ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

MAA ៖​ការ​លក់​រថយន្ត​ក្នុង​ខែមេសា​ឆ្នាំ​នេះ ធ្លាក់​ចុះ​6,7​ភាគរយ

7 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ការ​រឹត​បន្តឹង​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី និង​ការ​ប្រុង​ប្រយ័ត្ន​របស់​អ្នក​ប្រើប្រាស់ បាន​ធ្វើ​ឲ្យ​ការ​លក់​រថយន្ត​នៅ​ក្នុង​ខែមេសា​ធ្លាក់​ចុះ ដែល​មាន​ត្រឹមតែ​៤២.១៧៧​គ្រឿង​ប៉ុណ្ណោះ ។

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ការ​រឹត​បន្តឹង​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី និង​ការ​ប្រុង​ប្រយ័ត្ន​របស់​អ្នក​ប្រើប្រាស់ បាន​ធ្វើ​ឲ្យ​ការ​លក់​រថយន្ត​នៅ​ក្នុង​ខែមេសា​ធ្លាក់​ចុះ ដែល​មាន​ត្រឹមតែ​៤២.១៧៧​គ្រឿង​ប៉ុណ្ណោះ ។

សមាគម​រថយន្ត​ម៉ា​ឡេ​ស៊ី (MAA) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ការ​លក់​រថយន្ត​នៅ​ក្នុង​ខែមេសា បាន​ធ្លាក់​ចុះ​៦,៧% ពី​៤៥.១៨៧ គ្រឿង​កាលពី​ឆ្នាំ​កន្លង​ទៅ ហើយ​គេ​រំពឹង​ថា បរិមាណ​នៃ​ការ​លក់​នឹង​នៅ​តែ​មាន​កម្រិត​ដូច​គ្នា នៅ​ក្នុង​ខែឧសភា​នេះ ។

សមាគម​និយាយ​ថា បរិមាណ​នៃ​ការ​លក់ រថយន្ត​នៅ​ក្នុង​ខែមេសា មាន​អត្រា​១៣,៦% ឬ​ស្មើនឹង​៦.៦១១​គ្រឿង ពោល​គឺ​ទាប​ជាង​កាលពី​ខែមីនា ។ ក្នុង​ចំណោម​រថយន្ត​ចំនួន​៤២.១៧៧​គ្រឿង​ដែល​បាន​លក់​នោះ សមាគម​ឱ្យ​ដឹង​ថា រថយន្ត​ចំនួន​៣៧.៨៩៣​គ្រឿង​ត្រូវ​បាន​លក់​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់ និង​៤.២៨៤​គ្រឿង​ទៀត​លក់​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​-​កម្ម។

ដោយឡែក ក្នុង​រយៈពេល​៤​ខែ ឆ្នាំ​នេះ ឧស្សាហកម្ម​លក់​រថយន្ត​បាន​ធ្លាក់​ចុះ​១៩%​ស្មើនឹង​១៧៣.៤៣២​គ្រឿង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន មាន​ចំនួន​២១៣.៥៦៦​​គ្រឿង ។ សមាគម​និយាយ​ថា ក្រុមហ៊ុន​បាន​លក់​រថយន្ត​ឲ្យ​អ្នកដំណើរ​ចំនួន​១៥៥.២៥៤​គ្រឿង និង​រថយន្ត​សម្រាប់​ពាណិជ្ជកម្ម​ចំនួន​១៨.១៧៨ គ្រឿង ។

សមាគម​ក៏​បាន​បង្ហាញ​អំពី​ទិន្នន័យ​នៃ​ការ​ផលិត​ក្នុង​ខែមេសា​ផង​ដែរ ដែល​ការ​ផលិត​បាន​ធ្លាក់​ចុះ​២៧,៣% ស្មើនឹង​៤៤.៩៧៤​គ្រឿង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​កន្លង​ទៅ មាន​ចំនួន​៦១.៦៣៤​គ្រឿង ។

ជាមួយ​គ្នា​នេះ សម្រាប់​ការ​ផលិត​ក្នុង​រយៈពេល​៤​ខែ​ដំបូង​បាន​ធ្លាក់​ចុះ​២២,៦% ស្មើនឹង ១៧៤.៣៨៥​គ្រឿង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ដែល​ផលិត​បាន​ចំនួន​២២៥.៣៣១​គ្រឿង ៕