ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​តៀម​១​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ទាំងស្រុង និង​ឆ្លង​ដល់​ខ្សែភ្លើង​នៅ​ក្បែរ​ៗ​នោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​តៀម​១​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​សន្ធោសន្ធៅ​អស់ទាំង​ស្រុង ព្រមទាំង​ឆេះ​ឆ្លង​ដល់​ខ្សែភ្លើង​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ថែម​ទៀត​ផង ហើយ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​នៅ​ពុំ​ទាន់​ត្រូវ​បានដឹង​ច្បាស់​នៅឡើយ ខណៈ​ការ​សន្និដ្ឋាន​នានា​បាន​ដាក់​ការ​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។ ដោយឡែក​ទ្រព្យសម្បត្តិ​ដែល​ស្ថិ​នៅ​ក្នុងផ្ទះ​តៀម​ខាងលើ​នោះ​ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ឡើយ តែ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នេះ​ឡើយ ហើយ​ម្ចាស់ផ្ទះ​បាន​ត្រឹមតែ​ស្រែក​ទ្រ​ហ៊ោ​យំ​ព្រោះ​ការ​ស្ដាយស្រណោះ​តែ​ប៉ុណ្ណោះ ពុំ​អាច​យក​អ្វី​ចេញ​ទាន់​ឡើយ​។…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​តៀម​១​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​សន្ធោសន្ធៅ​អស់ទាំង​ស្រុង ព្រមទាំង​ឆេះ​ឆ្លង​ដល់​ខ្សែភ្លើង​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ថែម​ទៀត​ផង ហើយ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​នៅ​ពុំ​ទាន់​ត្រូវ​បានដឹង​ច្បាស់​នៅឡើយ ខណៈ​ការ​សន្និដ្ឋាន​នានា​បាន​ដាក់​ការ​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។ ដោយឡែក​ទ្រព្យសម្បត្តិ​ដែល​ស្ថិ​នៅ​ក្នុងផ្ទះ​តៀម​ខាងលើ​នោះ​ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ឡើយ តែ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នេះ​ឡើយ ហើយ​ម្ចាស់ផ្ទះ​បាន​ត្រឹមតែ​ស្រែក​ទ្រ​ហ៊ោ​យំ​ព្រោះ​ការ​ស្ដាយស្រណោះ​តែ​ប៉ុណ្ណោះ ពុំ​អាច​យក​អ្វី​ចេញ​ទាន់​ឡើយ​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​ជិត​បឹង​តា​ម៉ាត ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​តៀម​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ​សង់​ពី​ឈើ​លាយ​ដែក ដំបូល និង​ជញ្ជាំង​ប្រក់ និង​បិទ​បាំង​ដោយ​ស័ង្កសី ហើយ​នៅ​ទីនោះ​ក៏​មានផ្ទះ​ស្ថិត​នៅ​ជាប់​គ្នា​រដឹក​ថែម​ទៀត​ផង​។ ប៉ុន្តែ​នៅ​ពេល​ភ្លាម​ៗ​នោះ​មានការ​អន្តរាគមន៍​ពី​សំណាក់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទើប​ពុំ​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​រាល​ដល់​ផ្ទះ​ផ្សេង​ដែល​ស្ថិត​នៅ​ជាប់​គ្នា​នោះ​ទៀត​។

ប្រភព​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ឆាបឆេះ​ផ្ទះ​ខាងលើ​នេះ​ឡើង​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​មានការ​សង្ស័យ​ទៅ​លើ​ការ​ឆ្លង​ចរន្តអគ្គិសនី​។ មិនតែប៉ុណ្ណោះ​ភ្លើង​ក៏​បាន​ឆាបឆេះ​រាល​ដល់​ខ្សែភ្លើង​ដែល​ស្ថិត​នៅ​ជិត​នោះ​ថែម​ទៀត​ផង ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ និង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ក៏​បាន​រាយការណ៍​ទៅ​កាន់​មន្ត្រី​អគ្គិសនី​ឲ្យ​បិទ​ភ្លើង​នៅ​ចំណុច​នោះ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ