ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​កម្មវិធី​ខួបកំណើត ត្រូវ​ក្រុម​រហ័ស​នាម YT ដេញ​វាយ​ផ្អើល​ស្តុ​ប​កា​ណា​ឌី​យ៉ា

2 ឆ្នាំ មុន

យុវជន យុវតី​មួយ​ក្រុម មាន​គ្នា​១០​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ ទើបនឹង​ចេញពី​កម្មវិធី​ខួបកំណើត​មិត្ត​ភ័ក្ដិ ក៏​បាន​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ពេល​នោះ​ស្រាប់តែ​មាន​

រាជធានី​ភ្នំពេញ ៖ យុវជន យុវតី​មួយ​ក្រុម មាន​គ្នា​១០​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ ទើបនឹង​ចេញពី​កម្មវិធី​ខួបកំណើត​មិត្ត​ភ័ក្ដិ ក៏​បាន​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ពេល​នោះ​ស្រាប់តែ​មាន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ជាង​២០​នាក់​ប្រដាប់​ដោយ​ដំបង និង​ដុំ​ថ្ម ដេញ​វាយ​និង​គប់ បណ្តាល​ឱ្យ​ត្រូវ​យុវជន​ម្នាក់​និង​សង្សារ​ដួល​ម៉ូតូ​រង​របួស ចំណែក​បក្សពួក​ក្រុម​ជន​បង្ក​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​១៣ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប​កា​ណា​ឌី​យ៉ា ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើ​តាម​ប្រភព​ពី​ក្រុម​យុវជន​យុវតី​មួយ​ក្រុម​មាន​គ្នា​១០​នាក់ ដែល​អះអាង​ខ្លួន​ជា​ជន​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ទៅ​កម្មវិធី​ខួបកំណើត​មិត្ត​ភ័ក្ដិ​នៅ​ហាង​មួយ​កន្លែង ម្តុំ​សួនច្បារ​វត្ត​បទុម​វ​តី ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ចប់​កម្មវិធី​ក៏​បាន​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ខណៈ​ពេល​ពួក​គាត់​ធ្វើ​ដំណើរ​មក​ដល់​ម្តុំ​ធនាគារ​កា​ណា​ឌី​យ៉ា ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ទៀត​មាន​គ្នា​ជាង​២០​នាក់ ដែល​ពួក​គាត់​ស្គាល់​ថា ក្រុម​រហ័ស​នាម «YT» បាន​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ប្រដាប់​ដោយ​ដំបង និង​ដុំ​ថ្ម មក​ដេញ​វ៉ៃ​ពួក​គាត់​ដោយ​គ្មាន​មូលហេតុ ធ្វើ​ឲ្យ​គាត់​ភ័យ​ស្លន់ស្លោ​ក៏​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​អស់​ទៅ នៅ​សល់​តែ​មិត្តភក្ដិ​ពួក​ខ្លួន​ពីរ​នាក់​សង្សារ រត់​មិន​រួច ក៏​ត្រូវ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ គប់​នឹង​ដុំ​ថ្ម បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រង​របួស បែក​មុខ​បែក​មាត់ រលាត់​ដៃជើង​ទាំង​ពីរ​នាក់ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯក​សម្ភព​ពន្លឺ មក​ដឹក​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ​ផង​ដែរ ចំណែក​ក្រុម​ជន​បង្ក​ក៏​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ដឹង​ថា មិត្ត​ភ័ក្ដិ​ខ្លួន​របួស​ដេកពេទ្យ ពួក​គេ​ក៏​ជិះ​ម៉ូតូ​ទៅ​មើល​ដល់​ម្តុំ​អង់​តែ​ន​ទួល​គោក ក៏​ត្រូវ​ក្រុម​សមត្ថកិច្ច​នៃ​អធិកា​ដ្ឋា​ន​ខណ្ឌទួលគោក ឃាត់ខ្លួន​បណ្តោះអាសន្ន​យក​ទៅ​សាក​សួរនាំ​ពាក់ព័ន្ធ​នឹង​ករណី​ហិ​.​ង្សា​វាយតប់​គ្នា ព្រោះ​មាន​ប្រជាពលរដ្ឋ​រាយការណ៍ ។

បន្ទាប់​ពី​សួរនាំ​ក្រុម​ទាំងនោះ​រួចរាល់ ពិតជា​ជន​រង​គ្រោះ​មែន សមត្ថកិច្ច​ក៏​បាន​ធ្វើ​កិច្ចសន្យា​អប់រំ រួច​ហៅ​អាណាព្យាបាល​មក​ធានា​ខ្លួន​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ