ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេទ្យ ហុ​ក នៅ​ប៉ោយ​ប៉ែ​ត​​ជំនាញស្ទើរ ព្យាបាល​មនុស្ស​ស្លា.ប់

8 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ សំ អ៊ី​ម ភេទ​ស្រី អាយុ​៧៥​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​.​ក​៥ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​ស្លា.ប់​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ២០១៦

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ សំ អ៊ី​ម ភេទ​ស្រី អាយុ​៧៥​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​.​ក​៥ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​ស្លាប់​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ២០១៦ បន្ទាប់​ពី​គ្រូពេទ្យ ហុ​ក មាន​​ជំនាញ​​ស្ទើរ​ម្នាក់​បាន​ព្យាបាល ។

តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ឧសភា ជន​រង​គ្រោះ​ឈ្មោះ សំ អ៊ី​ម ត្រូវជា​ម្តាយ មាន​អាកា​រៈ​ឈឺពោះ រាក ហើយ​ក៏​បាន​ទៅ​ហៅ​គ្រូពេទ្យ ហុ​ក ដែល​មា​នទី​តាំងនៅ​ខាងជើង​នាគ​ទិព្វ​១ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ឲ្យ​ជួយ​ព្យាបាល ។

ប្រភព​បន្ត​ថា លុះ​បន្ទាប់​ពី​លោកគ្រូ​ពេទ្យ ហុ​ក បាន​មក​ពិនិត្យ​អ្នកជំងឺ​ដល់​ផ្ទះ​ជន​រង​គ្រោះ​ហើយ​បាន​ដាក់​សេរ៉ូម​អស់​ចំនួន​៥​ប្លោក និង​ចាក់​ថ្នាំ​ចំនួន​២​ម្ជុល នៅ​តែ​មិន​ធូរស្រាល​បន្តិច​ឡើយ ។ លុះដល់​ថ្ងៃ​ទី​១៦​ឧសភា​ពី​ម្សិលមិញ​នេះ អាកា​រៈ​អ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរឡើង ទើប​គ្រូពេទ្យ ហុ​ក បាន​ប្រាប់​សាច់ញាតិ​ឲ្យ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យកម្ពុជា​-​សូ​វៀត ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ជា​អ​កុស​ល្យ​ជន​រង​គ្រោះ​មិន​ទាន់​បាន​ទៅ​ដល់​មន្ទីរពេទ្យ​មង្គលបុរី​ផង ក៏​បាន​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ​តែ​ម្តង ។

លោកគ្រូ​ពេទ្យ ហុ​ក បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា លោក​ជា​គ្រូពេទ្យ​មធ្យម មិន​អាច​មាន​សិទ្ធិ​ព្យាបាល​ជន​រង​គ្រោះ​បាន​ឡើយ ។ លោក​បន្ត​ថា ចំពោះ​កន្លែង​គ្លីនិក​របស់​លោក​ដែល​បើក​នេះ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ តែ​គ្រាន់​ជា​កន្លែង​ផ្តល់​សេវា​ថែទាំ​ដល់​អ្នកជំងឺ​តែ​ប៉ុណ្ណោះ ។ លោកគ្រូ​ពេទ្យ ហុ​ក បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​លោក​បាន​ណែនាំ​ឲ្យ​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ដែរ តែ​អ្នកជំងឺ​គាត់​មិន​ព្រមទៅ ហើយ​បាន​អង្វរ​សុំ​ឲ្យ​គាត់​ជា​គ្រូពេទ្យ​ជួយ​ព្យាបាល ទើប​រូប​គាត់​បាន​ដាក់​សេរ៉ូម​អស់​ចំនួន​៣​ប្លោក និង​ចាក់​ថ្នាំ​ចំនួន​២​ម្ជុល​ឲ្យ​ជន​រង​គ្រោះ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ឈឺចាប់ ។ តែ​ជន​រង​គ្រោះ​មាន​អាកា​រៈ​នៅ​ដដែល ទើបត្រូវ​ឲ្យ​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​ឯ​មន្ទីរពេទ្យ​មង្គលបុរី ជា​បន្ត​តែ​ម្តង ។ បន្ទាប់​មក​ទើប​ទទួល​ដំណឹង​ថា ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ លោក​ក៏​មានការ​សោកស្តាយ​ដែរ ។

ជុំវិញ​បញ្ហា​ទាំងអស់​ខាងលើ លោក កែវ សុភ​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក លាង ឡេ​នី​ន ប្រធាន​ប្រតិបត្តិ​នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត និង​ជា​អ្នក​ទទួល​បន្ទុក​ផ្នែក​គ្លីនិក​ឯកជន បាន​ប្រាប់​តាម​ទូរ​សព្ទ័​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ឧសភា​នេះ​ថា ចំពោះ​គ្រូពេទ្យ​ទាំងឡាយ​ណា​ដែល​គ្មាន​ជំនាញ​គ្រប់គ្រាន់ ថ្នាក់​ត្រឹម​គ្រូពេទ្យ​ធ​ម្យ​ម ដែល​មិនមែន​ជា​វេជ្ជបណ្ឌិតនោះ គឺ​មិន​អាច​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ព្យាបាល​ដល់​អ្នកជម្ងឺ​បានជា​ដាច់ខាត ។ លោក​ប្រធាន​បញ្ជាក់​ថា ប្រសិនបើ​មានរឿង​បែប​នេះ​កើតឡើង​ពិតមែន លោក​នឹង​ចាត់​គណៈកម្មការ​អធិការកិច្ច​ជំនាញ​ផ្នែក​សុខាភិបាល​ឲ្យ​ចុះ​ទៅ​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​ចំពោះ​ករណី​នេះ ។

លោក​បាន​បន្ថែម​ថា ចំពោះ​គ្លីនិក​ឯកជន​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ឬ​ក៏​បុគ្គល​ជា​គ្រូពេទ្យ​ណា​ម្នាក់​ដែល​គ្មាន​ជំនាញ​ច្បា​ល់​លាស់ ហើយ​ហ៊ាន​ប្រព្រឹត្ត​ល្មើសច្បាប់ ខុស​នឹង​វិជ្ជាជីវៈ​របស់​ខ្លួន នៅ​ពេល​ដែល​ខាង​ជំនាញ​ចុះ​ស្រាវជ្រាវ​រក​ឃើញ​ពី​កំហុសឆ្គង​នោះ នឹង​ត្រូវ​បិទ​គ្លីនិក​នោះ​ចោល មិន​អនុញ្ញាត​ឲ្យ​បើកទ្វារ​បន្ត​ធ្វើ​អាជីវកម្ម​ទៀត​បាន​ឡើយ ហើយ​ម្ចាស់​គ្លីនិក​និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដោយ​ខ្លួនឯង ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា គ្លីនិក​ឯកជន​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បើក​សេវា​ទទួល និង ព្យាបាល​អ្នកជំងឺ​តាមតែ​អំពើ​ចិត្ត​តែ​ម្តង ដោយ​កន្លែង​ខ្លះ​ក្រុម​គ្រូពេទ្យ​គ្មាន​ជំនាញ​ពិតប្រាកដ​ក៏​អាច​បើក​បាន​ដែរ ។ ដូច្នេះ​ថ្នាក់ដឹកនាំ​ផ្នែក​សុខាភិបាល​ខេត្ត ក៏​ដូច​ជា​ក្រសួង ល្មម​គិតគូរ​ចាត់វិធានការ​រឹត​បន្តឹង​នូវ​បញ្ហា​ទាំង​អស់នេះ ចៀសវាង​កុំ​ឲ្យ​ពលរដ្ឋ​រងគ្រោះថ្នាក់​ដល់​អាយុជីវិត ដោយសារ​តែ​គ្រូពេទ្យ​គ្មាន​ជំនាញ និង​វិជ្ជាជីវៈ​ច្បាស់លាស់​បែប​នេះ​តទៅ​ទៀត ៕