ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ! តារា​ល្បី៣ដួង​ ជួបទុក្ខក្នុង​ជីវិត​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោង​​តាម​​​​​​ប្រភព​ពី​ហ្វេ​ស​​​ប៊ុ​​ក​​របស់​​តារា​​សម្តែង​លោក​សា​វិ​ន ​ហ្វី​លី​ព ​បាន​​បង្ហោះ​សារ​រំលែក​ទុក្ខ​​ ដល់​គ្រួសារ​អតីត​តារា​សម្តែង​ និង​ជាអ្នក​ចម្រៀង​ អ្នក​នាង​ម៉េ​ង វិមាន​រតនា ​ដែល​ត្រូវ​​បាត់​បង់​ម្តាយ​​ជាទី​ស្រឡាញ់​របស់គាត់ ដោយ​​ជំងឺ​គាំងបេះដូង​ គឺ​អ្នក​ស្រី​​ម៉េ​ង សុ​ម៉េ​ត ​ដែល​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​សិល្បៈ​ និង​ទស្សនីយភាព​ នៅ​​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ​។

អ្នកស្រី​​​​ម៉េ​ង សុ​ម៉េ​ត កាលពី​មុន​ ​គឺ​ជា​អ្នកសិល្បៈ​ម្នាក់​ដែរ ​ដោយ​ធ្លាប់​សម្តែង​នៅ​តាម​ឆាក​មួយ​ចំនួន ​ជាពិសេស​​គឺ​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ជាតិ​កម្ពុជា ​ដោយ​អ្នកស្រី​ត្រូវ​គេ​ឃើញ​ ភាគច្រើន​ច្រៀង​​ចម្រៀង​​អា​យ៉ៃ​​ ។

ដោយឡែក ឪពុក​​តារាចម្រៀង​ក្នុង​ផលិតកម្ម​ ភ្លេង​រី​ខ​ត លោក​​ដួង វិ​រៈ​សិទ្ធ ក៏​បាន​ទទួល​មរណភាព កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​​២៦ ឧសភា ២០១៦ នេះដែរ ដោយ​​រោគា​ពាធ ។ ឪពុក​​តារាចម្រៀង​រូប​នេះ បាន​ទទួលមរណភាព​​ក្នុង​ជន្មាយុ​៥៩​ឆ្នាំ បន្ទាប់​ពី​មាន​ជំងឺ​ដ៏​រ​រ៉ាំរ៉ៃ​ជាង​មួយ​ឆ្នាំ​មក​ដោយ ដែល​​កើត​ឡើង​ដោយ​សារ​​គ្រោះថ្នាក់​​ចរាចរណ៍​ នា​ពេល​​កន្លង​មក ។ បច្ចុប្បន្ន សព​ឪពុក​​លោក​​ដួង វិ​រៈ​សិទ្ធ កំពុង​​តម្កល់​ធ្វើបុណ្យ​នៅ​ផ្សារ​ត្រាំខ្នារ ខេត្តតា​កែវ ។

រីឯតារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស អ្នក​នាង ពេជ្រ សោភា កំពុង​ត្រូវ​បាន​ទៅ​សង្គ្រោះ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ក្នុង​ប្រទេស​​ថៃ បន្ទាប់​ពី​អាកា​រៈ​ជំងឺឈាមសស៊ីឈាមក្រហម​របស់​នាង បាន​រើ​ឡើង​យ៉ាងធ្ងន់ធ្ងរ ។ គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥ ឧសភា កំពូល​តារាចម្រៀង​អ្នក​នាង​ពេជ្រ សោភា បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប៉ា​យ៉ា​ថៃ ក្រុង​បាងកក ។

ក្នុង​នោះ មាន​បងប្អូន​ជា​អ្នកគាំទ្រ​គាត់​បាន​ជូនពរ​ឱ្យ​គាត់​ឆាប់​ជា​សះស្បើយ ដើម្បី​បម្រើ​អារម្មណ៍​ប្រជាពលរដ្ឋ​វិញ ហើយ​ក៏​សង្ឃឹមថា កុសលផល​បុណ្យ​ដែល​គាត់​បាន​ជួយ​គេ​ជា​ច្រើន​មក​នោះ សូម​ជួយ​ឱ្យ​គាត់​មាន​សុវត្ថិភាព​ដែរ​ក្នុង​ការ​ព្យាបាល​ជំងឺ​នោះ​។

យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា អាការ​ជំងឺ​របស់​នាង​បាន​ធូរស្បើយ ឬ​យ៉ាងណា​នោះ​ទេ ខណៈ​ដែល​មាន​ប្រិ​យ​មិត្ត​គាំទ្រ​ជា​ច្រើន​បាន​សម្តែង​ក្តី​បារម្ភ​ខ្លាំង​ណាស់ ។