ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​អូដ្ឋ​សម្លា.ប់​ម្ចាស់​ព្រោះ​ខឹង​ចង​ហាលថ្ងៃ​យូរ

7 ឆ្នាំ មុន

សារព័ត៌មាន «Times of India» កាលពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៦ ផ្សាយ​ថា អូដ្ឋ​ឥណ្ឌា បាន​បញ្ចេញ​ភាព​កម្រោលចូល​ដោយសារ​ម្ចាស់​ចង​ទុក​ចោល​ក្រោម​សីតុណ្ហភាព​ខ្ពស់​ដល់​ទៅ​៥១​អង្សា​សេ​ពេញ​មួយ​ថ្ងៃ ។

សារព័ត៌មាន «Times of India» កាលពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៦ ផ្សាយ​ថា អូដ្ឋ​ឥណ្ឌា បាន​បញ្ចេញ​ភាព​កម្រោលចូល​ដោយសារ​ម្ចាស់​ចង​ទុក​ចោល​ក្រោម​សីតុណ្ហភាព​ខ្ពស់​ដល់​ទៅ​៥១​អង្សា​សេ​ពេញ​មួយ​ថ្ងៃ ។ ម្ចាស់​រវល់​តែ​រីករាយ​ជាមួយ​ភ្ញៀវ​ដែល​ទៅ​លេង​ផ្ទះ​នៅ​ខេត្ត Barmer រដ្ឋ Rajas Than ភាគ​ខាងលិច ប្រទេស​ឥណ្ឌា​។ នៅ​ពេល​ម្ចាស់​នឹកឃើញ ក៏​ប្រញាប់​នាំ​យក​អូដ្ឋ​នោះ​ទៅ​ចង​ទុក​នៅ​កន្លែង​ត្រជាក់ ប៉ុន្តែ​ដោយ​វា​ខឹង​ក៏​ស្ទុះ​ទៅ​ខាំ​ម្ចាស់​ភ្លាម ។ សត្វ​អូដ្ឋ​នោះ​ខាំ​ម្ចាស់​ត្រង់​ក ព្រមទាំង​លើក​គ្រវែង​ឱ្យ​ខ្ទាត​ទៅ​ឆ្ងាយ​បណ្តាល​ឱ្យ​ដាច់​ក្បាល​ចេញពី​ដងខ្លួន ។ មិន​អស់ចិត្ត​សត្វ​អូដ្ឋ​នោះ​ស្ទុះ​ចូល​ទៅ​ខាំ​ដងខ្លួន​សព​ម្ចាស់​វា​ទៀត ប៉ុន្តែ​ត្រូវ​អ្នកស្រុក​ទៅ​ដល់​ក៏​បង្ក្រាប​វា​ឱ្យ​នៅ​ស្ងៀម ។ គេ​ចំណាយ​ពេល​​៦​ម៉ោង​ទើប​ធ្វើ​ឱ្យ​អូដ្ឋ​នោះ​បាត់​ភាព​កម្រោលចូល​ក្នុង​ខ្លួន ។

លោក Thakara Ram អ្នក​នៅ​កន្លែង​កើតហេតុ​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា អូដ្ឋ​មួយ​ក្បាល​នោះ​ធ្លាប់​បញ្ចេញ​អាការ​ខឹង​ក្រេវក្រោធ​បែប​នោះ​ដែរ​ពី​មុន​មក ។ មិន​ទាន់​ដឹង​ថា តើ​អូដ្ឋ​នោះ​ត្រូវ​គេ​ចាត់ការ​បែប​ណា​ទេ ៕