ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួបបញ្ហាច្រើន និង​រងសម្ពាធទៀត នារីម្នាក់​ប៉ងបញ្ចប់អ្វីៗគ្រប់យ៉ាង ផ្អើ.លស្ពានជ្រោយចង្វា​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ​នារី​រូប​ស្រស់​ម្នាក់​មាន​វិបត្តិ​ផ្លូវចិត្ត​រឿងគ្រួសារ​ និង​ស្នេហា​ ព្រមទាំង​​បញ្ហា​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​ គិត​មិន​ចេញ​

រាជធានីភ្នំពេញ ​៖ ​នារី​រូប​ស្រស់​ម្នាក់​មាន​វិបត្តិ​ផ្លូវចិត្ត​រឿងគ្រួសារ​ និង​ស្នេហា​ ព្រមទាំង​​បញ្ហា​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​ គិត​មិន​ចេញ​ថែម​ទាំង​រង​សម្ពាធ​គ្រប់ពេល​ដោះស្រាយ​មិន​ចេញ ​ទើប​នាង​​សម្រេច​ចិត្ត​មក​លើ​ស្ពាន​ជ្រោយចង្វារ​ ដើម្បី​​លោ.តទឹក​ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ ក៏​បាន​ជួយ​សង្គ្រោះ​ រួច​នាំ​នាង​ទៅ​ខាងក្រោម​ស្ពាន​បាន​ដោយ​សុវត្ថិភាព​។

ហេតុការណ៍​​ខាងលើ​នេះ​​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១ នេះ​នៅ​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​តាម​​សម្តី​នារី​​រងគ្រោះ​​ខាងលើ​បាន​បញ្ជាក់​អោយ​បានដឹង​ថា មុន​ពេល​កើតហេតុ​ នាង​មក​ពី​ដើរ​លេង​ជាមួយ​នឹង​បុរស​ម្នាក់​ជា​សង្សារ​ និង​បាន​នាំ​គ្នា​​ទៅ​​ញ៉ាំ​អី ​និង​និយាយ​គ្នា​លេង​ដូច​សព្វដង​ ខណៈ​ពេល​នោះ​នាង​និង​បុរស​ជា​សង្សារ​បាន​ទាស់​ពាក្យ​សម្តី​ឈ្លោះប្រកែក​គ្នា​ បន្ទាប់មក​​បុរស​ជា​សង្សារ​បាន​ជិះ​ទៅ​ចោល​ ហើយ​ទុក​​ឱ្យ​នាង​នៅ​តែ​ម្នាក់ឯង ​ដោយ​មានរឿង​ជា​ច្រើន​ដែល​ចូល​មក​ក្នុង​ជីវិត​រឿង​បញ្ហា​គ្រួសារ​ និង​ស្នេហា ​ថែម​ទាំង​រង​សម្ពាធ​រាល់ថ្ងៃ​ដោះស្រាយ​មិន​ចេញ​ គ្មាន​អ្នក​ផ្តល់​​កម្លាំងចិត្ត​ ទើប​នាង​គិត​ខ្លី​សម្រេចចិត្ត​មក​លើ​ស្ពាន​ជ្រោយចង្វា​ចាស់​ ដើម្បី​លោ.តទឹក​បញ្ចប់ជីវិត​ តែ​ត្រូវ​បាន​បងប្អូន​ប្រជា​ពលរ​ដ្ធ​ប្រទះ​ឃើញ​ក៏​បានរ​ត់ទៅ​ជួ​យ​សង្គ្រោះ​​នាង​បាន​ដោយ​សុ​វត្តិភាព​។

នារី​​​​រងគ្រោះ​ខាងលើសព្វថ្ងៃ​រស់នៅ​ជាមួយ​មិត្តភក្តិ​ រីឯ​ឪពុក​ម្តាយ​នៅ​ទីរួមខេត្ត ហើយ​បច្ចុប្បន្ន​នាង​ស្នាក់​នៅ​បន្ទប់​ជួល​មួយ​កន្លែង​ម្តុំ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​កើតហេតុ​ បងប្អូន​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​នាង​រួច​នាំ​ចុះ​ទៅ​ខាងក្រោម​ស្ពាន និង​បាន​ទាក់ទង​ទៅ​មិត្ត​ភក្តិ​ឲ្យ​មក​ទទួលយក​នាង​ទៅ​ផ្ទះ​វិញ​បាន​ផង​ដែរ​ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ