ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនជាប់សង្ស័យ​​​៩​នាក់​ទៅ​តុលាការ ក្រោយ​ប្រព្រឹត្តិ​បទល្មើស​ស្តែងៗ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ជន​ចំនួន​៩​នាក់ ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់​ខ្លូ​ន​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​គ្រឿង.ញៀន​នោះ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ ក៏​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី

ខេត្ត​ព្រះ​សីហ​នុ ៖ ជន​ចំនួន​៩​នាក់ ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់​ខ្លូ​ន​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​គ្រឿង.ញៀន​នោះ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ ក៏​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២១ ។

វរសេនីយ៍ត្រី ឡុ​ង គឹ​ម​ហួរ នាយ​កា​រិ​យាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​ទាំង​៩​នាក់​នេះ​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដែល​ដំបូង​មាន​៤​នាក់ ៖

១-​ឈ្មោះ ចាន់ វណ្ណៈ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នក​ចាំ​ដី​ឲ្យ​គេ និង​មានស្រុក​កំណើត​នៅ​ឃុំ​ព្រះស្ដេច ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។ ២-​ឈ្មោះ នៅ ឌី​ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ៣-​ឈ្មោះ ខឹ​ម រ៉េ​ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត ។ ៤-​ឈ្មោះ ប៉ុន វិចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហ​នុ ខេត្ត​ព្រះ​សីហ​នុ ។ ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ ត្រូវ​បាន​កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​អនុសេនីយ៍ឯក ញ៉ា ពិ​សិទ្ធិ ចាប់​ខ្លូ​ន​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿង​ញៀន ។ ជាមួយនឹង​ការ​ចាប់​ខ្លូ​ន​នេះ សមត្ថ​កិច្ច​ក៏​បាន​ដកហូត​កាំភ្លើង​កែ​ច្នៃ​១​ដើម ទូរស័ព្ទ​២​គ្រឿង និង​ដប​១​សម្រាប់​ជក់​គ្រឿងញៀន ។

ចំណែក​ជនសង្ស័យ​៥​នាក់​ទៀត មាន ៖ ១-​ឈ្មោះ ឡេះ សារី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹក​ឈូ ខេត្តកំពត ។ ២-​ឈ្មោះ យ៉ូ​ប មីន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ។ ៣-​ឈ្មោះ តាម ឆាន​ឈុ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ៤-​ឈ្មោះ ហាវ ប៊ុ​ន​ថោ​ង ភេទ​ប្រុស អាយុ​២០
ឆ្នាំ រស់នៅ​ភូមិ​តាអោ​ង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ។ ៥-​ឈ្មោះ សុះ ហាំ​ម៉ាត់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ។ ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់ ដឹកនាំ​ដោយ​អនុសេនីយ៍​ឯក ម៉ែ​ន វ​ណ្ណា មេបញ្ជាការ​ស្តីទី ចាប់​ខ្លូ​ន​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១ នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន ។

ជាមួយនឹង​ការ​ចាប់​ខ្លូ​ន​នេះ សមត្ថកិច្ច​បាន​ដកហូត ម្សៅ​ស​ថ្លា​ចំនួន​២​កញ្ចប់​ធំ និង​៣​កញ្ចប់​តូច ទម្ងន់​សរុប​៩៥៣​ក្រាម ទូរស័ព្ទ​២​គ្រឿង ប្រាក់៩០.០០០​រៀល ដប​សម្រាប់​ជក់​១ ដែកកេះ​២ ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន និង​ម៉ូតូ​១​គ្រឿង​ម៉ាក MSX ពណ៌​ផ្កាឈូក​លា​យស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ