តើជំងឺរាកបណ្តាលមកពីមូលហេតុអ្វីខ្លះ ?
រាកគឺជាជំងឺមួយប្រភេទប្រឈមនឹងគ្រោះថ្នាក់ណាស់ដែរប្រសិនបើទប់ស្កាត់មិនបានទាន់ពេលវេលា ។ ជំងឺនេះបណ្តាលមកពីមេរោគមួយប្រភេទនៅក្នុងលាមកចម្លងចូលទៅក្នុងមាត់ ហើយមេរោគនោះឆ្លងសាយភាយ
រាកគឺជាជំងឺមួយប្រភេទប្រឈមនឹងគ្រោះថ្នាក់ណាស់ដែរប្រសិនបើទប់ស្កាត់មិនបានទាន់ពេលវេលា ។ ជំងឺនេះបណ្តាលមកពីមេរោគមួយប្រភេទនៅក្នុងលាមកចម្លងចូលទៅក្នុងមាត់ ហើយមេរោគនោះឆ្លងសាយភាយ
រាកគឺជាជំងឺមួយប្រភេទប្រឈមនឹងគ្រោះថ្នាក់ណាស់ដែរប្រសិនបើទប់ស្កាត់មិនបានទាន់ពេលវេលា ។ ជំងឺនេះបណ្តាលមកពីមេរោគមួយប្រភេទនៅក្នុងលាមកចម្លងចូលទៅក្នុងមាត់ ហើយមេរោគនោះឆ្លងសាយភាយចូលទៅក្នុងក្រពះពោះវៀនធ្វើឱ្យចុករមួលបង្កទៅជារាក។ ការចម្លងមេរោគនេះចូលទៅក្នុងខ្លួនមនុស្សអាចតាមរយៈ
១-ការហូបទឹកមិនស្អាតដូចជា៖
ទឹកអណ្តូងគ្មានគម្រប និងគ្មានអនាម័យត្រឹមត្រូវ ឬយកសម្ភារមិនស្អាតទៅដួសផឹក ។
ទឹកបឹង ត្រពាំង ស្រះ ដែលកខ្វក់ដោយសារសាប៊ូ សំរាម ទឹកនោម លាមកសត្វ និងលាមកមនុស្ស ឬទឹកហូរចេញពីភូមិឋានរបស់ប្រជាជន ។
២-ដៃមិនស្អាត៖
ដៃដែលមានមេរោគនៅពេលយើងកាន់ចំណីអាហារទទួលទាន ធ្វើឱ្យចំណីអាហារនោះមិនស្អាត ។ នៅពេលយើងបរិភោគចំណីអាហារនោះ នឹងធ្វើឱ្យយើងមានជំងឺរាករូស ។
៣-រុយរោមចំណីអាហារ៖
រុយនាំមេរោគតាមដងខ្លួនរបស់វា តាមជើង និងស្លាប វាទុំលើចំណីអាហាររបស់យើង ដោយជើងកខ្វក់របស់វាធ្វើឱ្យនំចំណីមិនស្អាត។ ពេលយើងហូបអាហារនោះជាហេតុនាំឱ្យមានជំងឺរាក ។
៤-ការបន្ទោបង់ ឮការបន្ទោបង់ពាសវាលពាសកាលក៏ជាមូលហេតុនាំឱ្យមានជំងឺរាក ។ លាមកដែលបន្ទោបង់ចោលនោះ នឹងហូរតាមទឹកនៅពេលមានភ្លៀង ហូរចូលទៅក្នុងប្រភពទឹកដែលយើងប្រើប្រាស់ ។
ដូច្នេះដើម្បីចៀសវាងករណីរាករូសនេះ មានតែយើងទាំងអស់គ្នារស់នៅប្រកបដោយអនាម័យ ទាំងនៅគេហដ្ឋាន និងនៅកន្លែងធ្វើការ ៕
ចែករំលែកព័តមាននេះ