ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹម សុខា​ថា ទស្សនៈ​នយោបាយ​របស់​លោក​រៀនពី​លោកតា សឺន សាន

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ​លោក កឹម សុខា​ បានមានប្រសាសន៍ថា ​ទស្សនៈ​នយោបាយរបស់លោក គឺលោករៀន​សូត្រពីលោកតា​ សឺន…

រាជធានីភ្នំពេញ ៖ ​ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ​លោក កឹម សុខា​ បានមានប្រសាសន៍ថា ​ទស្សនៈ​នយោបាយរបស់លោក គឺលោករៀន​សូត្រពីលោកតា​ សឺន សាន​​ ដែលជាវីរជនខ្មែរកម្ពុជា ។

មេបក្សប្រឆាំង​មានប្រសាសន៍ខាងលើ​បែបនេះបានធ្វើឡើងនៅ​ទីស្នាក់ការកណ្ដាលគណបក្ស ​នៅព្រឹកថ្ងៃអាទិត្យ​ទី២២ ខែឧសភា ឆ្នាំ២០១៦ ​នៅក្នុងជំនួប​ជាមួយយុវជនស្នូលខ្មែរកម្ពុជា ។

បើតាមលោក កឹម សុខា​ ដែលសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម​បានបញ្ជាក់ទៀតថា ​ទស្សនៈដែល​លោករៀន​សូត្រពី​លោកតាសឺន​ សាន រួមមាន៖

១.អ្នកដឹកនាំ​ ត្រូវតែជាអ្នក​បម្រើប្រជាពលរដ្ឋ ប្រជាពលរដ្ឋជា​ចៅហ្វាយ​របស់អ្នកដឹកនាំ

២.មិនត្រូវយកខ្មែរណាធ្វើជាសត្រូវឡើយ  ​។ សត្រូវរបស់ខ្មែរគឺជា៖ ​អំពើឈ្លានពាន​ អំពើផ្ដាច់ការ ​និងអំពើពុករលួយ

៣.បើចង់បំបាត់អំពើ​ពុករលួយត្រូវបំបាត់ពីលើចុះក្រោម​ ត្រូវលុបបំបាត់ពីអ្នកធំជាមុន។​ ហើយបើចង់អភិវឌ្ឍ​ន៍ប្រទេសឲ្យ​ចាកផុតពី​ ភាពក្រីក្រ ​ ត្រូវអភិវឌ្ឍពីក្រោមទៅលើ​ គឺជួយអ្នកទន់ខ្សោយ ​អ្នកក្រីក្រ​ អ្នកតូចតាចមុន៕