ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីលាន​បា.ញ់​គ្រាប់​ពិត​នៅ​ជើងភ្នំ​ជំ​រាយ ​ក្នុង​ខេត្តកំពង់ឆ្នាំង​ ចាប់ផ្តើមសាងសង់នាថ្ងៃនេះ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​កសាង​ទីលាន​បា.ញ់​គ្រាប់​ពិត នៅ​ជើងភ្នំ ជំ​រាយ

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​កសាង​ទីលាន​បា.ញ់​គ្រាប់​ពិត នៅ​ជើងភ្នំ​ជំ​រាយ ស្ថិត​ក្នុងឃុំពាម ​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ និង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី ១៧ ខែធ្នូ ឆ្នាំ ២០២១ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ មាន​ប្រសាសន៍​ថា តាម​រយៈ​គោល​នយោ​បាយ​​ឈ្នះ​ឈ្នះ របស់​សម្ដេច​អគ្គ មហា​សេនាបតីតេ​ជោ​ហ៊ុន​ សែន ធ្វើ​ឱ្យ​ប្រទេស​ជាតិ មាន​សុខ​សន្តិភាព​ពេញលេញ ស្ថេ​រ​ភាព​នយោ​បាយ និង​ការ​អភិវឌ្ឍ​រីក​ចម្រើន លើ​គ្រប់​វិស័យ ​ក្នុង​នោះ​វិស័យ​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្ដា​ប្រទេស​នានា ពិសេស​កិច្ច​សហប្រតិបត្តិការ​រវាងកម្ពុជា-​ចិន ធ្វើ​ឱ្យ​ប្រទេស​ទាំង​២ មាន​ចំណង​សាមគ្គីភាព​យូ​រ​អង្វែង​។

សម្ដេច​ពិជ័យ​សេនា​បាញ់​បាន​បន្ត​ថា ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ទទួល​វិបត្តិ​កូ​វីត​19 យ៉ាងណា​ក្តី ក៏កងរាជអាវុធហត្ថ នៅ​តែ​មាន​លទ្ធភាព​កសាង​សមិទ្ធផល​នានា បាន​ដោយ​រលូន ពិសេស​កសាង​ទីលាន​បា.ញ់​គ្រាប់​ពិត ដែល​ឆ្លុះ​​បញ្ចាំង​ពី​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ប្រកបដោយ​ឆន្ទៈ មោះមុត​ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ធនធាន ថវិកា​ស្រប​តាម​កំណែទម្រង់​របស់​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ លើ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល ។

សម្តេចពិជ័យសេនា បានបន្តទៀត​ថា ឆ្លៀតឱកាស​នេះ ខ្ញុំ​សូម​លើកទឹកចិត្ត​ដោយ​ស្មោះ ដល់ នាយ នាយ​រង និង​ពល​កងរាជអាវុធហត្ថ​ទាំងអស់​ដែល​បាន​ពុះពារ ជំនះ​រាល់​ឧបសគ្គ និង​ស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង យ៉ាង​រឹង​មាំ​រួម​គ្នា ជាមួយ​កងកម្លាំងប្រដាប់អាវុធ​មាន​សមត្ថកិច្ច ក្រសួង​ពាក់ព័ន្ធ តស៊ូ​ប្ដូរផ្ដាច់​ការពារ​ខឿន​សន្តិសុខ​ជាតិ​សណ្តាប់ ធ្នាប់​សង្គម និង​បាន​រួម​គ្នា​យ៉ាង សកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូ​វីដ 19​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មាន​ប្រសាសន៍​ថា កន្លង​មក​សាលា​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ មាន​តែ​មួយ​កន្លែង​គឺ​នៅ​កំ​បូល ។ នៅ​ឆ្នាំ ២០០៩ ឯកឧត្តម បាន​ស្នើ​សុំ​ទីតាំង​ជើងភ្នំ​ជំ​រាយ​នេះ ពី រាជរដ្ឋាភិបាល ហើយ​បាន​សម្រេច​កសាង​សាលា​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​នៅ​ជើងភ្នំ​ជំ​រាយ នេះ​នៅ​ឆ្នាំ ២០១២ ដោយ​បាន​កសាង​ច្រើន ដំណាក់កាល ដូច​ជា​ការ​រៀបចំ​ប្រព័ន្ធ​ផ្លូវ​ត​ភ្ជាប់​ផ្លូវ ត​ភ្ជាប់​ចូល​មក​មជ្ឈមណ្ឌល​ផ្លូវ​ខ្វាត់ខ្វែង​ក្នុង​មជ្ឈមណ្ឌល ។

លោកមេ​បញ្ជាការ​បាន​បន្ត​​​​ថា កសាង​អគារ​ស្នាក់​នៅ​រឹង​មាំ​អគារ​ទីចាត់ការ​ផ្ទះ​ភ្ញៀវ ។​ជីកដី​ទំហំ 105 ហើយ​តា​សម្រាប់​សាងសង់​ទីលាន​បាញ់​និង​កសាង​អគារ​ហ្វឹកហាត់​តាម​ប្រព័ន្ធ​បច្ចេកទេស​។ បន្ត​រៀបចំ​កសាង​មជ្ឈមណ្ឌល​ពិព័រណ៍ បច្ចេកទេស​និង​សាងសង់​ទីលាន​សម្រាប់​បម្រើ​ការ​លំ​ហាត់​ថ្នាក់​ប្រយុទ្ធ ។ ដោយឡែក​ថ្ងៃនេះ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​កសាង​ទីលាន​បា.ញ់​គ្រាប់​ពិត ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​បាញ់កាំភ្លើង​កីឡា​អាស៊ាន​ឆ្នាំ ២០២៣​ដែរ​។

ក្នុង​ឱកាស​នោះ​ដែរ ​​លោក​វ៉ាង វិ​ន​ធាន អគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មាន​ប្រសាសន៍​ថា ការ​បញ្ចុះ​បឋមសិលា​កសាង​ទីលាន​បា.ញ់​គ្រាប់​ពិត​នៅ​ពេល​នេះ​គឺជា​ជំនួយ​របស់​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បង្ហាញ​ពី​ចំណងមិត្តភាព​ជា​ដែកថែប​ដ៏​រឹង​មាំ ។​ទីលាន​បាញ់​គ្រាប់​ពិត​នេះ​ដែរ ក៏​ជា​ចំណែក​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កងទ័ព​អាស៊ាន​នៅ​លើ​វិស័យ​ការពារ​ជាតិ​ដើម្បី​ពង្រឹង​សន្តិភាព​និង​តំបន់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ