ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លា.ប់​មនុស្ស​០៦​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​០៦​នាក់​បាន​ស្លា.ប់ និង​របួស​០៥​នាក់ ក្នុង​នោះ​០៣​នាក់​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​០៨​លើក កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​០៦​នាក់​បាន​ស្លាប់ និង​របួស​០៥​នាក់ ក្នុង​នោះ​០៣​នាក់​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​០៨​លើក កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៣ ឧសភា ២០១៦ ។

បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​០៨​លើក​ខាងលើ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​១២​គ្រឿង (​ម៉ូតូ​០៧​គ្រឿង រថយន្ត​ធុន​តូច​០៣​គ្រឿង​និង​កង់​០២​គ្រឿង​)  ហើយ​មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​នេះ​ដែរ បណ្តាល​មក​ពី​ល្មើស​ល្បឿន​០៤​លើក (​ស្លាប់​០៣​នាក់​) ស្រវឹង​០១​លើក មិន​ប្រកាន់​ស្តាំ​០២​លើក​(​ស្លាប់​០២​នាក់​) ប្រជែង​០១​លើក​(​ស្លាប់​ម្នាក់​) ៕