ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​ថា​លួច​ទាក់ទង​ប្រពន្ធ ស្ទាក់​វាយ​កណ្ដាលផ្លូវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មក​ស្ទាក់​វាយ​ប្រតាយប្រតប់​គ្នា​ជាមួយ​បុរស​ម្នាក់​ទៀត​ដោយ​ចោទ​ថា បាន​លួច​ទាក់ទង​ជាមួយ​ប្រពន្ធ​របស់​ខ្លួន បង្ក​អោយ​មានការ​ភ្ញា​ក់​ផ្អើល

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មក​ស្ទាក់​វាយ​ប្រតាយប្រតប់​គ្នា​ជាមួយ​បុរស​ម្នាក់​ទៀត​ដោយ​ចោទ​ថា បាន​លួច​ទាក់ទង​ជាមួយ​ប្រពន្ធ​របស់​ខ្លួន បង្ក​អោយ​មានការ​ភ្ញា​ក់​ផ្អើល​​ដល់​ប្រជាពលរដ្ឋ​ជិតខាង និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ​នាំ​គ្នា​មក​ចោមរោម​ឈរ​មើលយ៉ាងច្រើន​កុះករ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​រេ​ត កែង​ផ្លូវ​លេខ​៤៣០ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

នគរបាលប៉ុស្តិ៍​ទំនប់​ទឹក​​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​បុរស​វ័យ​ជាង​២០​ឆ្នាំ​មិន​ស្គាល់ឈ្មោះ​ម្នាក់ (​បុរស​ពាក់អាវ​ក្រឡា ស្លៀកខោ​ខូ​វ​ប៊​យ​ខៀវ​) ជិះ​ម៉ូតូ​១​គ្រឿង​២​នាក់​ប្អូនស្រី​របស់​ខ្លួន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ឆ្លងកាត់​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ។ លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​ប្រទះ​ឃើញ​បុរស​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់ (​ពាក់​អាវយឺត​ស្រា​បៀរ​កម្ពុជា ស្លៀកខោ​ខូ​វ​ប៊​យ​ខ្មៅ​) ជិះ​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់ឯង ហើយ​ក៏​ត្រូវ​បុរស​ម្នាក់​ដែល​មាន​ដឹក​ប្អូនស្រី​របស់​ខ្លួន​ពីក្រោយ​នោះ​ជិះ​ម៉ូតូ​ទៅ​ស្ទាក់​ខាង​មុខ រួច​ហៅ​អោយ​ឈប់ និង​អោយ​ប្អូនស្រី​របស់​ខ្លួន​ជិះ​ម៉ូតូ​បន្តដំណើរ​ទៅ​ទៀត​បាត់​មុន ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា គ្រាន់តែ​ចុះ​ពីលើ​ម៉ូតូ និង​អោយ​ប្អូនស្រី​របស់​ខ្លួន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ បុរស​រូប​នោះ​ក៏​បានរ​ត់ទៅ​ស្រវា​យក​ដុំ​ថ្ម​មួយ​ដំ​ធំ​ប៉ុនកដៃ​ក្នុង​បំ​ណង​វាយ​សំពង​ទៅ​លើ​បុរស​រូប​ម្នាក់​នោះ តែ​សំណាងល្អ​បុរស​រូប​នោះ​បានឃើញ និង​គេច​ទាន់ ដោយ​មិន​ទាន់​ទាំង​បាន​ចុះ​ពីលើ​ម៉ូតូ​ផង ។ ដោយ​បានឃើញ​សកម្មភាព​របស់​បុរស​ខាងលើ​ធ្វើការ​ព្យាយាម​វាយ​មក​លើ​ខ្លួន​ដោយ​កំហឹង​នោះ បុរស​រូប​នោះ​ក៏​បាន​ស្ទុះ​ចុះ​ពីលើ​ម៉ូតូ និង​ធ្វើការ​ប្រតាយប្រតប់​តបត​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ម្តង ភ្លាម​នោះ​កម្លាំង​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍​ទាន់​ពេ​វេលា​ផង​ដែរ ។

ពេល​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ចុះ​មក​ធ្វើការ​អន្តរាគមន៍ ហើយ​ធ្វើការ​សួរនាំ​ពួក​គេ​ទាំង​២​នាក់​ទើបបាន​ដឹង​ថា ជា​រឿង​បុរស​ម្នាក់​ពាក់អាវ​ក្រឡា ស្លៀកខោ​ខូ​វ​ប៊​យ​ខៀវ ប្រចណ្ឌ​ប្រពន្ធ​របស់​ខ្លួន ដោយ​ចោទ​ថា បុរស​ម្នាក់​ពាក់​អាវយឺត​ខ្មៅ​ស្រា​បៀរ​កម្ពុជា ស្លៀកខោ​ខូ​វ​ប៊​យ​ខ្មៅ បាន​លួច​មាន​ទំនាក់​ទំ​នងស្នេហា​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ដែល​ធ្វើការ​ជាមួយ​គ្នា​នោះ ។

បន្ទាប់​ពី​កម្លាំង​នគរបាល​មូលដ្ឋាន​ធ្វើការ​សម្របសម្រួល​រវាង​បុរស​ទាំង​២​នាក់ ដោយ​មិន​ចង់អោយ​មានរឿង​វែង​ឆ្ងាយ បុរស​ដែល​រង​ការ​ចោទប្រកាន់​មិន​បាន​ដាក់​ពាក្យបណ្តឹង​អ្វី​ឡើយ ដោយ​តម្រូវ​អោយ​តែ​បុរស​ជា​ជន​បង្ក​ធ្វើការ​សំពះសុំទោស​ខ្លួន​តែ​ប៉ុណ្ណោះ ហើយ​គេ​បាន​អះអាង​ថា កាលពី​ពេល​កន្លង​មក​ខ្លួន​មិន​ធ្លាប់​បាន​ស្គាល់​បុរស​ជន​បង្ក​នោះ​ឡើយ ៕