ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាភ​សំណាង​និង​ហុងស៊ុយ​អ្នក​កើត​ឆ្នាំវក​ពេញ​មួយ​ឆ្នាំ​២០២២

3 ឆ្នាំ មុន

មុន​នេះ​កំពូល​ហោរ​ចិន​សុរិយគតិ​បាន​ទស្សន៍​ទាយ​ថា អ្នក​កើត​ឆ្នាំវក​គឺជា​មនុស្ស​ដែល​មាន​ហុងស៊ុយ​ល្អ លាភ​ខ្លាំង​សំណាង​ខ្ពស់ មានចិត្ត​អំណត់ មាន​ទំនួល​ខុស​ត្រូវ មានចិត្ត​មេត្តា ទៅ​ណា​មក​ណា​តែង​មាន​គេ​ស្រឡាញ់​រាប់អាន​ច្រើន ។ ១. ហុងស៊ុយ​សម្រាប់​ឆ្នាំ​២០២២…

មុន​នេះ​កំពូល​ហោរ​ចិន​សុរិយគតិ​បាន​ទស្សន៍​ទាយ​ថា អ្នក​កើត​ឆ្នាំវក​គឺជា​មនុស្ស​ដែល​មាន​ហុងស៊ុយ​ល្អ លាភ​ខ្លាំង​សំណាង​ខ្ពស់ មានចិត្ត​អំណត់ មាន​ទំនួល​ខុស​ត្រូវ មានចិត្ត​មេត្តា ទៅ​ណា​មក​ណា​តែង​មាន​គេ​ស្រឡាញ់​រាប់អាន​ច្រើន ។ ១. ហុងស៊ុយ​សម្រាប់​ឆ្នាំ​២០២២ ពណ៌​នាំ​សំណាង ទឹកក្រូច ខៀវ និង​ស ។ លេខ​នាំ​សំណាង លេខ​៤៥០ និង​លេខ​១៥៧ ។ ទិស​អំណោយផល ទិស​ខាងត្បូង និង​ខាងកើត ។ ខែ​ដែល​ល្អ​ខ្លាំង ខែមករា មិថុនា សីហា និង​ខែវិច្ឆិកា ។ ខែ​ដែល​គួរ​ប្រយ័ត្ន​គឺ​ខែឧសភា និង​ធ្នូ ។ ធាតុ​ដែល​នាំ​សំណាង ធាតុទឹក ចុះសម្រុង​នឹង​ធាតុឈើ ។ ហុងស៊ុយ​ដែល​ល្អ​សម្រាប់​អ្នក​ក្នុង​ឆ្នាំ​២០២២ នេះ​គឺ ទាក់ទាញ​ទ្រព្យសម្បត្តិ និង​លាភ​សំណាង មាសប្រាក់​ចូល​ទ្វេ​ដង ។

ហោរាសាស្ត្រ​អ្នក​កើត​ឆ្នាំវក​សម្រាប់​ខែ​ទាំង​១២​ឆ្នាំ​២០២២​គឺ ខែមករា ឆ្នាំ ២០២២ ដើមខែ​ថ្មី សម្រាប់​ឆ្នាំ​ថ្មី​នេះ អ្នក​គួរតែ​ផ្តោត​តែ​លើ​រឿង​ក្នុង​ជីវិត​របស់​អ្នក​តែ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​រឹតតែ​រីក​ចម្រើន​កើន​ទ្រព្យធន ។ ខែកុម្ភៈ ឆ្នាំ ២០២២​ជោគជ័យ​របស់​អ្នក​គឺ​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​អ្នក​ហើយ ។ គ្មាន​នរណា​ម្នាក់​នឹង​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ហើយ​ក៏​គ្មាន​អ្នក​ណា​អាច​បង្ខំ ឬ​បំផ្លាញ​អ្នក​បាន​ដែរ ។ ខែមីនា ឆ្នាំ ២០២២ ខែ​នេះ​នឹង​ស្វាគមន៍​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​របស់​អ្នក​ដែល​នឹង​មាន​ប្រយោជន៍​ធំ​ដល់​អ្នក ។ ខែមេសា ឆ្នាំ ២០២២ ផ្កាយ​សំណាង​របស់​អ្នក​បាន​មក​ដល់​ហើយ ដូច្នេះ​មិន​ថា​អ្នក​ប៉ង​អ្វី​ក៏​បាន​សម្រេច​ដូច​ចិត្ត​ដែរ ។ សូ​ម្បី​តែ​ស្នេហា​ដែល​អ្នក​ប្រាថ្នា​ចង់បាន​ក៏​បាន​ដូច​ចិត្ត ។

ខែឧសភា ឆ្នាំ ២០២២ អាជីព​របស់​អ្នក​គឺ​ដើរ​នៅ​លើ​ផ្លូវត្រូវ ដូច្នេះ​ចូរ​ធ្វើ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​បន្ត​រីក​ចម្រើន និង​កាន់តែ​ប្រសើរ​ឡើង ។ ខែមិថុនា ឆ្នាំ ២០២២ កុំ​ស្តាប់​មនុស្ស​ដែល​ចេះ​តែ​ប្រាប់​អ្នក​ថា អ្នក​គ្មាន​តម្លៃ​អ្វី​ទាំងអស់​ក្នុង​ជីវិត ព្រោះ​ទោះ​យ៉ាងណា ក៏​គ្មាន​អ្នក​ណា​ដឹង​ពី​អ្នក​ច្បាស់​ដូច​អ្នក​ខ្លួនឯង​នោះ​ឡើយ ។ ខែកក្កដា ឆ្នាំ ២០២២ សុខភាព​របស់​អ្នក​នឹង​ប្រសើរ​ឡើង ដូច្នេះ​អ្នក​គួរតែ​បន្ត​ថែរក្សា​សុខភាព និង​បន្ត​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់ ។ ខែសីហា ឆ្នាំ ២០២២ ស្តាប់​សភាវគតិ​របស់​អ្នក ហើយ​ធ្វើ​តាម​បេះដូង​របស់​អ្នក​គ្រប់ពេលវេលា ដើម្បី​សម្រេច​បាន​នូវ​បំណងប្រាថ្នា​ទាំងអស់​ក្នុង​បេះដូង​របស់​អ្នក ។

ខែកញ្ញា ឆ្នាំ ២០២២ ធ្វើ​ល្អ​ចំពោះ​ខ្លួនឯង និង​អ្នក​ដទៃ​ឱ្យ​បាន​ច្រើន ។ រក្សា​ភាព​ស្មោះត្រង់​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន នោះ​ភាព​ជោគជ័យ​នឹង​មក​រក​អ្នក ។ ខែតុលា ឆ្នាំ ២០២២ កុំឱ្យ​នរណា​ម្នាក់​ប្រាប់​អ្នក​ពី​របៀប​រស់នៅ​របស់​អ្នក​អី ហើយ​ក៏​កុំ​បណ្ដោយ​ឱ្យ​អ្នក​ណា​មក​បញ្ជា​ចង្កូត​ជីវិត​របស់​អ្នក ត្រូវ​ក្ដោប​ក្ដាប់ និង​ប្រើ​ជីវិត​ខ្លួនឯង​ឱ្យ​បាន​ល្អ ។ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុង​ខែ​នេះ អ្នក​នឹង​ដឹង​ថា ជីវិត​របស់​អ្នក​ស្ថិត​នៅ​ក្នុង​ដៃ​របស់​អ្នក ព្រោះ​អ្នក​កាន់​កូនសោ​ទៅ​កាន់​ជោគវាសនា​របស់​អ្នក​ដ៏​ត្រឹមត្រូវ​ហើយ ។

ខែធ្នូ ឆ្នាំ ២០២២ នៅ​ពេល​ចុងឆ្នាំ​នេះ​ឈាន​ចូល​មក​ដល់ ហើយ​អ្នកមាន​ច្រើន​ណាស់​ដែល​ត្រូវ​អបអរសាទរ និង​ដឹងគុណ​នាំ​លាភ​សំណាង​មហាសាល​ចូល​ជីវិត​អ្នក ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ