ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ជនជាតិ​ចិន​បុក​លោកយាយ​ដើរ​ឆ្លងផ្លូវ​របួសធ្ងន់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យាយ​ចាស់​ម្នាក់​មាន​សតិ​មិន​ប្រក្រតី​បាន​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ជនជាតិ​ចិន​បុក បណ្តាល​ឱ្យ​រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៧ ឧសភា ២០១៦

រាជធានី​ភ្នំពេញ ៖ យាយ​ចាស់​ម្នាក់​មាន​សតិ​មិន​ប្រក្រតី​បាន​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ជនជាតិ​ចិន​បុក បណ្តាល​ឱ្យ​រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៧ ឧសភា ២០១៦ តាម​បណ្ដោយ​ផ្លូវ​២០០៤ ទល់មុខ​ខារ៉ាអូខេ​រស្មី​ពោធិ៍​ចិន​តុង ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​ឈ្មោះ​ប្រាក់  សុភាព អាយុ​៦៧​ឆ្នាំ ភេទ​ស្រី ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល មានកូន​ស្រី​ម្នាក់​ឈ្មោះ ប្រាក់ វី ហៅ​ជូ ភេទ​ស្រី​អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ខារ៉ាអូខេ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2X9347 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ពីរ​នាក់​បើក​បើក​ពី​ជើង​ទៅ​ត្បូង​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​លោកយាយ​ដើរ​ឆ្លងផ្លូវ​ពី​កើត​ទៅ​លិច ក៏​ត្រូវ​រថយន្ត​ជនជាតិ​ចិន​បើក​ពី​ជើង​ទៅ​ត្បូង​មក​ដល់​ចំណុច ខាងលើ​បាន​បើក​បុក​បណ្តាល​ឱ្យ​រង​របួសធ្ងន់​បាក់ជើង​ខាងឆ្វេង​។

បើ​តាម​ប្រភព​ព័ត៌មាន​ខ្លះ​ទៀត​បាន​និយាយ​ថា មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​នឌ័​រ ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ បើក​បុក​លោកយាយ​រង​គ្រោះ ហើយ​បើក​រត់​បាត់ ទើប​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​របើក​បរ​ដោយ​ជនជាតិ​ចិន បើក​មក​តាម​ក្រោយ​បាន​កៀរ​លោក យាយ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​ពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ត្រូវ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ​ព្រះ​កុស​មៈ ចំណែក​រថយន្ត​ជនជាតិ​ចិន​បាន​យក​ទៅ​រក្សារ​ទុក​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕