រាជធានីភ្នំពេញ ៖ ការបង្ក្រាបក៏ក្តៅគគុករបស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងសមត្ថកិច្ចប៉ូលិសនៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈានដល់ការចាប់ខ្លួនមនុស្សចំនួន១៤នាក់ ក្នុងនោះមានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលជាមេខ្លោង ។
ជនសង្ស័យ២រូប ដែលត្រូវបានសមត្ថកិច្ចប៉ូលិសឃាត់ខ្លួនបាននៅចំណុចភូមិវាលថ្លាន់ សង្កាត់កងណយ ខណ្ឌដង្កោ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ខណៈពេលបើករថយន្តប្រុងយកទៅដុតកំទេចចោលនោះ ត្រូវបានប្រគល់ទាំងមនុស្ស និងរថយន្តទៅឱ្យប៉ូលិសខណ្ឌពោធិ៍សែនជ័យ ទីតាំងកន្លែងកើតហេតុប្លន់ផ្ទះអ្នកលក់ឡេសាច់សខ្ចី អ៊ាន សៀវម៉ី។
![Picture]()
ជនសង្ស័យទាំង២រូប ដែលជាបក្សពួកចោរប្លន់ ម្នាក់ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ឆ្នាំ ជាសមាជិកគណបក្សខ្មែរក្រោក មានទីលំនៅក្នុងភូមិប្រមូលផ្តុំ ឃុំត្រាច ស្រុកជ័យសែន ខេត្តព្រះវិហារ ។ និងម្នាក់ទៀតឈ្មោះ ថុន វឌ្ឍនៈបូរ៉ាម៉ី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ និងទិញលក់រថយន្ត មានទីលំនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
![Picture]()
នៅសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យទាំងពីរនាក់ខាងលើបានបញ្ជាក់ថា រថយន្តឡិចស៊ីស GS300 ដែលជិះទៅប្លន់ស្រីស្រស់ អ៊ាន សៀវម៉ី គឺជារថយន្តរបស់លោក William Guang ។ ហើយជនសង្ស័យបានយកគ្រឿងអលង្ការប្លាទីននោះទៅរំលាយលក់បានជាង៥ពាន់ដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់សារព័ត៌មានកោះសន្តិភាព ។
![Picture]()
សមត្ថកិច្ចបានបន្តថា រថយន្តឡិចស៊ីស GS-300 នេះ កំពុងត្រូវបានរក្សាទុកនៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចំណែកឯជនសង្ស័យប្រុសម្នាក់ និងស្រីម្នាក់ ដែលត្រូវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នោះ កំពុងត្រូវបានសាកសួរនៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នោះដែរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
![Picture]()
មន្ត្រីនគរបាលរូបនោះ បានប្រាប់ឲ្យដឹងបន្តទៀតថា តាមការសាកសួរចម្លើយជនសង្ស័យទាំង២នាក់នេះ រួមជាមួយនឹងបក្សពួក១២នាក់ទៀត ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននោះផង គឺជាបក្សពួកតែមួយ ក្នុងនោះមានឈ្មោះ William Guang ប្រធានគណបក្សខ្មែរក្រោក គឺជាមេខ្លោង និងជាអ្នករៀបចំផែនការប្លន់ថែមទៀតផង។
ជនសង្ស័យទាំង២ បានប្រាប់សមត្ថកិច្ចទៀតថា ក្រោយពីប្លន់បាន មេខ្លោងបានដឹងទាំងអស់ថា គ្រឿងពេជ្រមានចំនួនប៉ុន្មានខ្សែ និងប្លាទីនប៉ុន្មាន គឺដឹងទាំងអស់ មិនតែប៉ុណ្ណោះ ឈ្មោះ William Guang បានប្រើឲ្យស្ត្រីឈ្មោះ ថុន វឌ្ឍនៈបូរ៉ាម៉ី យកគ្រឿងប្លាទីនទៅរំលាយនៅផ្សារកណ្ដាល រួចយកទៅលក់នៅឯផ្សារចាស់ បានជាង៥ពាន់ដុល្លារអាមេរិកថែមទៀតផង។
![Picture]()
ប្រភពដដែលបានបន្តទៀត នៅយប់ថ្ងៃទី១០ ខែធ្នូ ជនសង្ស័យទាំង២នាក់បានបើករថយន្តដើម្បីយកទៅដុតចោល ប៉ុន្តែត្រូវបានកម្លាំងតាមជាប់រហូតពីកន្លែងមួយទៅកន្លែងមួយទៀត រហូតដល់ផ្លូវលេខ១០៤ ស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបឃាត់បាន។
បន្ទាប់មកបាននាំមកកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ហើយបើទោះបីជាពេលនេះទាំងនគរបាល និងកងរាជអាវុធហត្ថឃាត់បានដល់ទៅ១៤នាក់ហើយក្ដី ក៏ការស៊ើបអង្កេតនៅតែបន្តទៀតនៅឡើយ ព្រោះសង្ស័យថា អាចនឹងនៅសេសសល់បក្សពួកខ្លះទៀត៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ