ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ប្រជែង​ជាមួយនឹង​អ្នក​ដទៃ

2 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្ម​ទស្សន៍​មាន​ពន្យល់​ថា ភាព​ដ៏​ប្រសើរ​លើស ដែល​ត្រឹមត្រូវ​ពិតប្រាកដ​នោះ​គឺ​ការ​ប្រសើរ​លើស​លើ​ខ្លួនឯង ដោយ​មិន​មានការ​ប្រៀបផ្ទឹម ប្រជែង​ជាមួយ​អ្នក​ណា​ៗ​ទាំងអស់ ។ ការ​ប្រៀបផ្ទឹម​ថា យើង​ប្រសើរ​ជាងគេ ឬ​អន់​ជាងគេ ឬ​ក៏​ស្មើនឹង​គេ…

នៅ​ក្នុង​គម្ពីរ​ធម្ម​ទស្សន៍​មាន​ពន្យល់​ថា ភាព​ដ៏​ប្រសើរ​លើស ដែល​ត្រឹមត្រូវ​ពិតប្រាកដ​នោះ​គឺ​ការ​ប្រសើរ​លើស​លើ​ខ្លួនឯង ដោយ​មិន​មានការ​ប្រៀបផ្ទឹម ប្រជែង​ជាមួយ​អ្នក​ណា​ៗ​ទាំងអស់ ។

ការ​ប្រៀបផ្ទឹម​ថា យើង​ប្រសើរ​ជាងគេ ឬ​អន់​ជាងគេ ឬ​ក៏​ស្មើនឹង​គេ ក្នុង​ព្រះធម៌​សម្តែង​ថា គឺជា​តួ​មានះ ដែល​ជា​អកុសលចេតសិក​មួយ​ប្រភេទ ។

បុគ្គល​ដែល​មិន​មានការ​ប្រៀបផ្ទឹម​ខ្លួន​នឹង​អ្នក​ដទៃ​រមែង​រស់នៅ​យ៉ាង​ស្ងប់​រៀបរយ មិន​ចាញ់​អ្នក​ណា ហើយ​ក៏​មិន​ឈ្នះ​អ្នក​ណា​ដែរ ជា​បុគ្គល​មាន​តែ​សេចក្តី​ស្ងប់​សុខ ធ្វើ​ការងារ​អ្វី​គឺ​ធ្វើ​ដោយ​អនុគ្រោះ សំដៅ​ទៅ​រក​ប្រសិទ្ធភាព​ក្នុង​ប្រយោជន៍​ខ្លួន និង​អ្នក​ដទៃ ។

បុគ្គល​ដូច​ពោល​មកនេះ ជា​មនុស្ស​មិន​ប្រជែង ឈ្នះ​ខ្លួនឯង​រួច​ស្រេច​ទៅ​ហើយ នេះ​ហើយ​ជា​សេចក្តីសុខ​ក្នុង​ជីវិត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ