ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហ្ម​លិខិត​មិន​ប្រណី! មួយគ្រួសារ៤នាក់​ស្លា.ប់​ទាំង​អស់​

7 ឆ្នាំ មុន

​ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​​​៤​​នាក់​ (ឪពុក​-​ម្តាយ ​និង​កូន)​ ស្លា.ប់​យ៉ាង​​អាណោមអាធ័ម​​បំផុត បន្ទាប់​ពី​ជួប​​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​កៀ​រ​​ម៉ូតូ​ឱ្យ​ដួល​ ហើយ​ត្រូវ​រថយន្ត​ផ្សេងទៀតមក​​ពី​ក្រោយ​កិន​​​​ពីលើ​តែម្តង ។​

​ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​​​៤​​នាក់​ (ឪពុក​-​ម្តាយ ​និង​កូន)​ ស្លាប់​យ៉ាង​​អាណោមអាធ័ម​​បំផុត បន្ទាប់​ពី​ជួប​​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​កៀ​រ​​ម៉ូតូ​ឱ្យ​ដួល​ ហើយ​ត្រូវ​រថយន្ត​ផ្សេងទៀតមក​​ពី​ក្រោយ​កិន​​​​ពីលើ​តែម្តង ។​

មហា​​សោកនាដកម្ម​ដ៏​គួរឱ្យ​​រន្ធត់​នេះ ​​កើតឡើង​កាល​ពី​​វេលា​ម៉ោង០​៩ ​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​២៧​ ឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​លើ​កំណាត់​​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោល​​ភ្លើង​៣៨២-៣៨៣ ​​ក្នុងភូមិ​ម៉ក់​ហ៊ឺ​ន ឃុំ​កូប ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។

​ជន​​រង​​គ្រោះ​​ដែល​​​ស្លាប់​​ខាងលើ​ បុរស​ជា​ប្តី​ឈ្មោះនៅ សុ​ភី អាយុ​៣៨​ឆ្នាំ និង​ស្ត្រី​ជា​​ប្រពន្ធ​ឈ្មោះ​ឆេ​ង  ស៊ី​ណៃ អាយុ​៣១​ឆ្នាំ និង​កូន​​​២​នាក់​ ម្នាក់​ឈ្មោះ​នៅ ស៊ី​និ​ច ភេទ​ស្រី​ អាយុ​៦​ឆ្នាំ​ និង​កូនប្រុស​អាយុ​នៅ​ស៊ី​និល អាយុ​៤​ឆ្នាំ ។ គ្រួសារ​នេះ​ មានស្រុក​កំណើត​នៅ​ឯ​ខេត្តកំពង់ធំ ។ បច្ចុប្បន្ន​ មក​រស់នៅ​ភូមិ​បឹង​បេង ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។ គ្រួសារ​នេះ មាន​សមាជិក​​​ចំនួន​៦​នាក់ បច្ចុប្បន្ន​នៅ​សល់​កូនប្រុស​២​នាក់ ម្នាក់​អាយុ​ជាង​១០​ឆ្នាំ​ និង​ម្នាក់​ទៀត ​អាយុ​១០​ឆ្នាំ​ ។

​បើ​​តាម​ការ​ត្រួតពិនិត្យ​​នៅ​កន្លែង​កើតហេតុ ជន​រង​គ្រោះ​ គឺ​ត្រូវ​រថយន្ត​កៀរម៉ូតូ​​ឱ្យ​ដួល​មនុស្ស​ទាំង​៤​នាក់ខ្ទាត​ទៅ​លើ​ទ្រូង​ថ្នល់ ស្រប​ពេល​នោះ ​រថយន្ត​មក​ពីក្រោយ​ បាន​បើក​កិន​ពីលើ បណ្តាលឱ្យ​ស្លាប់រដូក​រ​ណែល​ក្នុង​ថ្លុកឈាម​ ​។​

បើ​តាម​​​សម្តី​បងស្រី​ស្ត្រីដែលស្លាប់ថា ​មុន​ពេល​កើតហេតុ ​ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​ រហូត​ដាក់​ពាក្យ​លែងលះ​គ្នា​ និង​ចែក​កូន​គ្នានៅផ្ទះ​​​មេភូមិ តែ​ប្រហែលជា​ត្រូវ​ប្រធាន​ភូមិ​ គាត់​បាន​​សម្របសម្រួល​​ឱ្យត្រូវរ៉ូវ​គ្នា ទើប​ពួក​គេ​​បាន​ឌុ​ប​គ្នា​​ក្នុង​គោលបំណង​ទៅ​លេង​​ស្រុក​កំណើត​ នៅ​ខេត្តកំពង់ធំ​ ដោយ​នាំ​កូន​​មក​ជាមួយ​២​នាក់ ក៏​ត្រូវ​ជួប​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​​ ​។

​ប្រជាពលរដ្ឋ​ដែល​បាន​​ទៅ​ពិនិត្យ​មើល​​សព​ទាំង​​៤​នាក់ ពួក​គាត់​​មាន​សេចក្តី​សង្វេគ​​យ៉ាង​ក្រៃ​លែង ដោយ​ពួក​គាត់​បាន​លាន់មាត់​ថា អ្នក​ស្លាប់​ទៅ​ គេ​រួច​ផុត​ចាក​​ទុក្ខ ចុះ​កូន​ៗ​ចំនួន​២​នាក់ ដែល​រស់នៅ​ តើ​ពួក​គេ​ទៅ​រំពឹង​​នរណា បើ​ឪ​ពុក​យ​ក​-​ម្តាយ​និង​ប្អូន​ៗ​របស់​ពួក​គេ​បាន​ស្លាប់​​ចោល​អស់​ទៅ​ហើយ​នោះ ​។