ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរឆ្ពោះទៅមីយ៉ាន់ម៉ា សម្តេចចង់បានសារជាថ្មីនូវស្ថិរភាពនយោបាយ កិច្ចការពារអាយុជីវិតពលរដ្ឋមីយ៉ាន់ម៉ា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដើម្បី​ចង់បាន​សារ​ជា​ថ្មី​នូវ​ស្ថិរភាព​នយោបាយ ជា​ពិសេស កិច្ច​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​មី​យ៉ា​ន់​ម៉ា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដើម្បី​ចង់បាន​សារ​ជា​ថ្មី​នូវ​ស្ថិរភាព​នយោបាយ ជា​ពិសេស កិច្ច​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​មី​យ៉ា​ន់​ម៉ា ។

យោង​តាម​បណ្តា​សង្គម​របស់​អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​បាន​ចេញផ្សាយ នៅ​ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ​២០២១​ថា​«​ការ​ធ្វើ​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា គឺ​ដើម្បី​ផលប្រយោជន៍​សន្តិភាព និង​ដំណោះស្រាយ​នយោបាយ ក៏​ដូច​ជា លើកតម្កើង​សារ​ជា​ថ្មី​នូវ​ស្ថិរភាព​នយោបាយ ជា​ពិសេស កិច្ច​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​មី​យ៉ា​ន់​ម៉ា ដែល​ជា​អាទិភាព​ខ្ពស់​បំផុត​»​។

ប្រភព​ថា​៖«​យើង​ទាំងអស់​គ្នា​បានដឹង និង​តែងតែ​យល់​ថា សហ​គម​អាស៊ាន​មាន​សមាជិក​ប្រជាជាតិ​ចំនួន​១០ ។ ហើយ​តាម​គោលការណ៍​កុងសង់ស៊ីស (CONCENSUS) គឺជា​សំឡេង​ឯក​ច្ឆ័​ន​ទាំង​១០​នៃ​សមាជិក​អាស៊ាន ដែល​មិន​អាច​អវត្តមាន​សមាជិក​ណាមួយ​ឡើយ ទោះ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ ។ កម្ពុជា​នៅ​តែ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ និង​ច្បាប់​របស់​អាស៊ាន ដើម្បី​ផលប្រយោជន៍​រួម​នៃ​សហ​គម​តែ​មួយ វាសនា​តែ​មួយ ដូចដែល​មាន​ចែង​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​អាស៊ាន​កន្លង​មក​»​។

អ្នកនាំពាក្យ​បន្ត​ថា ក្នុង​នាម​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការ​ធ្វើ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន គឺជា​ការ​បង្ហាញ​នូវ​មិត្ត​ភាពល្អ​ដែល​មិន​អាច​បំបែក​បាន ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រាអាសន្ន និង​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​នៃ​ប្រជាជាតិ​ទាំង​ពីរ​ក៏​ដូច​ជា ក្នុង​តំបន់​ទាំងមូល ។

លើស​ពី​នេះ​ទៀត​ទស្សនកិច្ច​នេះ គឺ​ស្វែង​យល់​ពិតប្រាកដ​ក្នុង​កិច្ច​លើកទឹកចិត្ត​ក្នុង​កិច្ច​អនុវត្ត​នូវ​វិធាន​៥​ចំណុច​នៃ​កិច្ច​ឯកភាព​គ្នា​រវាង​មិត្ត​មី​យ៉ា​ន់​ម៉ា​ជាមួយ និង​អាស៊ាន ។

ជាមួយ​គ្នា​នោះ​ដែរ កម្ពុជា​មាន​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ដំណោះស្រាយ​ការទូត​នឹង​កើត​មាន ដើម្បី​ផលប្រយោជន៍​គ្រប់​ភាគី និង​គ្រប់​និន្នាការ​នយោបាយ​ក្នុង​ទិស​ដៅ​សន្ដិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​របស់​មិត្ត​មី​យ៉ា​ន់​ម៉ា​យ៉ាង​ពិតប្រាកដ ។
សូម​ជម្រាប​ថា សម្តេច​តេ​ជោ​ហ៊ុន​សែន បាន​កំណត់​ថ្ងៃ​ទី​៧-៨ មក​រា​ឆ្នាំ​២០២២ ទៅ​ទស្សនៈកិច្ច​ផ្លូវការ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ