ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងធ្លា.ក់មកពីណា ឮ​សំឡេង​លាន់សូរ​តែឌឹ​ប ស្រាប់តែឃើញ​​បុរស​ម្នាក់ ផ្អើ.លខុនដូរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ជា​ជនបរទេស​ម្នាក់មិនដឹងថាមានមូលហេតុអ្វីនោះទេ ​បាន​សម្រេចចិត្ត​លោ.ត​ពី​ជាន់​ទី២ នៃ​បារ​បារ​រាំងមួ​

រាជធានី​ភ្នំពេញ​ ៖ បុរស​ជា​ជនបរទេស​ម្នាក់មិនដឹងថាមានមូលហេតុអ្វីនោះទេ ​បាន​សម្រេចចិត្ត​លោ.ត​ពី​ជាន់​ទី២ នៃ​បារ​បារ​រាំងមួ​យក​ន្លែ​ង​យីហោ បារ និង​ភោជនីយដ្ឋាន The Deck ហើយ​ធ្លាក់​ចូល​ទៅ​ក្នុង​ដី​ឡូ​តិ៍​របស់​អគារ​ខុន​ដូរមួយ​កន្លែង​ដែល​មាន​ទីតាំង​ជាប់​គ្នា​។​

ហេតុការណ៍​​​ខាងលើ​នេះ​​ បានបង្កការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​វេលា​ម៉ោង៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ​ឆ្នាំ​២០២១ នៅ​ចំណុច​បារ និង​ភោជនីយដ្ឋាន យីហោ​ The Deck ផ្ទះ​លេខ ៦៨AB ផ្លូវ​លេខ ១៣៥ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ BROADBENT JOHN STEPHEN អាយុ៦០​ឆ្នាំ ជនជាតិ​ញូ​វ​​ហ្សេលែន​ មុខរប​រភ្ញៀវ​ទេសចរ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​បារ​បារាំង​កើតហេតុ​ខាងលើ​។​ តាម​ប្រភព​ដដែលបានបន្ត​ថា មុន​ពេល​កើតហេតុ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ក្នុង​ដី​ទូ​តិ៍​អគារ​ខុន​ដូរ​មួយ​​កន្លែង​យីហោ​ភូមិ​រុងរឿង ដោយ​បាន​ប្រទះ​ឃើញ​បុរស​ជា​ជនបរទេស​ម្នាក់​ដែល​មាន​មាឌធំ​ដេក​ស្លា.ប់​នៅ​លើ​ដី ហើយ​ក៏​បាន​រាយ​ការណ៍​​ទៅ​ប្រាប់​កម្លាំង​មាន​សមត្ថ​កិច្ច​អោយ​បា​ន​ដឹង​ពី​​ករណី​​នេះ​ ។

តាម​ប្រភព​ពី​បុរស​ជា​សន្តិសុខ​យាម​នៅ​អគារ​ខុន​ដូរ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​មុន​​ពេល​កើតហេតុ នៅ​ពេល​ដែល​រូប​គាត់​កំពុង​តែ​បំពេញការងារ​ដូច​សព្វមួយដង​នៅ​ក្នុង​អគារ​ខុន​ដូរ ភូមិ​រុងរឿង សុខ​ៗ​នោះ ក៏​ស្រាប់តែ​ឮ​សំឡេង​លាន់ឮ​តែឌឹ​ប ភ្លាមនោះ​ក៏​ស្រាប់​តែ​ឃើញ​មាន​បុរស​ជនបរទេស​ម្នាក់​ដេក​នៅ​លើ​ដី ដោយ​មិន​បានដឹង​ថា ​ជនរងគ្រោះ​​ធ្លា.ក់​មក​ពី​ខាង​ណា​មក​ទេ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើងបែបនេះ បន្ទាប់មក​គាត់​ក៏​​រាយ​ការណ៍​​ប្រាប់​កម្លាំង​មាន​សមត្ថ​កិច្ច​មូលដ្ឋាន​អោយ​បានដឹង​ពី​​ករណី​​នេះ​តែ​ម្តង​។

​តាម​ការ​រៀបរាប់​​ពី​​នារី​ជា​បុគ្គលិក​បម្រើ​ការ​​ក្នុង​បារ​បារាំង​ម្នាក់​​​ខាងលើ​បាន​ប្រាប់​​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​បាន​មក​ជួល​បន្ទប់​ចំនួន​២ នៅ​ក្នុង​ហាង​នេះ​ស្នាក់​នៅ​តែ​ម្នាក់ឯង ​អស់​រយៈពេល៨ ទៅ៩​ខែកន្លងមកហើយ ដោយ​មួយ​បន្ទប់​សំរាប់​ដេក និងមួយទៀត​ដាក់​អីវ៉ាន់ ក្នុង​១​ខែ​តម្លៃ២៥០​ដុល្លារ ។​

មូលហេតុ​ពិតប្រាកដដែល​​បុរសរងគ្រោះ​​ធ្វើ​បែប​នេះ​​គឺមិនមានប្រភពណាបញ្ជាក់ច្បាស់លាស់នោះទេ គ្រាន់តែមានការសង្ស័យថាអាចពាក់ព័ន្ធបញ្ហាហរិញ្ញវត្ថុ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ខណ្ឌចំការមន សហការ​ជាមួយ​នឹង​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​​បច្ចេក​​ទេស និង​វិទ្យាសាស្ត្រ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើ​ត​ហេតុ និងធ្វើកោសល្យវិច្ច័យលើ​​ស.ពបុរស​រង​គ្រោះ​ ដោយ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​បាន​បាត់បង់​ជីវិត ដោយសារ​​លោ.តពីលើ​ជាន់​ទី២ ​នៃ​​ហាង​បារាំង ពិត​ប្រា​កដ​មែន ​។

បច្ចុប្បន្ន ស.ពជនរងគ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុកនៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​កាន់​ប្រទេស​កំណើត​វិញ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ