ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ត​កិច្ច​កំពុង​បើក​ការ​ស៊ើបអង្កេតជុំវិញ​ករណី​ឃា.តកម្ម​លើ​ជនជាតិ​ចិន​នៅ​ក្រុងព្រះសីហនុ​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការណ៍​​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរ​បាល​ជំនាញ​ខេត្ត​ព្រះ​សីហ​នុ បាន​និង​កំពុង​បើក​ការ​ស៊ើប

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការណ៍​​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរ​បាល​ជំនាញ​ខេត្ត​ព្រះ​សីហ​នុ បាន​និង​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ឃា.តកម្ម បា.ញ់​សម្លា.ប់​ជនជាតិ​ចិន​នៅ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​បូ​រី BLUE SKY ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដើម្បី​វែកមុខ​ជន​ជា​ឃា.តករ​ក្នុ​ងំ​ពើ​ឃា.តកម្ម​នោះ ។

សេចក្តី​រាយ​ការ​ណ៍​បាន​បន្ត​ថា កាលពី​វេលា​ម៉ោង​៣និង​២០នាទី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២១ នៅ​ក្នុង​បូ​រី BLUE SKY ភូមិ​៥ សង្ការ​លេខ​៤ ក្រុងព្រះសីហនុ មាន​ប្រជា​ពល​ប្រទះ​ឃើញ​សាកស.ព​ជនជាតិ​ចិន​ម្នាក់ ដេក​ស្លា.ប់​នៅ​ក្នុងផ្ទះ​ជួល ។ ព័ត៌មាន​នោះ​ក៏​ត្រូវ​បានដឹងឮដល់​សមត្ថ​កិច្ច ទើប​សមត្ត​កិច្ច​បង្កើត​គណៈកម្មការ​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ដោយ​រក​ឃើញ​អត្តសញ្ញាណ​ជន​រង​គ្រោះ​ជន​រង គ្រោះ​មានឈ្មោះ JIKE MUNAI ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ជន​ជាតិចិន កាន់​លិខិតឆ្លងដែន​លេខៈ ED៣៦០៣២០០ ស្នាក់​នៅ​មិន​ពិតប្រាកដ ។

សមត្ថ​​កិច្ច​បាន​ពិនិត្យ​ឃើញ​ជន​រង​គ្រោះ​មាន​ស្នាម​ត្រូវ​គ្រាប់កាំភ្លើ.ង​ចំនួន​៣​កន្លែង រួមមាន​៖ ១-​ចូល​លើ​ឆ្អឹង​ក្បាលជង្គង់​គ្រាប់​បៀម​ចំនួន ១​កន្លែង ។ ២-​ចូល​ចំហៀង​ក្បាលជង្គង់​ផ្នែក​ខាងក្នុង ធ្លាយ​គល់​លៅ​ផ្នែក​ខាង ក្រោយ​ចំនួន​១​កន្លែង និង​៣-​មាន​ស្នាមជើង​ស្ដាំ ១​កន្លែង ចូល​ត្រង់​ក​ន្លា​ក់​ជង្គង់​ធ្លាយ​ភ្លៅ​ទៅ​ផ្នែក​ខាងក្រោយ ។

ក្រោយ​ពិនិត្យ​សាកស.ព​នៅ​កន្លែង​រួចរាល់​ហើយ សមត្ថកិច្ច​នគរ​បា​ល​ជំនាញ គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ ការិយាល័យ​ជំនាញ​បច្ចេក​ទេ ស និង​វិទ្យាសាស្ត្រ បាន​ធ្វើ​សន្និដ្ឋាន​ថា ការ​ស្លា.ប់​ជីវិត​​របស់​ជន​រង​គ្រោះ គឺ​អំពើ​ឃា.តកម្ម​ ​បា.ញ់​សម្លា.ប់​ ។ បានជា​សមត្ថកិច្ច​មានការ​សន្និដ្ឋាន​យ៉ាង​ដូច្នោះ ដោយ​សំអាង​លើ​ភ​ស្ថុ​តាង​នៅ​ក្បែរ​សាកស.ព មាន​បន្សល់​ទុក​នៅ​សំបក​គ្រាប់​កាំភ្លើ.ងខ្លី ចំនួន​៣​គ្រាប់ ស បញ្ជាក់​ឲ្យ​ឃើញ​ថា នោះ​ពិតជា​សំបក​គ្រាប់​ដែល​ជន​ជា​ឃា.តករ ប្រើប្រាស់​បា.ញ់​ផ្តាច់ជីវិត​ជន​រង​គ្រោះ ។ បន្ទាប់​មក​សាកស.ព​ត្រូវ​បាន​សមត្ត​កិច្ច យក​រក្សា​ទុក​នៅ​សាល​តម្កល់សព​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារមកទទួលយកទៅធ្វើបុណ្យ​តាម​ប្រពៃណី​ ។

​ករណី​ខាងលើ​នេះ​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ជំនាញ​ខេត្ត​-ក្រុងព្រះសីហនុ កំពុង​សហការ​បើក​ការ​ស៊ើបអង្កេត នឹង​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​បំផុត ដើម្បី​តាម​ចាប់ខ្លួន​មុខសញ្ញា​នាំ​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ដែល​គេ​ជឿជាក់​ថា អំពើ​ឃា.តកម្ម​មួយ​នេះ មិន​អាច​គេច​ផុត​ពី​កណ្តាប់ដៃលោក​អធិការ​នគរបាល​ក្រុង នឹង​លោកស្នងការ​​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​នោះ​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ