ព្រះសង្ឃមួយអង្គ ក្លាយជាអច្ឆរិយបុគ្គល ដែលអ្នកស្រុកមានជំនឿ
- តាកែវ
ព្រះតេជគុណ ទូច ឡៃជាង មានព្រះជន្ម៤៩ឆាំ្ន គង់នៅក្នុងអាស្រមតូចមួយ នៅវត្តអង្គជុំភ្នំល្ងៀង ក្នុងឃុំ
ព្រះតេជគុណ ទូច ឡៃជាង មានព្រះជន្ម៤៩ឆាំ្ន គង់នៅក្នុងអាស្រមតូចមួយ នៅវត្តអង្គជុំភ្នំល្ងៀង ក្នុងឃុំ
ខេត្តកំពត ៖ ព្រះតេជគុណ ទូច ឡៃជាង មានព្រះជន្ម៤៩ឆាំ្ន គង់នៅក្នុងអាស្រមតូចមួយ នៅវត្តអង្គជុំភ្នំល្ងៀង ក្នុងឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស ។ ទោះបីមានព្រះជន្មត្រឹមតែ៤៩ឆាំ្ន តែពុទ្ធបរិស័ទជិតឆ្ងាយតែងតែហៅព្រះអង្គថា«លោកតាៗ»ដែរ ។
កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆាំ្ន២០២១កន្លង ទៅ មានពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់បានយករថយន្តផ្ទាល់ខ្លួនមកឲ្យព្រះអង្គស្រោចទឹកមន្ត រួមទាំងម្ចាស់ផង ដើម្បីរដោះគ្រោះទុក្ខសោកចង្រៃឱ្យចាកចេញឆ្ងាយពីក្រុមគ្រួសារ និងជួបតែសេចក្ដីសុខចម្រុងចម្រើន ។ ឯអ្នកខ្លះទៀតមកពីផ្សារទូកមាស ក៏បានមកឱ្យព្រះតេជគុណ ទូច ឡៃជាង ជួយផ្សំថ្នាំបុរាណផឹកឱ្យមានគភ៌ ដែរ ព្រោះបន្ទាប់ពីរៀបការជាង២ឆាំ្នហើយចង់បានកូន តែបែរជាគ្មានកូន ។
ព្រះតេជគុណ ទូច ឡៃជាង មានថេរដីកាថា ព្រះអង្គមិនហ៊ានអួតអាងអ្វីដែលធ្វើឱ្យខូចឈ្មោះព្រះពុទ្ធសាសនានោះទេ ។ ប៉ុន្តែនេះជាឧបនិស្ស័យរបស់មនុស្សពីជាតិមុន ហើយការទស្សន៍ទាយមើលជោគជតារាសី មើលត្រៃឋានភូមិសង់លំនៅឋាន សូត្រមន្តរដោះគ្រោះ និងប្រើមន្តគាថា និងផ្សែផ្សំឫសឈើបុរាណនេះ សុទ្ធតែមើលតាមក្បួនបុរាណតែប៉ុណ្ណោះ មិនមែនអច្ឆរិយៈអ្វីឡើយ ។
ព្រះអង្គមានថេរដីកាទៀតថា ព្រះអង្គមិនចង់តាំងខ្លួនជាគ្រូមើលជំងឺ និងទស្សន៍ទាយអ្វីទេ ប៉ុន្តែមានពុទ្ធបរិស័ទតាំងពីភ្នំពេញមកជួបព្រះអង្គ ដូច្នេះយើងត្រូវជួយសង្គ្រោះគ្រប់មនុស្សដែលគេមានជំនឿដ៏មោះមុត ។ អ្វីៗដែលគេនាំគ្នាមកបែបន់ ហើយមានប្រសិទ្ធភាពនោះ ពិតជាគេចង់មកម្ដងទៀតហើយ ៕
ចែករំលែកព័តមាននេះ