ប្រហែសមិនបាន! គ្រាន់តែទុកម៉ូតូ រួចដើរទៅដាក់អន្ទាក់សត្វ ឆ្លៀតធ្វើសកម្មភាពភ្លាម
- ក្រចេះ
ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ផ្សេងទៀត ដែលមុខសញ្ញាលួចម៉ូតូ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ក្រង់ ចាប់ឃាត់ខ្លួនបានកាលពី
ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ផ្សេងទៀត ដែលមុខសញ្ញាលួចម៉ូតូ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ក្រង់ ចាប់ឃាត់ខ្លួនបានកាលពី
ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ផ្សេងទៀត ដែលមុខសញ្ញាលួចម៉ូតូ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ក្រង់ ចាប់ឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចអូរជ្រៅ ស្ថិតក្នុងភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ។
យោងតាមប្រភពពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូ បានឲ្យដឹងថា ម៉ូតូរបស់គាត់បានទុកចោលនៅឯចម្ការ ខណៈពេលគាត់កំពុងតែដើរដាក់អន្ទាក់សត្វនៅក្នុងចំការដំឡូង ។ ពេលនោះ ជនសង្ស័យមានគ្នាចំនួន៣នាក់ បានមកធ្វើសកម្មភាពកាច់.កសោម៉ូតូ រួចបម្រុងជិះរត់គេច តែត្រូវគាត់ឃើញទាន់ និងបានរាយការណ៍ទៅសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋនៅតំបន់នោះ ដើម្បីឱ្យដេញតាមចាប់ខ្លួនបានម្នាក់ ចំណែកពីរនាក់ផ្សេងទៀត ត្រូវបានរត់គេចខ្លួន ។
ជនសង្ស័យខាងលើនេះ មានឈ្មោះ ធួន ថាន់ អាយុ២៩ឆ្នាំ មុខរបរ (មិនពិតប្រាកដ) មានទីលំនៅភូមិអូរខ្លូត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រីឯបក្ខពួកចំនួនពីរនាក់ទៀត (ពុំស្គាល់អត្តសញ្ញាណ) បានរត់គេចខ្លួនបាត់ស្រមោល។
ជាមួយនឹងកាចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ ប៉ុស្តិ៍នគរបាលឃុំចង្ក្រង់ ក៏បានដកហូតម៉ូតូ២គ្រឿង ដោយ១គ្រឿងជាម៉ូតូរបស់ជនរងគ្រោះ និង១គ្រឿងទៀតជាម៉ូតូដែលជាមធ្យោបាយរបស់ពួកគេសម្រាប់ជិះធ្វើសកម្មភាពល្មើសច្បាស់។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីធ្វើការសាកសួរបន្តចាត់ការតាមច្បាប់។
ចែករំលែកព័តមាននេះ