ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ផលិតផល​ក្នុងស្រុក​មិនមែន​ប្រេង​ធ្លាក់​ចុះ​7,9% ក្នុង​ខែមេសា

7 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ ការ​នាំ​ចេញ​របស់​សិង្ហ​បុរី​នៅ​ក្នុង​ខែមេសា​បាន​ធ្លាក់​ចុះ បើ​ធៀប​នឹង​ឆ្នាំ​មុន​ក្នុង​រយៈពេល​២​ខែ​ជាប់​ៗ​គ្នា បើ​ទោះបីជា​ល្បឿន​នៃ​ការ​ធ្លាក់​ចុះ​បាន​ថមថយ​ក្នុង​ខែមីនា​ក្ដី ។

យោង​តាម​ទីភ្នាក់ងារ​ពាណិជ្ជកម្ម​សហគ្រិន​អន្តរជាតិ​សិង្ហ​បុរី

ប្រទេស​សិង្ហ​បុរី ៖ ការ​នាំ​ចេញ​របស់​សិង្ហ​បុរី​នៅ​ក្នុង​ខែមេសា​បាន​ធ្លាក់​ចុះ បើ​ធៀប​នឹង​ឆ្នាំ​មុន​ក្នុង​រយៈពេល​២​ខែ​ជាប់​ៗ​គ្នា បើ​ទោះបីជា​ល្បឿន​នៃ​ការ​ធ្លាក់​ចុះ​បាន​ថមថយ​ក្នុង​ខែមីនា​ក្ដី ។

យោង​តាម​ទីភ្នាក់ងារ​ពាណិជ្ជកម្ម​សហគ្រិន​អន្តរជាតិ​សិង្ហ​បុរី បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ការ​នាំ​ចេញ​ផលិតផល​ក្នុងស្រុក​មិនមែន​ប្រេង បាន​ធ្លាក់​ចុះ​៧,៩%​នៅ​ក្នុង​ខែមេសា បើ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ដែល​ការ​នាំ​ចេញ​គ្រឿង​អេ​ឡិច​ត្រូ​និក​បាន​ធ្លាក់​ចុះ​ដូច​គ្នា ស្រប​នឹង​ការ​ព្យាករ​របស់​សេដ្ឋវិទូ​១២​រូប ដែល​ស្ទង់​មតិ​ដោយ Reuters ។

សម្រាប់​ខែមីនា ការ​លក់​ចេញ​ទៅ​ក្រៅប្រទេស​បាន​ធ្លាក់​ចុះ​១៥,៧% ដែល​នេះ​ជា​អត្រា​មិន​ធ្លាប់​ជួប​ប្រទះ​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ ២០១៣​មក ដែល​សង្កត់ធ្ងន់​ទៅ​លើ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ។

ចំណែក​ការ​នាំ​ចេញ​គ្រឿង​អេ​ឡិច​ត្រូ​និក​បាន​ធ្លាក់​ចុះ​៧,៤%​នៅ​ក្នុង​ខែមេសា ពោល​គឺ​ទាប​ជាង​៩,១% កាលពី​ខែ​មុន ។ រីឯ​ការ​នាំ​ចេញ​ផលិតផល​មិនមែន​គ្រឿង​អេ​ឡិច​ត្រូ​និក​វិញ បាន​ធ្លាក់​ចុះ​៨,១% បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ពី​១៨,០%​កាលពី​ខែមីនា ។ ការ​ធ្លាក់​ចុះ​នេះ គឺ​ដោយសារ​តែ​រចនាសម្ព័ន្ធ​នៃ​ទូក និង​កប៉ាល់​ធ្លាក់​ចុះ​៩៤,៣% ឧបករណ៍​វិស្វកម្ម​ស៊ី​វិល​៥៤% និង​គីមី​ឥន្ធនៈ​ធ្លាក់​ចុះ​១៦,៧% ៕