ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តធំជាងប៉ែត! ខឹងឃាត់ កុំឲ្យឈ្លោះ​​ជាមួយ​អ្នកជិតខាង ដុតផ្ទះ​​ឆេះខ្ទេច​ គេចខ្លួនបាត់

2 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ៖ ​សេចក្តីរាយការណ៍​ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៩​យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០២១ មានកើតករណីហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមួយ បានកើត ឡើង…

ខេត្តព្រះវិហារ៖ ​សេចក្តីរាយការណ៍​ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៩​យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០២១ មានកើតករណីហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមួយ បានកើត ឡើង នៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ គឺប្អូនដុត​ផ្ទះរបស់បងឆេះខ្ទេចខ្ទី គ្រាន់តែបងឃាត់​ មិនឲ្យឈ្លោះទាស់ទែងជាមួយអ្នក​ជិតខាង​។

 ជនបង្ក ឈ្មោះ ឆើត បូណា ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវជាប្អូនរបស់ឈ្មោះ ឆើត ត្រា ភេទប្រុស អាយុ ២៤​ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ខាងលើនេះ​។

សេចក្តីរាយការណ៍បន្តថា មុនកើតហេតុ បុរសជាបង បានណែនាំពាក្យសម្តី​ធ្ងន់ខ្លះ ស្រាលខ្លះ  ទៅកាន់ប្អូនប្រុស​ កុំ​ឲ្យ​ឈ្លោះទាស់ទែងជាមួយអ្នកដទៃ ជិតខាងគ្នា។

ការណែនាំដោយពាក្យសំដី ពេលនោះ ប្អូនមិនស្តាប់បងទេ ថែមទាំងបង្ករឿងជាមួយបង រហូតស្ទុះទៅវាយបងចំនួន ៣​ដៃ (ពេលបងឃាត់ កុំឲ្យឈ្លោះជាមួយអ្នកដទៃ) ហើយក៏ដើរចេញបាត់ទៅ​។ លុះដល់ពេលយប់ បងមិននៅផ្ទះ ជនបង្កដែលជាប្អូន បានលួចដុតផ្ទះបង បណ្ដាលឆេះខ្ទេចខ្ទី​។

ផ្ទះរបស់ជនរងគ្រោះធ្វើអំពីឈើប្រក់ក្បឿង ទំហំ ៨ x ៩ម៉ែត្រ ជញ្ជាំងក្តារ ហើយក្នុងនោះ ក៏ឆេះប្រាក់អស់ ចំនួន ១,៧០០,០០០ រៀលផងដែរ ដោយសារយកចេញមិនទាន់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ២ សន្លឹក រណារយន្ត ១ គ្រឿង ម៉ាស៊ីនបាញ់ស្មៅ ១គ្រឿង និងសម្ភារប្រើប្រាស់​ក្នុងផ្ទះមួយចំនួនទៀត។

ក្រោយពីលួចដុតផ្ទះបងភ្លាម ប្អូនចិត្តខ្លាំងជាងប៉ែតនោះ បានដាក់សាប៊ូគេចខ្លួនបាត់ទាំងយប់​។ តែទោះយ៉ាងណាក្តី សមត្ថកិច្ចនគរបាលជំនាញ បាន និងកំពុងស្រាវជ្រាវ តាមរកចាប់ខ្លួនជនបង្ក ដើម្បីចាត់ការតាមនីតិវិធី៕ ​ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ