ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​រោងចក្រ​កូរ៉េ​ខាងត្បូង​បន្ដ​ធ្លាក់​ចុះ ខណៈ​ការ​នាំ​ចេញ​ចុះ​ខ្សោយ

7 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ផលិតកម្ម​ឧស្សាហកម្ម​របស់​កូរ៉េ​ខាងត្បូង​បាន​ធ្លាក់​ចុះ​ច្រើន​ជាង​ការ​រំពឹង​ទុក​របស់​ក្រុម​សេដ្ឋវិទូ​ទៅ​ទៀត ខណៈ​ដែល​ការ​នាំ​ចេញ​ខ្សោយ និង​ការ​កែប្រែ​រចនាសម្ព័ន្ធ​សាជីវកម្ម​ឡើង​វិញ​នៃ​ក្រុមហ៊ុន​សាងសង់​កប៉ាល់

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ផលិតកម្ម​ឧស្សាហកម្ម​របស់​កូរ៉េ​ខាងត្បូង​បាន​ធ្លាក់​ចុះ​ច្រើន​ជាង​ការ​រំពឹង​ទុក​របស់​ក្រុម​សេដ្ឋវិទូ​ទៅ​ទៀត ខណៈ​ដែល​ការ​នាំ​ចេញ​ខ្សោយ និង​ការ​កែប្រែ​រចនាសម្ព័ន្ធ​សាជីវកម្ម​ឡើង​វិញ​នៃ​ក្រុមហ៊ុន​សាងសង់​កប៉ាល់ ដែល​បន្ត​ធ្វើ​ឲ្យ​តម្រូវការ និង​ជំនួញ​ត្រូវ​រង​នូវ​ការ​ប៉ះទង្គិច ។

ទិន្នផល​រោងចក្រ​បាន​ធ្លាក់​ចុះ​២,៨% បើ​ធៀប​នឹង​ខែមេសា​ឆ្នាំ​មុន ដែល​ធ្លាក់​ចុះ​ខ្លាំង​ជាង​ការ​ព្យាករ​របស់​សេដ្ឋវិទូ​ក្នុង​អត្រា​១,៣% ទៅ​ទៀត ។ ចំណែក​ផ្នែក​ផលិតកម្ម​វិញ​បាន​ធ្លាក់​ចុះ​១,៣% បើ​ធៀប​នឹង​ខែ​មុន ។

លោក SuhDaeIl សេដ្ឋវិទូ​ប្រចាំ Mirae Asset Daewoo Co បាន​ឲ្យ​ដឹង​ថា ៖ « ទិន្នន័យ​អវិជ្ជមាន​នៃ​ទិន្នផល​រោងចក្រ​នេះ​បង្ហាញ​ថា វា​មាន​កំណើន​ខ្សោយ ។ ចំណែក​ការ​ជំរុញ​របស់​រដ្ឋាភិបាល​លើ​ការ​កសាង​រចនាសម្ព័ន្ធ​ឡើង​វិញ​នៃ​ក្រុមហ៊ុន​សាងសង់​កប៉ាល់ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន នឹង​អាច​ធ្វើ​ឲ្យ​រង​ផល​ប៉ះពាល់​ដល់​តម្រូវការ​ក្នុងស្រុក » ។

លោក SuhDaeIl ព្យាករ​ថា ៖ « ធនាគារ​កូរ៉េ​នឹង​កាត់​អត្រា​ការ​ប្រាក់​ត្រឹម​២៥​ពិន្ទុ​គោល​នា​ខែកក្កដា ខណៈ​ដែល​ទិន្នន័យ​ផ្ទុយ​គ្នា​នឹង​ទស្សនវិស័យ​របស់​ធនាគារ​កូរ៉េ ដែល​ថា​តម្រូវការ​ក្នុងស្រុក​នឹង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ » ។

អត្រា​សារពើ​ភ័​ណ្ឌ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​បន្តិច ស្មើនឹង​អត្រា​១២៤,១%​នៅ​ខែមេសា ដែល​ជា​កម្រិត​ខ្ពស់​មួយ បន្ទាប់​ពី​បាន​កើនឡើង ១២៨,៣%​នៅ​ខែមករា ពោល​គឺជា​ការ​កើនឡើង​ខ្ពស់​បំផុត បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៨​មក​។ អត្រា​ដ៏​ខ្ពស់​នេះ គឺជា​សញ្ញា​ដ៏​ខ្សោយ​នៃ​តម្រូវការ ខណៈ​ដែល​ទំនិញ​ជា​ច្រើន​ក្នុង​ឃ្លាំង​ស្តុក​របស់​ពួក​គេ នៅ​មិន​ទាន់​លក់​អស់ ។

ចំណែក​ការ​នាំ​ចេញ​ផលិតផល​អេ​ឡិច​ត្រូ​និក​វិញ​បាន​ធ្លាក់​ចុះ​១២,៧៥%​កាលពី​ឆ្នាំ​មុន រីឯ​ការ​នាំ​ចេញ​រថយន្ត និង​ម៉ាស៊ីន​បាន​ធ្លាក់​ចុះ​៨,៧% និង​៩,៥% ៕