ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​និស្ស័យ​អាច​ប៉ះពាល់​ដល់​កូន​របស់​អ្នក​យ៉ាងដូចម្តេច ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និស្ស័យ​គ្រប់គ្រង​ពី​របៀប​ដែល​កុមារ​ម្នាក់​ៗ​ឆ្លើយ​តប​ចំពោះ​មនុស្ស និង​ស្ថានភាព​ជុំវិញ​ពួក​គេ ។ ខាងក្រោម​នេះ គឺជា​ហេតុផល​មួយ​ចំនួន​ដែល​បង្ហាញ​ពី​របៀប​ដែល​និស្ស័យ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​របៀប​ដែល​កូន​របស់​អ្នករៀន​ពី​ពិភពលោក និង​របៀប​ដែល​អ្នក​ដទៃ​ឆ្លើយ​តប​ចំពោះ​ពួក​គេ ។ អ្នក​អាច​ឃើញ​ផល​ប៉ះពាល់​យ៉ាង​ច្បាស់​នៅ​ក្នុង​សកម្មភាព…

រាជធានី​ភ្នំពេញ ៖ និស្ស័យ​គ្រប់គ្រង​ពី​របៀប​ដែល​កុមារ​ម្នាក់​ៗ​ឆ្លើយ​តប​ចំពោះ​មនុស្ស និង​ស្ថានភាព​ជុំវិញ​ពួក​គេ ។ ខាងក្រោម​នេះ គឺជា​ហេតុផល​មួយ​ចំនួន​ដែល​បង្ហាញ​ពី​របៀប​ដែល​និស្ស័យ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​របៀប​ដែល​កូន​របស់​អ្នករៀន​ពី​ពិភពលោក និង​របៀប​ដែល​អ្នក​ដទៃ​ឆ្លើយ​តប​ចំពោះ​ពួក​គេ ។ អ្នក​អាច​ឃើញ​ផល​ប៉ះពាល់​យ៉ាង​ច្បាស់​នៅ​ក្នុង​សកម្មភាព និង​អាកប្បកិរិយា​ប្រចាំ​ថ្ងៃ​របស់​កុមារ ។

របៀប​ដែល​មនុស្ស​ជុំវិញ​ខ្លួន​ឆ្លើយ​តប និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កុមារ ក៏​អាស្រ័យ​លើ​និស្ស័យ​របស់​ពួក​គេ​ផង​ដែរ ។ និស្ស័យ​ក៏​ប៉ះពាល់​ដល់​របៀប​ដែល​កូន​របស់​អ្នក​ឈាន​ជើង​ចូល​ទៅ​រក​ការងារ​សាលា ឬ​ការងារ​ផ្សេង​ៗ ។ ឧទាហរណ៍ កុមារ​ដែល​ខ្មាស​អៀន​ច្រើន​នឹង​មិន​ចង់​ចូលរួម​ក្នុង​សកម្មភាព​ជា​ក្រុម ប៉ុន្តែ​មានចិត្ត​ចង់​ធ្វើ​គម្រោង ឬ​ការងារ​តែ​ម្នាក់ឯង ឬ​ស្ងប់ស្ងាត់ ដូច​ជា​ការ​លាប​ពណ៌ ឬ​គំនូរ​ជាដើម ។
«​ក្មេង​ងាយស្រួល​» អាច​ចុះសម្រុង​ជាមួយ​មនុស្ស​ចម្លែក ដូច្នេះ​ហើយ​ងាយស្រួល​រក​អ្នក​មើលថែ​ពួក​គេ ។ អ្វី​ដែល​គេ​ហៅ​ថា «​ក្មេង​ពិបាក​» អាច​បង្ហាញ​ពី​ការ​តស៊ូ​យ៉ាង​ខ្លាំង​ក្នុង​កិច្ចការ​ដែល​ពួក​គេ​បាន​តាំងចិត្ត​ធ្វើ ។

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ដោះស្រាយ​ជាមួយនឹង​និស្ស័យ​ពី​កំណើត​បស់​កុមារ ?
ខណៈ​ពេល​ដែល​អ្នក​មិន​អាច​ផ្លាស់​ប្តូរ​និស្ស័យ​របស់​កុមារ​ទាំងស្រុង អ្នក​អាច​ជួយ​ពួក​គេ​ដោះស្រាយ​វា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ឱ្យ​ពួក​គេ​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​ជីវិត ។ ជា​ឧទាហរណ៍ កុមារ​ដែល​ងាយស្រួល អ្នក​អាច​បង្រៀន​ឱ្យ​គេ​ផ្តោត​លើ​ការ​សិក្សា ឬ​កីឡា​ឱ្យ​បាន​កាន់តែ​ច្រើន ។ កុមារ​ដែល​ខ្មាស់​អៀន​អាច​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​និយាយ​ជាមួយ​មិត្ត​ភ័ក្តិ​នៅ​សាលា និង​បង្កើត​មិត្ត​ឱ្យ​បាន​ច្រើន ។ ដើម្បី​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​មាន​ភាព​ងាយស្រួល​ដោយ​ខ្លួនឯង និង​ទទួល​បាន​លទ្ធផល​ទាំងនេះ អ្នក​គួរតែ​ដឹង​ពី​របៀប​ធ្វើការ​កែតម្រូវ​ចំពោះ​វិធីសាស្ត្រ​របស់​អ្នក ។

១. លើកទឹកចិត្ត​ឱ្យ​មាន​ភាព​វិជ្ជមាន ៖ និស្ស័យ​របស់​កូន​អ្នកមាន​ទាំង​គុណសម្បត្តិ និងគុណវិបត្តិ ។ ជួយ​ពួក​គេ​បង្កើន​គុណសម្បត្តិ​ដល់​អតិបរមា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​គុណវិបត្តិ ។ បង្រៀន​ពួក​គេ​ពី​របៀប​កែប្រែ​វិធីសាស្ត្រ​របស់​ពួក​គេ​ចំពោះ​ស្ថានភាព​ជាក់លាក់​ដើម្បី​ឱ្យ​ពួក​គេ​មានបទពិសោធន៍​កាន់តែ​ប្រសើរ ។ ជា​ឧទាហរណ៍ សូម​ពន្យល់​ដល់​ក្មេង​ដែល​ខ្មាស​អៀន​ពី​របៀប​បង្កើត​មិត្ត​ថ្មី និង​ធ្វើ​ឱ្យ​ពួក​គេ​មានឱកាស​លេង​ហ្គេ​ម​នានា​ដែល​ត្រូវការ​អ្នកលេង​ច្រើន​ជាង​ក្មេង​ម្នាក់ ។ ផ្តោត​លើ​ទិដ្ឋភាព​វិជ្ជមាន នៅ​ពេល​អ្នក​ចង់ឱ្យ​ពួក​គេ​ធ្វើ​អ្វីមួយ​ដែល​ខុស​ពី​អ្វី​ដែល​ពួក​គេ​ធ្វើ ។ ព្យាយាម​មើល​ទិដ្ឋភាព​វិជ្ជមាន​នៃ​បុគ្គលិកលក្ខណៈ​របស់​ពួក​គេ ។ ជា​ឧទាហរណ៍ ក្មេង​ដែល​ខ្មាស​អៀន គឺ​គ្រាន់តែ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រយ័ត្នប្រយែង​ចំពោះ​ស្ថានភាព​ថ្មី​ៗ ហើយ​ក្មេង​ដែល​ងាយស្រួល គឺ​ចង់​ដឹង​ចង់​ឃើញ​អំពី​រឿង​ជា​ច្រើន និង​ចូល​ចិត្ត​ឈ្វេងយល់ ។

២. កុំ​ប្រៀបធៀប ៖ គ្មាន​កូន​ពីរ​នាក់​ដូច​គ្នា​ទេ ដូច្នេះ​កុំ​រំពឹង​ថា កូន​របស់​អ្នក​នឹង​មាន​បុគ្គលិកលក្ខណៈ​ដូច​គ្នា​ទៅ​នឹង​កូនច្បង​របស់​អ្នក ។ តែងតែ​និយាយ​អំពី​បុគ្គលិកលក្ខណៈ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ពិសេស ។ ចៀសវាង​ការ​ប្រៀបធៀប​ជាមួយ​បងប្អូន​បង្កើត ឬ​កូន​ផ្សេង​ទៀត ។

៣. លើកទឹកចិត្ត​ជា​និច្ច ៖ ការ​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យធ្វើ​អ្វីមួយ​ប្រឆាំង​នឹង​និស្ស័យ​របស់​ពួក​គេ គឺ​មិន​ខុស​ទេ នៅ​ពេល​ដែល​វា​មាន​បំណង​ជួយ​ពួក​គេ​អភិវឌ្ឍ​ជំនាញ​ថ្មី ។ ក្មេង​ដែល​ខ្មាស​អៀន​អាច​ត្រូវ​បាន​គេ​បញ្ចុះបញ្ចូល និង​លើកទឹកចិត្ត​ដោយ​ថ្នម​ៗ ដើម្បី​ចេញ​ទៅ​និយាយ​ជាមួយ​មនុស្ស​ថ្មី ឬ​ក្មេង​ថ្មី​នៅ​ក្នុង​សួនច្បារ ។ អ្វី​ដែល​សំខាន់ គឺ​ការ​ផ្តល់​ការ​លើកទឹកចិត្ត​ជា​ច្រើន និង​ការ​សរសើរ​យ៉ាង​ខ្លាំង​សម្រាប់​ការ​បោះ​ជំហាន​ទៅ​មុខ​សូ​ម្បី​តែ​មួយ​ជំហាន​តូច​មួយ ។

៤. ចូរ​ចង​ចាំ​ថា វា​នឹង​មិន​ស្ថិតស្ថេរ​យូរ​ទេ ៖ នៅ​ពេល​ដែល​កូន​ធំ​ឡើង និស្ស័យ​ក៏​អាច​នឹង​វិវត្តន៍ ឬ​ផ្លាស់​ប្តូរ​ដែរ ។ កុំ​បារម្ភ​ថា ក្មេង​ដែល​ស្ទាក់ស្ទើរ​ក្នុង​ការ​ជួប​មិត្ត​ថ្មី​នឹង​នៅ​ដូច​នោះ​ពេញ​មួយ​ជីវិត ។ អ្នក​អាច​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​ហួស​ពី​ភាព​អៀនខ្មាស គ្រប់គ្រាន់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ និង​ទាន់​ពេលវេលា ។ កុំ​សង្កត់ធ្ងន់​ពេក ហើយ​ដាក់​សម្ពាធ​ខ្លាំង​ពេក ដែល​វា​អាច​ធ្វើ​អ្វី​ខុស​ពី​ធម្មជាតិ​របស់​ពួក​គេ ។

៥. កុំ​បង្ខំ​ការ​ផ្លាស់​ប្តូរ ៖ កុមារ​មិន​សម្រេចចិត្ត​ថា និស្ស័យ​របស់​ពួក​គេ​ជា​អ្វី​នោះ​ទេ ។ ពួក​គេ​កើតមក​ជាមួយ​វា ។ ការ​បង្ខំ​កូន​របស់​អ្នក​ឱ្យ​ផ្លាស់​ប្តូរ​បុគ្គលិកលក្ខណៈ​របស់​ពួក​គេ​ដើម្បី​ផ្គូផ្គង​អ្នក​ដ៏​ទៃ គឺជា​រឿង​អយុត្តិធម៌ ហើយ​វា​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​លើ​កូន​តូច​របស់​អ្នក ។ វា​ក៏​ធ្វើ​ឱ្យ​កុមារ​មាន​អារម្មណ៍​ថា ពួក​គេ​មិនល្អ​គ្រប់គ្រាន់​ដែរ ។ ផ្ទុយ​ទៅ​វិញ លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​យកឈ្នះ​លើ​ការ​រារាំង​របស់​ពួក​គេ​ដោយ​ខ្លួនឯង ។

៦. ចូរ​ចាំ​ថា កូន​របស់​អ្នក​មិនមែន​ជា​អ្នក ៖ តើ​អ្នក​អន់ចិត្ត​នឹង​កូន​របស់​អ្នក​ទេ ព្រោះ​ពួក​គេ​មិនសូវ​រួសរាយ​ដូច​អ្នក ? តើ​អ្នក​បារុម្ភ​ខ្លាំង​នឹង​ការ​សិក្សា​របស់​ពួក​គេ​ទេ ព្រោះ​អ្នកជា​មនុស្ស​ដែល​ផ្តោតអារម្មណ៍​ខ្លាំង ? ដាក់​គំនិត​ទាំងនេះ​មួយ​ឡែក ហើយ​ផ្តោត​លើ​លក្ខណៈ​ពិសេស​ដែល​ធ្វើ​ឱ្យ​កូន​របស់​អ្នក​ក្លាយជា​បុគ្គល​ពិសេស​បែប​នេះ ។ ចូរ​ចង​ចាំ​ជា​និច្ច​ថា កូន​របស់​អ្នក​មិនមែន​ជា​រូបភាពកញ្ចក់​របស់​អ្នក​ទេ ។ ពួក​គេ​មាន​និស្ស័យ និង​ចំណូលចិត្ត​របស់​ពួក​គេ ហើយ​ការងារ​របស់​អ្នកជា​ឪពុក​ម្តាយ គឺ​ចិញ្ចឹម​ពួក​គេ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស ឡាញ​ន៍ ផ្តល់​ជូន​សេវាកម្ម​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខែ្ម​រ និង​អង់គ្លេស ចំណេះ​ទូទៅ​ខ្មែរ ភាសា​ចិន និង​ភាសា​អង់គ្លេស និង​បន្ត​ទទួល​ចុះ​ឈ្មោះ​សិស្ស សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ទី ១ ដល់ ទី ១២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់គ្រង​ការ​សិក្សា និង​អេប​សាលារៀន ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។