ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៥ របួស​ធ្ងន់-ស្រាល៩ ម្សិលមិញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​៣​លើក​) បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្លា.ប់​៥​នាក់ រង​របួសធ្ងន់​៦​នាក់ (១​ស្រី​) និង​របួសស្រាល​ប្រុស​៣​នាក់ ។

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​៣​លើក​) បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្លាប់​៥​នាក់ រង​របួសធ្ងន់​៦​នាក់ (១​ស្រី​) និង​របួសស្រាល​ប្រុស​៣​នាក់ ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​បណ្តាល​ឱ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៣​គ្រឿង​រួម​មាន ម៉ូតូ​១០​គ្រឿង​, រថយន្ត​ធុន​តូច​២​គ្រឿង និង​ថ្មើរជើង​ម្នាក់ ។

មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន ល្មើស​ល្បឿន​៤​លើក​(​ស្លាប់​៣​នាក់​), ស្រវឹង​២​លើក​(​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ​២​លើក​(​ស្លាប់​១​នាក់​), បត់​គ្រោះថ្នាក់ ១​លើក ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៤​នាក់ ។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ​រួម​មាន ផ្លូវជាតិ​ចំនួន ៦​លើក ផ្លូវ​ខេត្ត​-​ក្រុង​២​លើក​, ផ្លូវលំ​១​លើក ។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ​រួម​មាន ម៉ូតូ ៤​លើក រថយន្ត​ធុន​តូច​៤​លើក ថ្មើរជើង​១​លើក​។ គ្រោះថ្នាក់​ប៉ះទង្គិច​មូ​៉​តូ​និង​មូ​៉​តូ​៣​លើក​ស្លាប់​១​នាក់​, មូ​៉​តូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់​,​មូ​៉​តូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់ និង​រថយន្ត​តូច​ក្រឡាប់​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់ ។

ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់​រួម​មាន បន្ទាយ​មាន​ជ័យ​២​លើក​ស្លាប់​១​នាក់ របួស​៣​នាក់​, កណ្តាល​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ព្រៃវែង​១​លើក ស្លាប់​១​នាក់​, ព្រះ​សីហ​នុ​២​លើក ស្លាប់​១​នាក់ និង​ឧត្តរមានជ័យ​១​លើក​ស្លាប់​១​នាក់ ។  លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​៥.១៤៦​គ្រឿង ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​២.១៤៧​គ្រឿង និង​ពិន័យ​សរុប​២.៩៩៩​គ្រឿង ៕