ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ដី​សល់​មិន​ទុកដាក់​ឡាន​-​ម៉ូតូ​ទេ ព្រោះ​ខ្មោច​តា​ស្រមូម​លង?

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្ងាត់​ៗ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​កាត់​ដី​មួយ​ចំហៀង​នៅ​សល់​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន ហើយ​ពេល​នេះ​ក្រុមហ៊ុន​ដែល​ទិញ​យក​នោះ​កំពុង​ដាក់​គ្រឿងចក្រ​វាយ​កម្ទេច​អគារ​តូច​ធំ​មួយ​ចំនួន​នៅ​ជុំវិញ ដែល​មាន

រាជធានី​ភ្នំពេញ ៖ ស្ងាត់​ៗ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​កាត់​ដី​មួយ​ចំហៀង​នៅ​សល់​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន ហើយ​ពេល​នេះ​ក្រុមហ៊ុន​ដែល​ទិញ​យក​នោះ​កំពុង​ដាក់​គ្រឿងចក្រ​វាយ​កម្ទេច​អគារ​តូច​ធំ​មួយ​ចំនួន​នៅ​ជុំវិញ ដែល​មាន​ចំនួន​៣៧​ល្វែង ស្ថិត​នៅ​តាម​មហាវិថី​ព្រះ​មុនី​វង្ស ផ្លូវ​លេខ​៤៦៦ និង​ផ្លូវ​លេខ​៩៩ ក្បែរ​របង​ក្រសួង​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

អគារ​ទាំងនោះ​ត្រូវ​បាន​គ្រឿងចក្រ​វាយ​កម្ទេច​ចោល​ជា​បណ្តើរ​ៗ​ហើយ ក្រោយ​ពី​ក្រុមហ៊ុន​បាន​ទិញ​ដី​មួយ​ចំណែក​កាលពី​ពេល​កន្លង​មក ។

ការ​វាយ​កម្ទេច​អគារ​មួយ​ចំនួន​ដែល​នៅ​ជុំវិញ​ក្រសួង​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​សហការ​រវាង​ក្រុមហ៊ុន និង​ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌចំការមន ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ផ្តល់​សំណង​ជា​ប្រាក់​រួច​រាល់ ទើប​ពួក​គាត់​យល់ព្រម​រុះរើ​ចេញ​ជា​បន្ត​បន្ទាប់ ។

ស្ត្រី​ម្នាក់​និយាយ​ថា ខ្ញុំ​បានឃើញ​គេ​ចាប់ផ្តើម​វាយ​៣​ថ្ងៃ​ហើយ ដោយ​ចាប់ពី​ក្បែរ​ផ្ទះ​គាត់​ទៅ និង​បានដឹង​ថា ការ​វាយ​នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ចរចា​គ្នា​រវាង​ក្រុមហ៊ុន​ដែល​សង្ស័យ​ជា​ក្រុមហ៊ុន​ចិន បាន​សង​សំណង​រួចរាល់​ទើប​គេ​ព្រម​រុះរើ​ជញ្ជូន​អីវ៉ា់ន់​ចេញ ចំណែកឯ​ផ្ទះ​ដែល​គាត់​ស្នាក់​នៅ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នៅឡើយ​ទេ​ព្រោះ​ជា​ផ្ទះ​ជួល​គេ​។

គម្រោង​វាយ​អគារ​ផ្ទះល្វែង​ចោល​នេះ មិន​ដឹង​ពី​គម្រោង​អ្វី​ឡើយ ដោយ​ដឹង​ត្រឹមតែ​ថា គេ​កំពុង​រៀបចំ​សាងសង់​អគារ​នៅ​ដី​ខាងក្នុង ដែល​ពី​មុន​ជា​ដី​របស់​ក្រសួង តែ​ពេល​នេះ​ត្រូវ​គេ​ពុះ​ចែក​ជា​ពីរ ដោយ​មិន​មាន​អ្នក​ណា​ប្រាប់​អំពី​គម្រោង​នេះ​ឡើយ គឺ​មាន​តែ​ការ​ប្រាប់​គ្នា​បែប​ខ្សឹបខ្សៀវ​ប៉ុណ្ណោះ​។

ស្ត្រី​រូប​នេះ​និយាយ​ទៀត​ថា ម្ចាស់ផ្ទះ​ទើបតែ​ចាប់ផ្តើម​រើ​អីវ៉ាន់​ចេញ ខ្លះ​បាន​២​ថ្ងៃ ខ្លះ​ទៀត​៣​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​យក​លុយ​សំណង​រួច ដែល​ខ្លះ​ឮ​ថា បាន​២​ម៉ឺន ៣​ម៉ឺន ៤​ម៉ឺន ទៅ​៥​ម៉ឺន​ដុល្លារ​ទៅ​តាម​ផ្ទះ​ធំ​ឬ​តូច ។ ចំណែកឯ​ផ្ទះ​ដែល​គាត់​ជួល​ស្នាក់​នៅ​នេះ មិន​ទាន់​ដឹង​ថា​គេ​ឱ្យ​រើ​ចេញ ឬ​វាយ​ចោល​នៅ​ពេល​ណា​ដែរ​ទេ ? ដោយសារ​ម្ចាស់ផ្ទះ​មិន​ទាន់​បាន​ប្រាប់​គាត់ ។

លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌចំការមន​បានឱ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​វាយ​កម្ទេច​ចោល​នៅ​ក្បែរ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​នេះ គឺជា​ផ្ទះ​ដែល​ពួក​គាត់​សាងសង់​នៅ​លើ​ចំណី​ផ្លូវ និង​ចេះ​តែ​នាំ​គ្នា​រស់នៅ​អស់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ។ ក្រោយ​ពី​ក្រុមហ៊ុន ដោយ​មានការ​សម្របសម្រួល​អំពី​អាជ្ញាធរ​ខណ្ឌ​ដោះស្រាយ​គោលនយោបាយ​ផ្តល់​ជា​ប្រាក់​ដល់​ពួក​គាត់​ចំនួន​៣៧​ខ្នង​ផ្ទះ និង​មាន​តម្លៃ​ទៅ​តាម​ផ្ទះ​ធំ​ឬ​តូច​នោះ ទើប​ពួក​គាត់​យល់ព្រម​រើ​អីវ៉ាន់​ចេញ ហើយ​គ្រឿងចក្រ​ក៏​ចាប់ផ្តើម​វាយ​ជា​បន្ត​បន្ទាប់ ។

លោក​អភិបាល​ខណ្ឌ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​វាយ​កម្ទេច​ផ្ទះ​របស់​បងប្អូន​ដែល​រស់នៅ​លើ​ចំណី​ផ្លូវ​មួយ​ចំនួន​ដូច​ជា មហាវិថី​ព្រះ​មុនី​វង្ស ផ្លូវ​លេខ​៤៦៦ និង​ផ្លូវ​លេខ​៩៩ ទាំងអស់​៣៧​ខ្នង​ផ្ទះ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន​បាន​ទិញ​ដី​ពី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​មួយ​ចំនួន​រួច​មក ។ លុះ​មក​ដល់​ពេល​នេះ ក្រោយ​ពី​មានការ​សម្របសម្រួល​ដោះស្រាយ​សំ​ណ​ង​ជា​ប្រាក់​ដោយ​សន្តិវិធី​រួចរាល់​ហើយ ទើប​បាន​ពួក​គាត់​យល់ព្រម​រើ​អីវ៉ាន់​ចេញ ហើយ​ក៏​ចាប់​ផ្តើម​វាយ​ជា​បណ្តើរ​ៗ​តាំងពី​អាទិត្យ​មុន​មក​ម្ល៉េះ ។

ពាក់ព័ន្ធ​ទៅ​នឹង​ឈ្មោះ​ក្រុមហ៊ុន​ដែល​បាន​ទិញ​ដី​មួយ​ចំណែក​ផ្នែក​ខាងជើង​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បា​ទា​នេះ លោក​ប្រាប់​ថា មិន​ចាំ​ឈ្មោះ​ទេ លោក​ភ្លេច​បាត់​ទៅ​ហើយ ? ហើយ​ក៏​មិន​បានដឹង​ថា គេ​មាន​គម្រោង​ធ្វើ​អ្វី​ដែរ ? បើ​យោង​តាម​ការ​ខ្សឹបខ្សៀវ​បានឱ្យ​ដឹង​ថា ដី​មួយ​ផ្នែក​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​នីតិសម្បទា ដែល​លក់​នេះ ត្រូវ​បាន​ខាង​ក្រសួង​កាត់​លក់​ឱ្យ​ក្រុមហ៊ុន​ជាង​១​ឆ្នាំ​មក​ហើយ សូ​ម្បី​តែ​រោង​ស្នាក់​នៅ​របស់​កម្លាំង​នគរបាល​ដែល​យាម​ប្រចាំការ​នៅ​ក្នុង​ក្រសួង ក៏​ត្រូវ​បាន​គេ​ឱ្យ​រុះរើ​ទៅ​កន្លែង​ផ្សេង ដើម្បី​ធ្វើ​របង​ខណ្ឌ​ដី​ឱ្យ​គេ​ដែរ ។ ព្រោះ​ពុះ​ក្រសួង​ដែល​មាន​ដី​មួយ​ចំហៀង លក់​ឱ្យ​គេ​ហើយ ត្រូវ​តែ​ធ្វើរ​បងកាត់​ចេញ​ទើប​អ្នកទិញ​ព្រម ។

ករណី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​នីតិសម្បទា កាត់​ដី​មួយ​ផ្នែក​របស់​ក្រសួង​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​នេះ​ដែរ មិន​មាន​ប្រភព​ណា​មួយ​បានដឹង​អំពី​ទំហំ​ដី​ប៉ុនណា និង​ក្នុង​តម្លៃ​ប៉ុន្មាន​នោះ​ទេ ? និង​លក់​ចាប់តាំងពី​ពេល​ណា​ច្បាស់​លាស់​ដែរ ? លុះ​មក​ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ស្រាប់តែ​គេ​ដាក់​បា​រ៉ា​ស់​បិទផ្លូវ និង​ដាក់​កម្លាំង​ប្រជា​ការពារ​ខណ្ឌចំការមន ឈរ​យាម​និង​ដាក់​គ្រឿងចក្រ​វាយ​កម្ទេច​អគារ​ក្រសួង​និង​ផ្ទះ​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​តែ​ម្តង ។

ដី​របស់​ក្រស​សួង​ដែល​នៅ​ទំនេរ​បន្តិចបន្តួច​ទុកដាក់​ឡាន​-​ម៉ូតូ​ក៏​មិន​ទុក​ដែរ ព្រោះ​លោកតា​ប្រាក់​ចេះ​តែ​តាម​យាយី​ពេក ត្រូវ​តែ​ឱ្យ​លោកតា​ប្រាក់​ឈ្នះ​អីចឹង​ហើយ​…​ព្រោះ​នា​សម័យ​ដុល្លារ ហេ ! ហេ !

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ