ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់មាន់ និងអ្នកលេងនាំគ្នារត់បាតជើងសព្រាត គ្រាន់តែឃើញសមត្ថកិច្ច

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ឆ្មក់​បង្ក្រាប​កន្លែង​ជល់​មាន់ ធ្វើ​ឲ្យ​អ្នក​ញៀន​ល្បែង​នាំ​គ្នា​រត់​ខ្ចាត់ខ្ចាយ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី​ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត ។ ជាមួយ​នោះ​នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៥ ខែធ្នូ…

ខេត្ត​ត្បូងឃ្មុំ កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ឆ្មក់​បង្ក្រាប​កន្លែង​ជល់​មាន់ ធ្វើ​ឲ្យ​អ្នក​ញៀន​ល្បែង​នាំ​គ្នា​រត់​ខ្ចាត់ខ្ចាយ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី​ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត ។

ជាមួយ​នោះ​នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អ​ញ្ចើ​ម​បាន​ចុះ​បង្ក្រាប​ល្បែង​ជល់​មាន់ នៅ​ចំណុច​ខាងកើត​ភូមិ​អង្កែ​វ ចម្ងាយ​ប្រហែល ៥០០​ម៉ែត្រ ស្ថិត​នៅ​លើ​ដី​ទំនេរ​មិន​ស្គាល់​ម្ចាស់​ភូមិសាស្ត្រ​ស្រុក​ត្បូងឃ្មុំ ធ្វើ​ឱ្យ​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ នាំ​គ្នា​រត់​ប្រសាច​ចោល​ម៉ូតូ ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា តាម​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​របស់​ក្រសួងមហាផ្ទៃ​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែងស៊ីសង​នោះ​ទេ ។ ទោះជា​យ៉ាងនេះ​ក៏​ដោយ មាន​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​បាន​ណាត់គ្នា​ចល័ត​ម្ដង​នៅ​ត្រង់នេះ​ម្ដង​នៅ​ត្រង់នោះ លេង​មិនជា​ច្រើន​គូ​នោះ​ទេ ហើយ​ក៏​ព្រួយបារម្ភ​ការ​ជួបជុំ​មនុស្ស​ច្រើន​នឹង​នាំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ផង​ដែរ​។

នគរបាល​មូលដ្ឋាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ស្រប​ពេល​ដែល​ទទួល​បាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​កម្លាំង​សមត្ថកិច្ច​បាន​ឆ្មក់​ចូល​ទីតាំង​ខាងលើ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែង​នាំ​គ្នា​រត់​ប្រសាច​គេចខ្លួន​បាត់​អស់ ។

ដោយ​បន្សល់​នូវ​វត្ថុ​តាង​បាន​មាន់​១​ក្បាល អង្រុត​ក្រុងមាន់​ចំនួន​២ កៅអី​ជ័រ​ចំនួន​៥ ប៉ា​រ៉ា​តង់​ប្រក​១ កន្ត្រក​ដាក់​មាន់​ចំនួន​៤ និង​ម៉ូតូ​ចំនួន​១៥​គ្រឿង បច្ចុប្បន្ន​វត្ថុ​តាង​ដែល​ប្រមូល​បាន​រក្សា​ទុក​នៅ​ប៉ុស្តិ៍​អ​ញ្ចើ​ម​បណ្ដោះអាសន្ន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា ក្នុង​ពេល​ដែល​មានការ​ប្រជុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ដាក់​បទបញ្ជា​មិន​ឲ្យ​មាន​ល្បែងស៊ីសង​បញ្ជល់មាន់​នៅ​ក្នុង​មូលដ្ឋាន​នោះ​ទេ ។ ហើយ​ទីតាំង​ដែល​លេង​បញ្ជល់មាន់​ដូច​ម្នាក់​នេះ ក៏​មិន​មាន​លេចមុខ​អ្នក​ណា​ម្នាក់​ផង​ដែរ ។

សមត្ថកិច្ច​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​បើ​ឃើញ​មាន​ជនខិលខូច​លេងល្បែង​បញ្ជល់មាន់​លួចលាក់​នៅ​កន្លែង​ណាមួយ សូម​រាយការណ៍​មក​សមត្ថកិច្ច​ជា​បន្ទាន់​ដើម្បី​ចុះ​បង្ក្រាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ