ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CNRP ​សុំឲ្យរដ្ឋសភា​ពិចារណា​ចំពោះការបើកផ្លូវឲ្យ​មានការចាប់ខ្លួន​លោក កឹម សុខា

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ​ ​បានស្នើសុំឲ្យរដ្ឋសភាការពារ​អភ័យឯកសិទ្ឋិ​សភារបស់តំណាងរាស្រ្ត​

រាជធានីភ្នំពេញ ​៖ ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ​ ​បានស្នើសុំឲ្យរដ្ឋសភាការពារ​អភ័យឯកសិទ្ឋិ​សភារបស់តំណាងរាស្រ្ត​និងការពារតម្លៃរបស់​ស្ថាប័ននីតិប្បញ្ញត្តិ ​និងទាមទារឲ្យរដ្ឋសភា ​មិនត្រូវអនុញ្ញាត​ឲ្យមានការចោទប្រកាន់​​ ឬចាប់ខ្លួន​លោក កឹម សុខា​ ​ឡើយ ។

ខ្លឹមសារនៃ​សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ​ដែលចេញផ្សាយជាសាធារណៈ​នៅព្រឹកថ្ងៃទី២៩ ​ឧសភា ២០១៦នេះ បានធ្វើឡើងមុន​មួយថ្ងៃប៉ុណ្ណោះ​ ខណៈពេលដែលរដ្ឋសភា​នឹងបើកសម័យប្រជុំលើកទី៦ ​នីតិកាលទី៥ ​ដើម្បីពិភាក្សា​និងអនុម័ត​របៀបវារៈ៣​នៅព្រឹកស្អែក ។

យ៉ាងណាក៍ដោយ​ ប្រភពក្រៅផ្លូវការបានបង្ហើបឲ្យដឹងថា ​ក្រៅពីការពិភាក្សា​និងអនុម័តរបៀបវារៈចំនួន៣​នៅព្រឹថ្ងៃទី៣០ ឧសភា រដ្ឋសភាអាច​នឹងពិភាក្សាអនុម័ត​ព្យួរអភ័យឯកសិទ្ឋិលោក ​កឹម សុខា ​ដើម្បីបើកផ្លូវឲ្យតុលាការ​ចាត់ការតាមច្បាប់ ៕