ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ! តុលាការកាត់ទោស​ក្រុម​បក្ស​ប្រឆាំង​ CNRP (មានវីដេអូ​)

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ ធ្នូ ឆ្នាំ ២០២១ សា​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំ​ជម្រះក្តី​(​កាត់​ទោ ស​)​

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ ធ្នូ ឆ្នាំ ២០២១ សា​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំ​ជម្រះក្តី​(​កាត់​ទោ ស​)​លើ​សំណុំរឿង​លោក​សម រ​ង្ស៊ី និង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​CNRP​ចំនួន​៤២នាក់ ពាក់​ព័ន្ធ​ពី​បទ​ ​ក្បត់ជាតិ​ បទ​រួម​គំ​និ​ត​ក្បត់ និង​​បទ​ញ៉ុះញ៉ង់​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​បញ្ញតិ មាត្រា២០៣ ​មាត្រា ២០៤ និង​មាត្រា ២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។

សំណុំរឿង​នេះ​មាន​ជន​ត្រូវ​ចោទ​សរុប​ទាំងអស់​៤២នាក់ ក្នុងនោះ​៣​នាក់​នៅ​ក្នុង​ឃុំ រួម​មាន ១-​ឈ្មោះ​ ទុំ ប៊ុ​ន​ថន ហៅ សុខ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ២-​ឈ្មោះ កាក់ កុ​ម្ភា​រ និង​៣-​ឈ្មោះ ហេង ចាន់​សុ​ទ្ធី ។

ចំណែក​៣៩​នាក់ នៅ​ក្រៅ​ឃុំ​ រួម​មាន​ លោក សម រ​ង្ស៊ី​ និងសម រ​ង្ស៊ី និយម ខ្លះ​នៅ​ក្រៅប្រទេស និង​ខ្លះ​នៅ​ក្នុង​ប្រទេស ។

សវនាការ​ជា​សាធារណៈ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក រស់ ពិសិដ្ឋ អនុប្រធាន​សាលាដំបូង នឹង​ជា​ប្រធាន​ប្រឹក្សា​ជំនុំជម្រះ រីឯ​តំ​ណា ង​អយ្យការ​មាន​២ រូប គឺ​លោក សេង ហៀ​ង នឹង​លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ សវនាការ​បើ​ទោះបី​ជន​ត្រូវ​ចោទ​ខ្លះ​មាន​វត្តមាន ខ្លះ​អវត្តមាន តែ​មាន​មេធាវី​ការពារ​ក្តី​គ្រប់គ្រាន់ ដោយ​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន ដែល​មានការ​ចូលរួម​ពី​សំណាក់​អង្គទូត អង្គការ​សង្គម​ស៊ី​វិល អ្នកសង្កេតការ នឹង​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​ផង​ដែរ ។

ចំណែក​នៅ​ក្រៅ​បរិវេណ​សាលាដំបូង​វិញ គេ​បាន​សង្កេត​ឃើញកញ្ញា សេង ច័ន្ទ​ធា​រី ដោយ​ស្លៀក​សម្លៀក​បំពាក់​អប្សរា កោរ​ស​ក់​ក្បាល ដៃ​កាន់​ផ្កាឈូក២ទៅ​៣​ទង ក្នុង​គោលបំណង​ទៅ​ចូលរួម​សវនាការ​នោះ​ដែរ ដែល​កញ្ញា​មាន​ដីកាកោះ​របស់​តុលាការ ក្នុង​នាម​ជា​ជនសង្ស័យ ។ ក្នុង​សម្លៀក​បំពាក់​ប្រហាក់ប្រហែល​អ្នក​របាំ ដែល​មើល​មួយ​ភ្លែត​ហាក់ដូចជា​មនុស្ស​មាន​សតិ​មិន​គ្រប់ កញ្ញា សេង ច័ន្ទ​ធា​រី បាន​ដើរ​បញ្ចេញមតិ​រៀបរាប់​ប្រាប់​អ្នកកាសែត​ពេញ​ដងផ្លូវ បន្តិច​ក្រោយមក​ទើប​កញ្ញា​ចូល​សាល​សវនាការ ។ ប៉ុន្តែ​ដោយ​សារ​កញ្ញា សេង ច័ន្ទ​ធា​រី មិន​ទាន់​ត្រូវ​បាន​ដល់​វេន​សវនាការ​សាកសួរ​ដេញដោល ទើប​កញ្ញា​ចេញ​ទៅ​វិញ​ រង់ចាំ​សវនាការ​ពេល​ក្រោយ ។

ក្នុង​នោះ​ដែរ​ នៅ​មុខ​បរិវេណ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គេ​សង្កេត​ឃើញ​មាន​អ្នកគាំទ្រ​ប្រមាណ​១០​នាក់ ដឹកនាំ​ដោយ​ឈ្មោះ​សំ បូ​លី​ណា ឈ្មោះ សេង ចាន់​ថន និង​ឈ្មោះ សាត ផា នឹង​មាន​អតីត​អ្នក​តវ៉ា​សហ​គម​ន៏​ថ្មគោល​ម្នាក់ (​ច្រា​យ នី​ម​) មាន​អង្គការ​សង្គម​ស៊ី​​វិល​សមាគម​ន៏​អា​ដ​ហុ​ក​ម្នាក់ (​យី សុខសាន្ត​) និង​អ្នកការ​សែត​ជាង​១០ នាក់ រួម​ជាមួយ​អ្នក​វិភាគ ​លោក ឡៅ ម៉ុង​ហៃ ផង​ដែរ ។

សវនាការ​បាន​សាកសួរ​ដេញ ដោល​លើ​ជន​ត្រូវ​ចោទ​បាន​២ នាក់ ក៏​ដល់​ម៉ោង​សម្រាក ទើបត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ប្រកាស​បិទ​សវនាការ នឹង​លើក ពេល​ទៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ២០២១ ខាង​មុខ​នេះ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ