ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ស្ត្រី​មាន​ជំងឺ​ដុំ​សាច់​ស្បូន​កុំ​ភ្លេច​មក​ពិនិត្យ និង​ពិគ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តើ​ជំងឺ​ដុំ​សាច់​ស្បូន​មាន​មូលហេតុ​អ្វីខ្លះ ?

ផ្អែក​ទៅ​លើ​ប្រភព​ដើម​នៃ​ការ​ករ​កើត​ជំងឺ​ដុំ​សាច់​ស្បូន រហូត​មក​ដល់​ថ្ងៃនេះ​ក្រុម​ជំនាញ​មិន​ទាន់​ស្រាវជ្រាវ​កំណត់​អំពី​មូលហេតុ​ឱ្យ​បាន​ជាក់ច្បាស់​មួយ​រយ​ភាគរយ​ថា ជំងឺ​នេះ

រាជធានី​ភ្នំពេញ ៖ តើ​ជំងឺ​ដុំ​សាច់​ស្បូន​មាន​មូលហេតុ​អ្វីខ្លះ ?

ផ្អែក​ទៅ​លើ​ប្រភព​ដើម​នៃ​ការ​ករ​កើត​ជំងឺ​ដុំ​សាច់​ស្បូន រហូត​មក​ដល់​ថ្ងៃនេះ​ក្រុម​ជំនាញ​មិន​ទាន់​ស្រាវជ្រាវ​កំណត់​អំពី​មូលហេតុ​ឱ្យ​បាន​ជាក់ច្បាស់​មួយ​រយ​ភាគរយ​ថា ជំងឺ​នេះ​កើតមក​ពី​អ្វី​នោះ​ទេ ។ ក៏​ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​ក៏​បាន​ដកស្រង់​ថា មាន​កត្តា​មួយ​ចំនួន​ដែល​អាច​បង្ក​ឲ្យ​មាន​ដុះ​ដុំ​សាច់​ស្បូន​នោះ​ជា​ពិសេស​គឺ​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​ចរន្ត​អ័រម៉ូន​របស់​សរីរាង្គ​ស្ត្រី​ម្នាក់​ៗ ។ ហើយ​ក្នុង​នោះ​កត្តា​មួយទៀត​ក៏​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​យូរ​វា​ក៏​ជា​កត្តា​មួយ​បង្ក​ឱ្យ​មាន​ដុំ​សាច់​ស្បូន​នេះ​ដែរ ។ បញ្ហា​បរិភោគ​ចំណីអាហារ​ដែល​មាន​សារធាតុ​ផ្សេង​ៗ​ក៏​ជា​បញ្ហា​ប៉ះពាល់​ដល់​ចរន្ត​នៃ​មុខងារ​របស់​អ័​រម៉ូ​ន​នៅ​ក្នុង​សរីរាង្គកាយ​របស់​ស្ត្រី​ម្នាក់​ៗ​ដែរ ។ បន្ថែម​លើ​នេះ​ក៏​នៅ​មាន​កត្តា​គួប​ផ្សំ​មួយ​ចំនួន​ទៀត​ដូច​ជា ករណី​ការ​យក​ទារក​ចេញពី​ក្នុង​ផ្ទៃ​ច្រើន​ដង​ក៏​ជា​ការ​ចូលរួម​ក្នុង​កត្តា​នេះ​ដែរ ។ នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ យី​ត ស៊ុន​ណា​រ៉ុង ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់​មែ​៉​ត​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ។

លោក​សាស្ត្រាចារ្យ យី​ត ស៊ុន​ណា​រ៉ុ​ង បាន​មាន​ប្រសាសន៍​ថា តើ​ធ្វើ​ដូ​ម្តេច​ទើប​អាច​ដឹង​ថា​មានការ​កើតឡើង​នូវ​ជំងឺ​ដុំ​សាច់​ស្បូន ? មាន​តែ​គ្រូពេទ្យ​ទេ​ដែល​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​ក៏​ប៉ុ​ន្តែ​មាន​សញ្ញា​មួយ​ចំនួន​ដែល​ស្ត្រី​ខ្លួនឯង​ផ្ទាល់​គួរ​យល់​ដឹង​ដែរ គឺ​កត្តា​ដែល​ឈាន​ទៅ​ដល់​ការ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ដុំ​សាច់​ស្បូន​៖

១-​ជា​លក្ខណៈ​ផ្ទាល់ខ្លួន ស្ត្រី​អាច​ដឹង​បាន​តាម​រយៈ​នៃ​ការ​កើត​មាននូវ​ដុំ​ត្រង់​តំបន់​ពោះ​ផ្នែក​ខាងក្រោម នៅ​លើ​ថ្ងាស

២-​វា​មាន​លក្ខណៈ​ជា​សញ្ញា​ការ​ឈឺ​ផ្នែក​ខាងក្រោម​ពោះ ឬ​មាន​ភាព​ឈឺ​ធ្ងន់​នៅ​ផ្នែក​ខាងក្រោម​ពោះ​នោះ​ក៏​ជា​សញ្ញា​មួយ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មានការ​ចាប់អារម្មណ៍ ហើយ​ជា​សញ្ញា​ទូទៅ​គឺ​ស្ត្រី​នោះ​ត្រូវ​ចង​ចាំ​ពាក់ព័ន្ធ​ទៅ​នឹង​វត្ត​នៃ​រដូវ បាន​ន័យ​ថា ពាក់ព័ន្ធ​ទៅ​នឹង​រដូវ​ផ្ទាល់ ។ គឺ​នៅ​ក្នុង​ករណី​ដែល​មាន​ជំងឺ​ដុំ​សាច់​ស្បូន វា​មានការ​ប្រែប្រួល​ទៅ​លើ​វត្ត​នៃ​រដូវ​ទាំង​រយៈពេល​នៃ​ការ​មក​រដូវ​ទាំង​រយៈ​នៃ​វដ្ត​រដូវ​បាន​ន័យ​ថា ជួនកាល​រដូវ​អាច​មក​មិន​ប្រក្រតី​ក្នុង​មួយ​ខែ​អាច​មក​ពីរ​ដង​ឬ​ក៏​បី​ដង​ដែល​រយៈពេល​នៃ​ការ​មក​នោះ​ជា​ធម្មតា​របស់​ស្ត្រី​គឺ​មធ្យម​ពី​បី​ថ្ងៃ​ទៅ​ប្រាំ​ថ្ងៃ​តែ​បុ​៉​ណ្ណោះ ។ ក៏​បុ​៉​ន្តែ​ករណី​ដែល​មាន​ជំងឺ​ដុំ​សាច់​ស្បូន​នៅ​ក្នុង​ដំណាក់កាល​មួយ​ដែល​ដុំ​សាច់​ស្បូន​មានកា​រវិ​វត្ត​ទៅ​ដល់​ផលវិបាក​របស់​វា​គឺ​វា​បង្ក​ឲ្យ​មានការ​ធ្លាក់ឈាម​នៅ​ពេល​មក​រដូវ​ទាំង​ចំណុះ​បរិមាណ​ឈាម​ធ្លាក់​ច្រើន ហើយ​រយៈពេល​នៃ​ការ​មាន​រដូវ​គឺ​ពន្យារពេល​ជួនកាល​ក្នុង​ករណី​ខ្លះ​អាច​រហូត​ដល់​ទៅ​១០​ថ្ងៃ ឬ​ក៏​១៥​ថ្ងៃ និង​អាច​លើស​នេះ​ក៏​មាន​ដែរ តម្រូវ​ឱ្យ​ស្ត្រី​នោះ​ទៅ​មន្ទីរពេទ្យ ដែល​ក្នុង​ករណី​ខ្លះ​គ្រូពេទ្យ​ត្រូវ​ធ្វើការ​សង្គ្រោះ​បន្ទាន់ ។ តាម​ការ​ពិនិត្យ​លក្ខណ​បច្ចេកទេស​របស់​គ្រូពេទ្យ​នៅ​ពេល​នោះ​គ្រូពេទ្យ​អាច​រក​ឃើញ​ថា ស្បូន​មាន​លក្ខណៈ​ឡើង​ធំ​រីក​ផង នេះ​ជា​សញ្ញា​មួយ​ដែល​កើត​មាន ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ភាគច្រើន​កើត​ទៅ​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​បាន​ន័យ​ថា កើត​ក្នុង​វ័យ​ចាប់ពី​២៥​ឆ្នាំ​ដល់​៥៥​ឆ្នាំ ហើយ​បញ្ហា​នៃ​ការ​ដុះ​សាច់​ស្បូន​នេះ​គឺ​ការ​វិភាគ​ការ​ព្យាបាល យើង​ពឹងផ្អែក​តែ​ទៅ​លើ​លក្ខណៈ​របស់​ដុំ​សាច់​ស្បូន​ដែល​ដុះ​នេះ ។ ចំពោះ​ស្ត្រី​ដែល​ស្ថិត​នៅ​ក្នុង​វ័យ​បន្ត​ពូជ ការ​ព្យាបាល​របស់​គ្រូពេទ្យ​ជា​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ ជា​ការ​ព្យាបាល​ជា​ពិសេស​ទូទៅ​គឺ​ពពួក​ថ្នាំអ័​រម៉ូនរ៉ូស្តេ​ស​ស្តេ​រ៉ូ ដែល​ជា​ថ្នាំ​មួយ​ប្រភេទ​ជួយ​ទប់ស្កាត់​ការ​រីក​ឆាប់រហ័ស​នៃ​ដុំ​សាច់​ស្បូន​ហើយ​អាច​ទប់ស្កាត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជា​ធម្មតា​ស្ត្រី​នៅ​ក្រោយ​ពេល​អស់​រដូវ​គឺ​ស្បូន​ទ្រង់​ស្វិត​ហើយ​ពេល នោះ​ដុំ​សាច់​ស្បូន​ក៏​ទ្រង់​ស្វិត​ទៅ​តាម​ជាមួយ ស្ថានភាព​បែប​នេះ ការ​ព្យាបាល​របស់​គ្រូពេទ្យ​មិន​ចាំបាច់​ធ្វើការ​វះកាត់​ទេ ។

ដោយឡែក​បើសិនជា​ដុំ​សាច់​ស្បូន​មានកា​រវិ​វត្ត​ធំ​ឡើង​ៗ​ឬ​ក៏​មានការ​កើនឡើង​ចំនួន​ដុំ​សាច់​ស្បូន​នោះ ក្នុង​ចំណែក​ណាមួយ​ដែល​ដុំ​សាច់​ស្បូន​នោះ​វា​បង្ក​ជា​ផលវិបាក​ដូច​ជា បញ្ហា​ធ្លាក់ឈាម​ច្រើន​មិន​ឈប់ បញ្ហា​ឈឺ​ចុកចាប់​ខ្លាំង​រួម​នឹង​ការ​ធ្លាក់ឈាម​ច្រើន​មិន​ឈប់​ដែល​ជា​ផលវិបាក​មួយ​ដ៏​សំខាន់​ក្នុង​ជំងឺ​ដុំ​សាច់​ស្បូន​នេះ​ដែល​បង្ក​ផល​ប៉ះពាល់​ផ្ទាល់​ចំពោះ​សុខភាព​ស្ត្រី ដូចនេះ​ការ​ព្យាបាល​ក៏​ផ្អែក​ទៅ​លើ​បញ្ហា​នោះ​ដែរ ។ ក្នុង​ដំណាក់កាល​នេះ​គឺ​ការ​ព្យាបាល​ដោយ​ថ្នាំ​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ទៀត​ទេ ដូចនេះ​បើសិនជា​ស្ត្រី​នោះ​ស្ថិត​ក្នុង​វ័យ​អស់​រដូវ​គឺ​ការ​ព្យាបាល​ដែល​សំខាន់​និង​មាន​ប្រសិទ្ធភាព​គឺ ការ​វះកាត់​យក​ស្បូន​ចេញ​តែ​ម្តង ។

លោក​សាស្ត្រាចារ្យ យី​ត ស៊ុន​ណា​រ៉ុ​ង បាន​បញ្ជាក់​ថា បញ្ហា​ជំងឺ​ដុំ​សាច់​ស្ត្រី​នេះ បច្ចុប្បន្ន​នៅ​លើ​សកលលោក​ដូច​ជា នៅ​កម្ពុជា​យើង​នៅ​តែ​ជា​ជំងឺ​ប្រភេទ​មួយ​ដែល​មាន​រាល់ថ្ងៃ​ហើយ​តាម​តួលេខ​ជា​លក្ខ​ណះ​អន្តរជាតិ​ឃើញ​ថា ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ស្ត្រី​ដែល​ទទួល​ការ​វះកាត់​ស្បូន និង​ការ​វះកាត់​ដុំ​សាច់​ស្បូន​នេះ​មាន​មិន​តិច​ជាង​២០០​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ។ ជាក់ស្តែង​នៅ​កម្ពុជា​ក៏​ដូច្នោះ​ដែរ បញ្ហា​ជំងឺ​ដុះ​សាច់​ស្បូន​ក៏​នៅ​តែ​ជា​ជំងឺ​មួយ​ដែល​តែងតែ​ជួប​ជា​ញឹកញាប់ ។ ឧទាហរណ៍ ៖ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក្នុង​រយៈពេល​ប៉ុ​ន្មា​ន​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​មន្ទីរពេទ្យ​បាន​ទទួល​ការ​ព្យាបាល​អ្នកជំងឺ​ជា​ស្ត្រី​ដែល​មក​សម្រាក​ព្យាបាល​រោគ​ស្ត្រី​នៅ​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​មាន​ចំនួន​៣២១០​នាក់​ក្នុង​នោះ​គឺ ស្ត្រី​៣២១​នាក់ ដែល​កើត​មាន​ជំងឺ​ដុំ​សាច់​ស្បូន​បើ​គិត​ជា​ភាគរយ​ប្រហែលជា​១០%​។ ក្នុង​នោះ​មន្ទីរពេទ្យ​កាល់​ម៉ែត​ព្យាបាល​តាម​រយៈ​ការ​វះកាត់​ដែល​មានការ​វះកាត់​ធម្មតា ការ​បើក​ពោះ​ជា​ធម្មតា ដែល​បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យ​កាល់​ម៉ែត​មានការ​បំពាក់​នូវ​មធ្យោបាយ​ឧបករណ៍​វះកាត់​ថ្មី​ជា​បច្ចេកទេស​ថ្មី​ទាន់សម័យ​គឺ​ការ​វះកាត់​ស្បូន​តាម​រយៈ​បំពង់​សូ​រី​យ៉ូ​ស្គូ​ពី​គឺ​យើង​អនុវត្ត​តាម​មធ្យោបាយ​នេះ​ក្នុង​ចំណោម​៣២១​នាក់​នៃ​ស្ត្រី​ទទួល​ការ​វះកាត់​ជំងឺ​ដុំ​សាច់​ស្បូន​នេះ​យើង​អនុវត្ត​បាន​ចំនួន​៥៨​នាក់​តាម​មធ្យោបាយ​ថ្មី​នេះ ។

លោក​សាស្ត្រាចារ្យ​ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​ស្ត្រី​ទាំងអស់​បើសិនជា​មាន​បញ្ហា​ណា​ពាក់ព័ន្ធ​ឬ​មាន​ច​ម្ង​ល់​ផ្សេង​ៗ​ដែល​មិន​ទាន់​បាន​យល់ និង​ស្វែង​យល់ សូម​អញ្ជើញ​មក​មន្ទីរពេទ្យ​កាល់​ម៉ែត​ដើម្បី​ទទួល​ការពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​រោគ​ស្ត្រី​ដែល​រង់ចាំ​ទទួល​២៤​ម៉ោ​ង​ដើម្បី​ដោះស្រាយ​បញ្ហា​ផាសុកភាព​ជូន​ប្រជាពលរដ្ឋ ៕