ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​មេការ​សំណង់​មិន​គ្រប់ បែកគំនិត​រក​ចំណូល​បន្ថែម ត្រូវ​សន្តិសុខ​ឃើញ​ទាន់​ចាប់​ជាប់

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

នសង្ស័យ​ម្នាក់​ដែល​ជា​មេការ​សំណង់​នៅ​ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង ទំនងជា​ប្រាក់​ដែល​រកបាន​ពី​ការ​ធ្វើ​សំណង់​នេះ ចាយ​មិន​គ្រប់ ក៏​បែកគំនិត​

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​មេការ​សំណង់​នៅ​ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង ទំនងជា​ប្រាក់​ដែល​រកបាន​ពី​ការ​ធ្វើ​សំណង់​នេះ ចាយ​មិន​គ្រប់ ក៏​បែកគំនិត​លួច​ដែក​សរសៃ​របស់​ក្រុមហ៊ុន​ជា​ច្រើន​ជាមួយនឹង​បក្សពួក​ម្នាក់​ទៀត ក្នុង​គោលបំណង​យក​ទៅ​លក់​ឱ្យ​អ្នកទិញ​អេ​ត​ចាយ ដើម្បី​បន្ថែម​ប្រាក់​ចំណូល តែ​ទីបំផុត​ក៏​ត្រូវ​បាន​សន្តិសុខ​ដែល​យាម​ភ្នំ​បុរី ប្រទះ​ឃើញ​ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្ដង​។

ការ​ឃាត់ខ្លួន​ខាងលើ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី កាលពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​បុរី «​ម៉​ន ដា​នី​» ស្ថិត​ក្នុងភូមិ​ភាន​សា ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ចំនួន​២​នាក់​ខាងលើ គឺ​១-​ឈ្មោះ ប៉ូ យៀន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​រស់​ភូមិ កំពង់​ម្កាក់ ឃុំ ឃ្លាំង​មាស ស្រុក បរ​វិល ខេត្តព្រៃវែង​មុខរបរ​ជា​មេការ​សំណង់​នៅ​បុរី​ម៉​ន ដា​នី​ភូមិ​ភាន​សា​។ និង​ទី​២- ឈ្មោះ ភី សុ​ភ័ក្ក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ភាន​សា ឃុំ​ព្រះ​និព្វាន​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មុខរបរ​ជា​អ្នកទិញ​អេ​ត​ចាយ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ ក៏​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ដែក​សរសៃ​របស់​ក្រុមហ៊ុន​ចំនួន​១១២​កំណាត់ ដើម្បី​លក់​យក​លុយ​មក​ចាយ​ពិតមែន តែ​ពេល​លួច​បាន​ហើយ រូបគេ​ក៏​បាន​តេ​ទៅ​ឈ្មោះ ភី សុ​ភ័ក្ក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ឆ្លុ​ង ឃុំ​ពាន​រោង ខេត្តព្រៃវែង ស្នាក់​នៅ​ភូមិ​ភាន​សា​ឃុំ​ព្រះ​និព្វាន​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មុខរបរ​ជា​អ្នកទិញ​អេ​ត​ចាយ ដើម្បី​មក​យក​នៅ​ចំណុច​ខាងត្បូង​របង​បុរី ប៉ុន្តែ​ខណៈ​ពេល​ដែល​កំពុង​ធ្វើ​សកម្មភាព​លើក​ដែក​ដាក់​លើ​រ៉ី​ម៉ក​នោះ ក៏​ត្រូវ​សន្តិសុខ​ល្បាត ឃើញ​ទាន់ ក៏​ឃាត់ខ្លួន​រូបគេ​ទាំង​ពីរ​នាក់​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ហើយ សន្តិសុខ​ក្រុមហ៊ុន​បាន​ធ្វើការ​បងហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AE.1408 និង​កន្ទុយ​រឺ​ម៉ក​០១​គ្រឿង ប្រគល់​អោយ​សមត្ថកិច្ច​។ លុះ​នៅ​រសៀល​ថ្ងៃ​ដដែល ជនសង្ស័យ និង​វត្ថុ​តាង បាន​ឃាត់ខ្លួន និង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​ចាត់​បន្ត​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ