ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញការសិង្ហបុរី លើកឡើងពីបទដ្ឋាន​ម្ចាស់ផ្ទះ​កម្ពុជា សម្រាប់ការប្រកួតទូក​ក្ដោង​អន្តរ​ជាតិ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ភ្នំពេញ៖ អ្នកជំនាញកីឡាទូកក្ដោង ប្រចាំប្រទេសសិង្ហបុរី បានធ្វើការវាយតម្លៃ គួរអោយចាប់អារម្មណ៍ ជុំវិញការប្រកួតទូកក្ដោង​អន្តរជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ការវាយតម្លៃរបស់អ្នកជំនាញ មកពីសិង្ហបុរីនេះ…

ភ្នំពេញ៖ អ្នកជំនាញកីឡាទូកក្ដោង ប្រចាំប្រទេសសិង្ហបុរី បានធ្វើការវាយតម្លៃ គួរអោយចាប់អារម្មណ៍ ជុំវិញការប្រកួតទូកក្ដោង​អន្តរជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ការវាយតម្លៃរបស់អ្នកជំនាញ មកពីសិង្ហបុរីនេះ ត្រូវបានបង្ហោះជាសាធារណៈ នៅលើ​ផេក​ផ្លូវការរបស់គណៈកម្មការស៊ីហ្គេមកម្ពុជា ដែលកាន់តែធ្វើអោយមានការចាប់អារម្មណ៍ទ្វេរដង។

ឆ្លងកាត់ការប្រកួតកីឡាទូកក្តោង​ ជ្រើស​រើស​ជើង​ឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ រយៈពេល ៤ថ្ងៃកន្លងមក ប្រ​ធាន​គណៈកម្មការរៀបចំការប្រកួត លោក Chan Khun Sing Joseph បាន​ធ្វើ​ការវាយតម្លៃខ្ពស់ ចំពោះមន្ដ្រីគណៈកម្មការ​បច្ចេក​ទេស​កម្ពុជាថា មាន​សមត្ថ​ភាព​គ្រប់គ្រាន់ ដើម្បីរៀបចំការប្រកួតអន្ដរជាតិនានា។

ការលើកឡើងរបស់អ្នកជំនាញជនជាតិសិង្ហបុរីខាងលើ ក្រោយ​ព្រឹត្តិ​ការណ៍​ប្រចាំតំបន់នេះ បានដំណើរការប្រកួតរយៈពេល ៤ថ្ងៃ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ មុនថ្ងៃចុងក្រោយនៃការប្រកួត ដែលបញ្ចប់ក្នុងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ការប្រកួត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវគេមើលឃើញថារៀបចំបានល្អតាំងពីថ្ងៃដំបូង ប៉ុន្ដែគួរឲ្យ​ស្ដាយ សម្រាប់ការ​ប្រកួត​ នៅថ្ងៃទី៤ គឺថ្ងៃទី១៦​ធ្នូនេះ បែរជាមានបញ្ហាខ្យល់ មិនគ្រប់គ្រាន់ ស្របតាមស្ដង់ដារ ដែលមិនអាចអោយដំណើរការការប្រកួត​បាន ហើយបង្ខំអោយគណៈកម្មការ សម្រេចលុបចោល ដោយមិនគិតលទ្ធផលឡើយ។

អ្នកជំនាញបានលើកឡើងថា ការប្រកួតទូកក្ដោង ត្រូវការខ្លាំងបំផុត គឺកម្លាំងខ្យល់ តែបើខ្យល់ខ្លាំងពេក ក៏មិនអាចដំណើរការ​កើតដែរ គឺលុះត្រាតែសមស្រប។ យ៉ាងណាក៏ដោយ ការរៀបចំរបស់កម្ពុជា គឺមានស្ដង់ដារដូចគ្នានឹងនៅក្រៅប្រទេស ថ្វីថ្បិត​តែការប្រកួតមួយនេះ មានកីឡាករមកពីប្រទេសនានា មិនច្រើនចូលប្រកួត ដោយសារតែបញ្ហាកូវីត១៩។

អ្នកជំនាញរៀបចំព្រឹត្តិការណ៍អន្ដរជាតិធំៗ និងជាតំណាងប្រទេសសហម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អន្ដរជាតិ​លើកដំបូង នៅកម្ពុជា ខាងលើ បានគូសបញ្ជាក់ថា ក្រោយដំណើរការប្រកួតប៉ុន្មានថ្ងៃមកនេះ គណៈកម្មការបច្ចេកទេសកម្ពុជា ធ្វើបានយ៉ាងល្អលើ​ការងារបច្ចេកទេស ពោលគឺមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចរៀបចំការប្រកួតអន្ដរជាតិដោយខ្លួនឯងបាន ប្រកបដោយ​លក្ខណៈស្ដង់ដារ។

លើសពីនេះ លោក Chan Joseph ក៏បានថ្លែងកោតសរសើរ ចំពោះសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ពិតជាមានសមត្ថភាព​គ្រប់គ្រាន់ ក្នុងការទទួលរៀបចំការប្រកួតអន្ដរជាតិផងដែរ ព្រោះកម្ពុជា មានអំណោយផលដ៏ល្អ សម្រាប់ទីលានស្ដង់ដារ​អន្ដរជាតិ នៃតំបន់ឆ្នេរដ៏ស្រស់ស្អាត ហើយព្រមទាំងរៀបចំទទួលបដិសណ្ឋារ​កិច្ច​ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ប្រកបដោយភាពកក់ក្ដៅទៀតផង។ គួរដឹង​ថា ការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ាននេះ មានអត្តពលិក ២៧នាក់ មកពី៣ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា សិង្ហបុរី (សហម្ចាស់ផ្ទះ) និងម៉ាឡេស៊ី ដែលធ្វើការប្រកួតលើ ៥វិញ្ញាសា។ បច្ចុប្បន្នកីឡាករកម្ពុជា ប៉ាល់ សិលា កំពុងធ្វើបានយ៉ាងល្អលើវិញ្ញាសា RS:One ដោយឈរចំណាត់ថ្នាក់លេខ១ ចំនួន ៣ថ្ងៃ​ជាប់គ្នា ក្រោយដំណើរការប្រកួតបាន ១០ជុំ ហើយគេបានប្ដេជ្ញានឹងខំប្រឹងបន្ថែមទៀត ដើម្បីឈាន​ទៅដណ្ដើមមេដាយ​មាស​ជូនជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ