ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​សង្សារ​នឹង​គ្នា ហេតុ​អ្វី​ធ្វើ​បែប​នេះ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​រត់​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ឲ្យ​ជួយ​តាម​រក​សង្សារ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​រត់​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ឲ្យ​ជួយ​តាម​រក​សង្សារ​កំហូច​របស់​នាង​ផង ព្រោះ​បាន​បោក​នាង​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់ ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​មិន​ព្រម​បញ្ជាក់​អត្តសញ្ញាណ​របស់​សង្សារ​នាង​ដែល​បាន​បោក​យក​ម៉ូតូ​នោះ​ទេ តែ​បាន​ប្រាប់​សមត្ថកិច្ច​ថា នាង​ឈ្មោះ សួង ស្រី អាយុ​២០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ ។ ចំណែក​ម៉ូតូ​ដែល​ប្រុស​ស្នេហ៍​បោក​យក​ទៅ​បាត់​នោះ​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ-4474 ។

បុរស​ម្នាក់​ដែល​បាន​ជូន​មក​ប្តឹង​សមត្ថកិច្ច​បាន​អះអាង​ថា​ជា​បងប្រុស​របស់​នារី​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ប្អូនស្រី​ខ្លួន​និង​ជនសង្ស័យ​ទើបតែ​ក្លាយជា​សង្សារ​នឹង​គ្នា​បាន​១​ខែ​ប៉ុណ្ណោះ ស្រាប់តែ​នៅ​ព្រឹក​មិ​ញ​បុរស​នោះ​ណាត់​ប្អូនស្រី​ខ្លួន ហើយ​ប្រាប់​ថា​ខ្ចី​ម៉ូតូ​ទៅ​ជួប​មិត្តភក្តិ​មួយ​ភ្លែត​តែ​ទៅ​បាត់​រហូត​មក​ឃើញ​មក​វិញ​សោះ ៕