជនជាតិវៀតណាមបានរត់មកសម្ងំបើកលេងយ៉ាងគគ្រឹកគគ្រេងនៅត្រង់ទីតាំងស្ងាត់មួយកន្លែង ក្នុងភូមិថ្នល់កែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តែមិនទាន់បានលេងក្តៅគូទផងក៏ត្រូវសមត្ថកិច្ចចុះទៅធ្វើការបង្ក្រាប កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ដោយដកហូតបានអាគកចំនួន១៤ក្បាល និងម៉ូតូចំនួន១០គ្រឿង ចំណែកក្រុមអ្នកញៀនល្បែងមានខ្មែរ និងវៀតណាមរាប់សិបនាក់ នាំគ្នារត់ប្រសាចគេចខ្លួនបាត់អស់ ។
នគរបាលនៃស្នងការដ្ឋានខេត្តមួយរូបបានប្រាប់ឲ្យដឹងថា ចំពោះទីតាំងបើកលេងបញ្ជល់មាន់ដោយខុសច្បាប់ខាងលើមានម្ចាស់សង្វៀន២នាក់ប្តីប្រពន្ធជនជាតិវៀតណាម គឺឈ្មោះ ង្វៀន វ៉ាន់កាំង អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ង្វៀង ធីជាតិ អាយុ៤៥ឆ្នាំ បានលួចបើកលេងល្បែងខុសច្បាស់នេះជាច្រើនថ្ងៃមកហើយ ដំបូងគេឃើញមានមនុស្សមកលេងតិច តែក្រោយមកមនុស្សបានមកលេងកាន់តែច្រើនឡើងៗ ពពាក់ពពូន ព្រមទាំងមានការព្រួយបារម្ភខ្លាចមានអំពើចោរកម្ម លួច ឆក់ ប្លន់ កើតចេញពីល្បែងនេះទៀតផង ។
នគរបាលដដែលបានប្រាប់បន្តឲ្យដឹងទៀតថា ក្នុងពេលដែលលេងមានមនុស្សតិចៗ ប៉ុស្តិ៍រដ្ឋបាលធ្លាប់បានប្រាប់២នាក់ប្តីប្រពន្ធជនជាតិវៀតណាមនោះឲ្យបញ្ឈប់ ហើយជនជាតិវៀតណាមទាំង២នាក់នោះឆ្លើយ បាទ និង ចាស ! តែនៅមុខសមត្ថកិច្ចនោះទេ លុះពេលដែលនគរបាលចាកចេញទៅផុត បែរជាលួចបើកលេងបញ្ជល់មាន់កាន់តែគគ្រឹកគគ្រេងឡើងៗ ។
រហូតមដល់ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច ហើយលោកអធិការនគរបាលស្រុកពញាក្រែកបានសុំគោលការណ៍ពីលោកស្នងការនគរបាលខេត្ត ក៏ត្រូវលោកស្នងការបញ្ជាឲ្យចុះទៅបង្ក្រាបជាបន្ទាន់ផងដែរ ។ ស្របពេលដែលកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត និងស្រុក បានសហការគ្នាចុះទៅនោះ គ្រាន់តែឃើញសមត្ថកិច្ច ព្រមទាំងស្ថាប័នសាលាដំបូងខេត្តពីចម្ងាយ ក្រុមអ្នកញៀនល្បែងមានខ្មែរ និងវៀតណាមរាប់សិបនាក់បាននាំគ្នារត់ឡើងប្រសាច គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់ បន្សល់ទុកតែម៉ូតូ និងអាគក១៤ក្បាល ត្រូវបានរឹបអូស ។
មន្ត្រីនគរបាលបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ជនជាតិវៀតណាម២នាក់ប្តីប្រពន្ធត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដោយចោទពីបទ បើកល្បែងដោយខុសច្បាប់ ជាមួយនោះនឹងធ្វើការស្រាវជ្រាវបង្ក្រាបវង់ល្បែងកន្លែងផ្សេងទៀត ដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ