ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​ទី​3​ជាទី​តាំងទេសចរណ៍​ពេញ​និយម​ក្នុង​លោក

7 ឆ្នាំ មុន

គេហទំព័រ​ទេសចរណ៍​ពិភពលោក TripAdvisor បាន​វាយតម្លៃ​ប្រាសាទអង្គរវត្ត​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៣ ក្នុង​ចំណោម​ទីតាំង​ទេសចរណ៍​ពេញ​និយម​ក្នុង​លោក ។ ពានរង្វាន់ Traveller’s Choice Award 2016

គេហទំព័រ​ទេសចរណ៍​ពិភពលោក TripAdvisor បាន​វាយតម្លៃ​ប្រាសាទអង្គរវត្ត​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៣ ក្នុង​ចំណោម​ទីតាំង​ទេសចរណ៍​ពេញ​និយម​ក្នុង​លោក ។ ពានរង្វាន់ Traveller’s Choice Award 2016 ឬ​ពានរង្វាន់​ទេសចរណ៍​ពេញ​និយម​បំផុត​ប្រចាំឆ្នាំ ២០១៦ បាន​ផ្តល់​ចំណាត់ថ្នាក់​កំពូល​ដល់​សំណង់​ប្រាសាទ Macho Pichhu ប្រទេស​ប៉េ​រូ​ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​១ ខណៈ​លេខ​២ គឺ​ព្រះ​វិហារ​អ៊ិ​ស្លា​ម Sheikh Zayed Grand Mosque Center របស់​ប្រទេស​អា​រ៉ាប់​រួម ។ ចំណែក​អង្គរវត្ត​នៃ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ។

ខាងក្រោម​នេះ​គឺជា​ចំណាត់ថ្នាក់​នីមួយ​ៗ​របស់​តំបន់​ទេសចរណ៍​ក្នុង​លោក ៖
១-​ប្រាសាទ Machu Pichhu ប្រទេស​ប៉េ​រូ
២-​ព្រះ​វិហារ​អ៊ិ​ស្លា​ម Sheikh Zayed Grand Mosque Center ប្រទេស​អា​រ៉ាប់​រួម
៣-​ប្រាសាទអង្គរវត្ត ប្រទេស​កម្ពុជា
៤-​ព្រះ​វិហារ St. Peter’s Basilica ប្រទេស​អុ​ី​តា​លី
៥-​ព្រះ​វិហារ​អ៊ិ​ស្លា​ម Taj Mahal ប្រទេស​ឥណ្ឌា
៦-​វិហារ​អ៊ិ​ស្លា​ម និង​កាតូលិក  Mosque-Cathedral of Cordoba ប្រទេស​អេ​ស្ប៉ា​ញ
៧-​ព្រះ​វិហារ Church of the Savior on Spilt Blood ប្រទេស​រុ​ស្ស៊ី
៨-​វិមាន The Alhambra ប្រទេស​អេ​ស្ប៉ា​ញ
៩-​វិមាន​រំឭក​វិញ្ញាណក្ខន្ធ Lincoln Memorial Reflecting Pool សហរដ្ឋអាមេរិក
១០-​វិហារ​គ្រឹ​ស្ត Milan Cathedra ប្រទេសអីុ​តា​លី