ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ព្រៃ​​​ភ្នំ​ប្រាំ​ពាន់​និង​ព្រៃ​កប់ខ្មោច​ កំពុងរង​ការ​ទន្ទ្រាន​​​​​យកពីសំណាក់​អ្នក​​មាន​​​លុ​យមានអំណាច​?

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ ដីសហគមន៍​ព្រៃឈើ​ភ្នំ​ប្រាំ​ពាន់​ និង​ដី​ព្រៃ​កប់ខ្មោច​របស់​សហគមន៍​តាសោម​ កំពុងរង​ការ​កាប់​ទន្ទ្រាន​ឈូស​ឆាយ​ជា​បន្តបន្ទាប់​ធ្វើជា​កម្មសិទ្ធិ​ស្របច្បាប់​ពីសំណាក់​ក្រុម​អ្នកមាន​លុយ និងអ្នក​មានអំណាច​ ។ យោង​តាម​ប្រភព​ពី​ប្រជា​សហគមន៍​ជាច្រើ​ន​នាក់​​បាន​លើកឡើង​ថា ​បុគ្គល​ម្នាក់​ដែល​ឈ្មោះថា​ ពេទ្យ…

ខេត្ត​ក្រចេះ ៖ ដីសហគមន៍​ព្រៃឈើ​ភ្នំ​ប្រាំ​ពាន់​ និង​ដី​ព្រៃ​កប់ខ្មោច​របស់​សហគមន៍​តាសោម​ កំពុងរង​ការ​កាប់​ទន្ទ្រាន​ឈូស​ឆាយ​ជា​បន្តបន្ទាប់​ធ្វើជា​កម្មសិទ្ធិ​ស្របច្បាប់​ពីសំណាក់​ក្រុម​អ្នកមាន​លុយ និងអ្នក​មានអំណាច​ ។

យោង​តាម​ប្រភព​ពី​ប្រជា​សហគមន៍​ជាច្រើ​ន​នាក់​​បាន​លើកឡើង​ថា ​បុគ្គល​ម្នាក់​ដែល​ឈ្មោះថា​ ពេទ្យ តូ ជាម​ន្ត្រី​ដែល​បម្រើការ​នៅ​មណ្ឌលសុខភាព​ឃុំ​ស្វាយ​ជ្រះ​ថា បាន​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​ភ្នំ​របស់​សហគមន៍​ខា​ងលើ​ និង​ធ្វើ​របង​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​ផ្លូ​ខ្មោច​ទៀតផង​ ។

ជាក់ស្តែង ​កាលពី​ថ្ងៃ១២ ធ្នូ ថ្មី​ៗ​នេះ ពេទ្យ តូ បាន​ដាក់គ្រឿង​ចក្រ​ឈូស​ឆាយដី​ព្រៃភ្នំ ដែល​ធ្វើឲ្យ​ប្រជា​សហគមន៍​ក៏ដូចជា​អាជ្ញា​ធរ​មូល​ដ្ឋាន​ចុះទៅ​ធ្វើការ​ហាមឃាត់ បន្ត​ពី​ធ្វើការ​ឈូស​ឆាយ​បាន​មួយ​ចំនួន ។ ប្រជា​សហគមន៍​បាន​លើក ឡើង​ថា​ទោះបីជា​មានការ​ហាមឃាត់ ​ឬក៏​ផ្សព្វផ្សាយ​អប់រំ​មិ​ន​ឲ្យ​ធ្វើការ​កាប់​ទន្ទ្រាន​បន្ត​តែ​បុគ្គល​ម្នាក់​នេះ​នៅតែ​ឆ្លៀត ឱកាស​ឈូស​ឆាយ​រំលោភ​យក​ជា​កម្មសិទ្ធិ​បំពានច្បាប់​។

លោក សាន ភាន មេភូមិ​តាសោម ឃុំ​ស្វាយជ្រះ ស្រុក​ស្មួ​ល បាន​អោយ​ដឹង​ថា ដី​សហគមន៍​ខាង​លើ​នេះ ​មិន​មែន​ទុក​សម្រាប់​បុគ្គល​ណា​ម្នាក់​នោះ​ទេ​ គឺ​សម្រាប់​ដី​គាប់​ខ្មោច​និង​ដី​ភ្នំ​ទុក​សម្រាប់​កា​អភិវឌ្ឍន៍​ចាក់​ផ្លូ​វ​ថ្នល់​នៅក្នុង​មូលដ្ឋាន ។ លោក​មេភូមិ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មួយចំនួន​ ដែល​មានការ​កាប់​ទន្ទ្រាន​ប៉ះពាល់​ដី​សហគមន៍​និង​ដាំ​ដំ​ណាំ​ផ្សេង​ៗ ​ក៏​សូម​ការ​អាធ្យាស្រ័យ​ដោយសារ​ថា ​ទីតាំង​ដី​នោះ​គឺជា​របស់​សហគមន៍ ប្រើប្រាស់​មិនមែន​សម្រាប់​បុគ្គល​ណា​ម្នាក់​នោះ​ទេ ។

ដោយឡែក​ បុគ្គល​ម្នាក់​ឈ្មោះ​ពេទ្យ តូ ដែល​ប្រជាពលរដ្ឋ​លើកឡើង​ថា ​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​នោះ​ បាន​បញ្ជាក់ឲ្យដឹង​តាម​ទូរស័ព្ទ​ថា ​ដី​ដែល​គាត់​បាន​ធ្វើការ​ឈូស​ឆាយ​នោះ​ គឺជា​ដី​ម៉ែក្មេក​លោក​ចែក​ឲ្យ ។ រី​ឯកា​ប៉ះពាល់​ដី​ព្រៃ​ខ្មោច​នោះ ​លោក​បាន​​ធ្វើ​របង​វៀង​ចេញ​ទេតើ ។ លោក​ថា ​ប្រសិនបើ​សហគមន៍​ឬក៏​អាជ្ញាធរ​ត្រូវ​កាយ​ក​វិញ​ ក៏​លោក​មិនថា​អីដែរ​ ឱ្យ​តែ​ធ្វើឲ្យ​បាន​ស្មើភាព ពីព្រោះ​កន្លងទៅ​ អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​អី​ខ្សឹប​ខ្សៀវ​តែ​គ្នាឯង សូម្បីតែ​ការ​ចុះទៅ​ពិនិត្យមើល​ជាក់ស្ដែង​ ក៏​គេ​មិន​អោយ​ដឹងផង ។

ចំណែក​លោក ខៀវ សុ​ថា មេឃុំ​ស្វាយ ជ្រះ ក៏បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ដែរ​ថា សហគមន៍​គេ​បង្កើត​ឡើង​មានច្បាប់​ត្រឹមត្រូវ​ដែល មានផ្ទៃ​ដី​ជាង៦០០ហិ​ក​តា​កាល​ពីរ​ឆ្នាំ២០១៦ ប៉ុន្តែ​ក្រោយមក​នៅពេល​ដែល​ធ្វើការ​វាស់វែង​ប៉ះពាល់​កាត់​ឃ្វាល​ឲ្យ​ប្រជាពលរដ្ឋ​អស់​ខ្លះ​នៅសល់​តែ​ប៉ុន្មាន៣៤៥ហិ​ក​តា​ប៉ុណ្ណោះ ។ លោក​ថា​ ដី​តំបន់​នោះ​មាន​ភ្នំ​មាន​ព្រៃឈើ ដែល​ត្រូវ​បាន​រក្សាទុក​សម្រាប់​សហគមន៍​មូលដ្ឋាន ហើយ​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ម្នាក់​ទៅ​កាប់​បំពាន​រំលោភ​យក​ដី​ភ្នំ​នោះ​ឡើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​ដែល​អត់​ដី​ពិតប្រាកដ ត្រូវ​ស្នើសុំ​ទៅ​អាជ្ញាធរ​ឃុំ ។

ដោយឡែក​ ដី​ដែល​ប្រជា​សហគមន៍​លើកឡើង​ថា ​បុគ្គល​ម្នាក់​ឈ្មោះ​ពេទ្យ តូ ដែល​បាន​ធ្វើ​សកម្មភាព​ដាក់​គ្រឿងចក្រ​ធ្វើការ​ឈូស​ឆាយ​ព្រៃ​ថ្មី​ៗ​នៅក្នុង​តំបន់​ជើ​ង​ភ្នំ​នោះ មិន​អាច​ទេពី​ព្រោះ​កន្លងទៅ​ដី​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ដាំដុះ​ដំណាំ​កសិកម្ម​ធំៗ​ក៏​ត្រូវ​បាន​គេ​កាត់​រួចហើយ​ក្រៅពី នោះ​ដី​ដែល​ឈូស​ឆាយ​ថ្មី​ៗ​មិន​អនុញ្ញាត​នោះ​ទេ​គឺជា​ដី​របស់​រដ្ឋ ។ អញ្ចឹង​រឿង​ដែល​ប្រជា​ពលរដ្ឋ​ទៅ​ឈូស​ឆាយ​កាប់​ទន្រ្ទាន​ថ្មី​ៗ​ គឺ​អាស្រ័យ​នៅ​លើ​ខាង​រដ្ឋបាល​ព្រៃឈើ​គាត់​ជា​អ្នក​សម្រេច ពីព្រោះ​ដី​តំបន់​នោះ​គឺ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​សហគមន៍​ព្រៃឈើ​ភ្នំ​ប្រាំ​ពាន់ ។

ដោយឡែក​ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ស្វាយ​ជ្រះ មិន​អាច​ទំនាក់ទំនង​សុំ​ការ​បញ្ជាក់​បាន​នៅឡើយ​ទេ ។ ​

ព័ត៌មានលម្អិតនឹង​មានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ