ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់៤ របួសធ្ងន់-ស្រាល​២១ ម្សិលមិញ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​​ថ្ងៃ​ទី​៣១ ​ឧសភា ​ឆ្នាំ​​​២០១៦ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន១១​លើក
(​យប់​៨​លើក​) ​មនុស្ស​ស្លា.ប់​៤​នាក់ (​ស្រី​១​នាក់​) រង​របួសធ្ងន់១១​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល១០​នាក់ (​ស្រី​២​នាក់​) ។

រាជធានី​ភ្នំពេញ ៖ កាលពី​​ថ្ងៃ​ទី​៣១ ​ឧសភា ​ឆ្នាំ​​​២០១៦ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន១១​លើក
(​យប់​៨​លើក​) ​មនុស្ស​ស្លាប់​៤​នាក់ (​ស្រី​១​នាក់​) រង​របួសធ្ងន់១១​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល១០​នាក់ (​ស្រី​២​នាក់​) ។

​​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ទាំង១១​លើក​នេះ បណ្តាល​ឱ្យ​​ខូច​ខាត​​យានយន្តសរុបចំនួន២៣​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​១៣​គ្រឿង​, រថយន្ត​ធុន​តូច៦, រថយន្ត​ធុន​ធំ៣​គ្រឿង , យាន​ផ្សេង​ៗ១​គ្រឿង ។

មូលហេតុ​​បណ្តាល​ឱ្យ​​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មានល្មើស​ល្បឿន ៤​លើក (​ស្លាប់ ១​នាក់ ) , ស្រវឹង២​លើក​(​ស្លាប់​១​នាក់​) ,​ប្រជែង ២​លើក (​ស្លាប់ ២​នាក់​) , បត់​គ្រោះថ្នាក់ ២​លើក,​មិន​ប្រកាន់​ស្តាំ ១​លើក , ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ២០​នាក់ (​យប់​១៦​នាក់ ) ។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មានផ្លូវជាតិចំនួន៨​លើក , ផ្លូវ​ខេត្ត​ក្រុង២​លើក , ផ្លូវលំ១​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួម​មានម៉ូតូ៦​លើក , រថយន្ត​ធុន​តូច ២​លើក , រថយន្ត​ធុន​ធំ ៣​លើក ។ ខេត្ត-រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួម​មាន កំពង់ស្ពឺ២​លើក​(​ស្លាប់​២​នាក់​) របួស​២​នាក់ , កំពង់ចាម២​លើក ស្លាប់​១​នាក់ (​ស្រី​១​នាក់​) របួស៣​នាក់ , និង​ខេត្តកំពង់ឆ្នាំង១​លើក ស្លាប់១​នាក់ ។