ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ហើយ​ព្រឺក្បាល​! រឿងរ៉ាវ​បុរស​អ្នកចម្រៀង​ម្នាក់​ត្រូវ​ឆេះ​ស្លា​.​ប់​ក្នុង​ក្លិប​អេ​លី​ត​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • សៀមរាប

ជឿជាក់​ប្រិ​យ​មិត្ត​ប្រាកដជា​បាន​ទទួល​ជ្រាប​រួច​មក​ហើយ ទាក់ទង​នឹង​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​ដែល​បុរស​ម្នាក់​ឈ្មោះ ឈឿ​ន សំណាង ជា​អ្នកចម្រៀង​នៅ​ក្លិប​អេ​លី​ត បាន​ទទួលមរណភាព​នៅ​ក្នុង​ហេតុការណ៍​ឆេះ​ក្លិប

ខេត្តសៀមរាប ៖ ជឿជាក់​ប្រិ​យ​មិត្ត​ប្រាកដជា​បាន​ទទួល​ជ្រាប​រួច​មក​ហើយ ទាក់ទង​នឹង​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​ដែល​បុរស​ម្នាក់​ឈ្មោះ ឈឿ​ន សំណាង ជា​អ្នកចម្រៀង​នៅ​ក្លិប​អេ​លី​ត បាន​ទទួលមរណភាព​នៅ​ក្នុង​ហេតុការណ៍​ឆេះ​ក្លិប​កាលពី​យប់​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​អគារ​ផ្សារ​ទំនើប​អាស៊ី​ផ្លា​ហ្សា និង​ភោជនីយដ្ឋាន អេ​លី​ត ជាន់​ក្រោម​ដី ស្ថិត​ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

យ៉ាងណាមិញ ស្រាប់តែ​កាលពី​ពេល​ថ្មី​ៗ​នេះ​មានការ​រៀបរាប់​ទាំង​ព្រឺ​សម្បុរ​អំពី​ដំណើរ​សាច់​រឿង​អបិយ​ជំនឿ ដែល​មាន​ព្រាយ​ក្រឡា​ភ្លើង​នៅ​ចាំ​ក្លឹ​ប បាន​បន្លំ​ចូល​សណ្ឋិត​ខ្លួន​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ខាងលើ រួច​បាន​កុហក​ថា ខ្លួន​ជា​ជន​រង​គ្រោះ​មក​លា​ក្រុម​គ្រួសារ ប៉ុន្តែ​ត្រូវ​បាន​អាចារ្យ​និយាយ​ថា «​មិនមែន​ជា​ព្រលឹង​របស់​ជន​រង​គ្រោះ​នោះ​ទេ​» ។

ហើយ​ខណៈ​ពេល​ដែល​កំពុង​បូ​ជាស​.​ព​ជន​រង​គ្រោះ​នោះ ស្រាប់តែ​ព្រាយ​ក្រឡាភ្លើង​នេះ ក៏​បាន​ចូល​សណ្ឋិត​ម្តង ទៀត​ក្នុង​ខ្លួន​សាច់ញាតិ​ម្នាក់ និង​បាន​យំ​ស្រែក​ទួញ​សោក ហើយ​ពេល​នោះ ក៏​ត្រូវ​បាន​អាចារ្យ​ធំ​ដែល​ចេះ​មើល​ក៏​បាន​និយាយ​ថា «​មិនមែន​ជា​ព្រលឹង​អ្នក​ដែល​ស្លា​.​ប់​ទេ​» ទើប​ព្រាយ​ក្រឡាភ្លើង​នោះ​ក៏​បាន​ចេញ​ច​រឹត​ពិត និង​បាន​សារភាព​ថា វា​ស្រលាញ់​បុរស​ម្នាក់​ហ្នឹង ហើយ​ក៏​មានចិត្ត​មិន​ចង់​ឲ្យ​សាច់ញាតិ​ទៅ​អញ្ជើញ​ព្រលឹង​ឱ្យ​ចេញ​មក​វិញ ដើម្បី​ឱ្យ​បាន​នៅ​ជាមួយ​វា​។

បន្ទាប់​មក​ទៀត អ្នក​ដែល​ចេះ​ខាង​ផ្លូវ​ងងឹត​ក៏​បាន​សមាធិ ហើយ​ក៏​មើលឃើញ​ព្រលឹង​ជន​រង​គ្រោះ​យំ ហើយ​ស្រែកច្រៀង​ទាំង​មិន​ទាន់​ដឹងខ្លួន​ផង​ដែរ​ថា​បាន​ស្លា​.​ប់​នោះ​ទេ ព្រោះតែ​មិន​ទាន់​គ្រប់​ប្រាំពីរ​ថ្ងៃ​។ ដឹង​ដូចនេះ​ហើយ ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ក៏​បាន​គិត​ថា ត្រូវ​ទៅ​អញ្ជើញ​ព្រលឹង​ជន​រង​គ្រោះ​ចេញពី​ទីនោះ ដើម្បី​បាន​ទៅ​ចាប់ជាតិ តែ​ត្រូវ​ព្រាយ​នោះ​បាន​គំ​រា​.​ម​ថា «​នឹង​មិន​ដោះ​លែង​ព្រលឹង​ម្នាក់​ប្រុស​ហ្នឹង​ឱ្យ​ចាប់ជាតិ​ទេ ហើយ​វា​នឹង​ស​ម្លា​.​ប់​សមាជិក​ក្នុង​គ្រួសារ​ខាង​ប្រុស​ម្តង​មួយ​ៗ»​។

ដោយ​មើលឃើញ​បែប​នេះ ខាង​ក្រុម​គ្រួសារ​ក៏​បាន​សម្របសម្រួល​ជាមួយ​ព្រាយ ហើយ​ព្រាយ រួច​ក៏​បាន​និយាយ​ថា «​ទាល់តែ​រៀបចំ​ពិធី​មង្គលការ​ឱ្យ​វា​» ដល់​អ​ញ្ចឹ​ង​ហើយ ក្រុម​គ្រួសារ​ក៏​បាន​រៀបចំ​ពិធី​មង្គលការ ដោយ​មាន​រូប​ម៉ា​រា​កាំ​ង​ជា​តំណាង និង​មាន​អាចារ្យ ក៏​ដូច​ជា ភ្លេងខ្មែរ​ប្រគំ​ដូច​ពិត​ៗ​តែ​ម្តង ។ គួរ​រំលឹក​ទៀត​ថា ៖ ឆេះ​ក្លឹ​ប​កម្សាន្ត នៅ​ក្រុង​សៀមរាប ស​ម្លា​.​ប់ ៣​នាក់ និង​សង្គ្រោះ​បន្ទាន់​ម្នាក់

ដូច្នេះ​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់ សូម​ប្រិ​យ​មិត្ត​ទស្សនា​នូវ​ឃ្លី​ប​វី​ដេ​អូ​ខាងក្រោម​នេះ ដូច​តទៅ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ