ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ត្រូវ​ម៉ូតូ​បុក​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុរស​វ័យ​ចំណាស់​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់​ត្រូវ​បាន​ម៉ូតូ​បុក​ស្លា.ប់​ក្នុង​ថ្លុកឈាម ខណៈ​ពេល​ដែល​នាំ​មិត្ត​ត្រឡប់​មក​ពី​មើល​សៀ​ក ហើយ​ចុះ​ពី​ម៉ូតូ​កង់​បី​ដើរ​ឆ្លងផ្លូវ

ខេត្តសៀមរាប ៖ បុរស​វ័យ​ចំណាស់​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់​ត្រូវ​បាន​ម៉ូតូ​បុក​ស្លាប់​ក្នុង​ថ្លុកឈាម ខណៈ​ពេល​ដែល​នាំ​មិត្ត​ត្រឡប់​មក​ពី​មើល​សៀ​ក ហើយ​ចុះ​ពី​ម៉ូតូ​កង់​បី​ដើរ​ឆ្លងផ្លូវ​ដើម្បី​ទិញ​ភេសជ្ជៈ​យក​ទៅ​ផឹក​នៅ​សណ្ឋាគារ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ជិត​កន្លែង​ស្នាក់​នៅ​របស់​ជន​រង​គ្រោះ ។

លោក ចៅ ម៉ៅ​វី​រៈ ស្នងការ​រង ទទួល​ការងារ​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភា្ល​ម កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្ត ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ រួច​ក៏​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​ដងខ្លួន​ជន​រង​គ្រោះ ។ លោក​បន្ត​ថា ជន​ជន​រង​គ្រោះ​មានឈ្មោះ OWENS ROBERT DEAN ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ ជនជាតិ​អា​មេ​រិ​ក​កាំ​ង មុខរបរ​ជា​ភ្ញៀវ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ ៤៥៤១៥២៦៧១ ផុតកំណត់​ថ្ងៃ​ទី​១២ ខែ​មិ​នា ឆ្នាំ​២០១៩ ស្នាក់​នៅ​សណ្ឋាគារ Villa Made mrei បន្ទប់​លេខ​១០៩ ក្នុងភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ចូល​មក​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ តាម​ច្រក​ទ្វារ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ។

លោក​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​ជន​រង​គ្រោះ​បាន​សា្ល​ប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កម្លាំង​ជំនាញ​បាន​ហៅ​មិត្តភក្តិ​ជន​រង​គ្រោះ​ឈ្មោះ Roymond Sheridan ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ជា​ជន​ចា​តិ​អា​មេ​រិ​ក​កាំ​ង ស្នាក់​នៅ​ជាមួយ​គ្នា​មក​ធ្វើការ​សាកសួរ ដោយ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ប្រហែលជា​៩​និង​៤៧​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៦ ខ្លួន​និង​មិត្តភក្តិ​បាន​វិល​ត្រឡប់​មក​ពី​ទស្សនាការ​សម្តែង​សៀ​ក​វិញ ហើយ​បាន​នាំ​គ្នា​ចុះ​ពីលើ​ម៉ូតូ​កង់​បី​ដើរ​សំដៅ​ទៅ​សណ្ឋាគារ ។ បន្ទាប់​មក​ជន​រង​គ្រោះ​ដើរ​ឆ្លងផ្លូវ​ដើម្បី​ទៅ​ទិញ​ភេសជ្ជៈ​ផឹក​តែ​ម្នាក់ឯង ខណៈ​ពេល​នោះ រូបគេ​បានឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក DUKE ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-9229 បើកបរ​ដោយ​បុរស​ជា​ជនជាតិ​ខ្មែរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បុក​មិត្តភក្តិ​របស់​ខ្លួន​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​ដេក​ទៅ​លើ​ដី​ឈាម​ពេញ​ខ្លួន និង​ហូរ​ចេញ​តាម​ច្រមុះ រួច​ស្លាប់​ភា្ល​ម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ រង់ចាំ​ការ​សម្រេច​ពី​ស្ថានទូត​អា​មេ​រិ​ក ដើម្បី​ទុក​ប្រគល់​ឱ្យទៅ​ក្រុម​គ្រួសារ ៕