ខេត្តបន្ទាយមានជ័យ ៖ ជនអន្តោប្រវេសន៍ថៃប្រុស-ស្រីចំនួន២៥នាក់ ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនឱ្យភាគីថៃ កាលពីថ្ងៃទី២១ ធ្នូ ស្ថិតនភតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ជនអន្តោប្រវេសន៍ថៃចំនួន២៥នាក់ (ស្រី១១នាក់) ត្រូវកម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងងវរសេនាតូចការពារព្រំដែនគោកលេខ៩១១បានឃាត់កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចអគារជួលខាងកើតបូរីសានស៊ានហូរ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
![Picture]()
លោកបានបញ្ជាក់ថា ក្រោយកម្លាំងចម្រុះចុះបង្ក្រាបឃាត់ខ្លួនជនអន្តោប្រវេសន៍ជនជាតិថៃដែលលួចស្នាក់នៅធ្វើការដោយខុសច្បាប់ជាជនអន្តោប្រវេសន៍ត្រូវបាននាំយកសាកសួរហើយប្រគល់ជូនសមត្ថកិច្ចថៃមកទទួលយកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីត្រឡប់ទៅស្រុកកំណើតវិញ។
![Picture]()
ឯកឧត្តម នាយឧត្តមសេនីយ៍ សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងបានបញ្ជាក់ថា នេះជាលើកទី៤ហើយដែលអាជ្ញាធរមានសមត្តកិច្ចកម្ពុជា បានចាប់បញ្ជូនជនអន្តោប្រវេសន៍ប្រគល់ជូនភាគីថៃមកទទួលយកកាលពីលើកទី១នៅថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០២១កម្ពុជាបានប្រគល់ជូនជនអន្តោប្រវេសន៍ចំនួន៦៧នាក់ស្រីចំនួន២៤នាក់ លើកទី២នៅថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១ បានប្រគល់ជូនជនអន្តោប្រវេសន៍ថៃចំនួន១០៣នាក់ មានវិជ្ជមានកូវីដ.១៩ចំនួន៣៤នាក់ (ស្រី១២នាក់) លើកទី៣នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានប្រគល់ជូនជនអន្តោប្រវេសន៍ថៃចំនួន១៤៣នាក់ លើកទី៤នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១បានប្រគល់ជូនជនអន្តោប្រវេសន៍ថៃចំនួន២៥នាក់ (ស្រី១១នាក់) ។
![Picture]()
ឯកឧត្តមនាយឧត្តមសេនីយ៍បានបញ្ជាក់ថា នេះជាប្រតិបត្តិការល្អរវាងកម្ពុជា-ថៃនៅពេលកម្ពុជាចាប់បានជនអន្តោប្រវេសន៍ថៃត្រូវបានប្រគល់ជូនដល់អាជ្ញាធរភាគីថៃ និងអាជ្ញាធរមានសមត្ថកិច្ចថៃចាប់ជនអន្តប្រវេសន៍កម្ពុជានៅក្នុងទឹកដីថៃបានប្រគល់ជូនកម្ពុជាដូចគ្នា៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ