ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់យំក៏លែងចេញដែរ ! ឆេះ​រោង​ត្រីឆ្អើរ​នៅឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌​អស់​ទឹកប្រាក់​ប្រមាណ​៣​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រោង​ត្រីឆ្អើរ​មាន​ទំហំ ៨​គុណ​៤៥​ម៉ែត្រ ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង កាលពី​វេលា​ម៉ោង​៤ និង​១៤ នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែធ្នូ…

ខេត្តកំពង់ឆ្នាំង ៖ រោង​ត្រីឆ្អើរ​មាន​ទំហំ ៨​គុណ​៤៥​ម៉ែត្រ ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង កាលពី​វេលា​ម៉ោង​៤ និង​១៤ នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​យុគន្ធរ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ក្នុងភូមិ​លោកគ្រូ​ស្រុក​បរិបូណ៌ ។

សមត្ថកិច្ច​នគរបាល មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់​រោង និង​ត្រីឆ្អើរ​ខាងលើ​មានឈ្មោះ ហ៊ុន ជួន អាយុ ៣៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ក្នុង​ករណី​នេះ​បណ្ដាល​ឲ្យ​ឆេះ​អស់​ត្រីឆ្អើរ​ចំនួន​ជាង​២​ម៉ឺន​ចង្កាក់ ឆេះ​ៗ​ប្រមាណ​ជាង​២៥០​ម៉ែត្រគូប និង​សម្ភារៈ​មួយ​ចំនួន​ដែល​សរុប​ទឹកប្រាក់​មាន​ប្រមាណ ៣​ម៉ឺន​ដុល្លារ ។

ចំពោះ​មូលហេតុ​ដែល​បណ្ដាល​កើត​មាន​អគ្គី​ភ័យ​នេះ គឺ​ដោយសារ​ឆាបឆេះ​ខ្លាញ់​ឆ្អើរត្រី ស្រក់​ចូល​ភ្លើង​ខ្លាំង​ពេក ។

ក្នុង​ករណី​នេះ​ដែរ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​នគរបាល​ស្រុក​បរិបូណ៌ បាន​ចេញ​អន្តរាគមន៍​ដែរ តែ​គ្មាន​ផ្លូវ​ចូល​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក របស់​ប្រជាពលរដ្ឋ​៥​គ្រឿង និង រំលត់​កំពុង​ពន្លត់អគ្គីភ័យ​ផង​ដែរ ទើប​បាញ់​ពន្លត់​បាន​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ