ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​រឹបអូស​បាន​ឈើ​ប្រណីត​រាប់​សិបកំ​ណាត់

5 ខែ មុន
  • រតនគិរី

គំនរ​ឈើ​ធ្នង់​រាប់​សិបកំ​ណាត់​ដែល​ក្រុម​ឈ្មួញ​អារច្រៀក​រួច​ជា​ស្រេច និងលាក់​ទុក​បម្រុង​ដាក់​បង្កប់​តាម​រថយន្ត​នាំ​ទៅ​​ប្រទេស​វៀតណាម បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច​សហការ​រុករក​ឃើញ និង​រឹបអូស​យក​ទៅ

ខេត្តរតនគិរី ៖ គំនរ​ឈើ​ធ្នង់​រាប់​សិបកំ​ណាត់​ដែល​ក្រុម​ឈ្មួញ​អារច្រៀក​រួច​ជា​ស្រេច និងលាក់​ទុក​បម្រុង​ដាក់​បង្កប់​តាម​រថយន្ត​នាំ​ទៅ​​ប្រទេស​វៀតណាម បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច​សហការ​រុករក​ឃើញ និង​រឹបអូស​យក​ទៅ​រក្សារ​ទុកជា​បណ្តោះអាសន្ន ។

ការ​ចុះ​បង្ក្រាប​ឈើ​តាម​ការ​បញ្ជា​ផ្ទាល់​ពី​លោក យិ​ន ចំណាន ស្នងការ​នគរបាល​ខេត្ត​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ ដែល​រួម​មាន នគរបាល​ប៉ុស្តិ៍​ឃុំ​ប៉ុង​ដឹកនាំ​ដោយ​លោក លាង អ៊ូ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​លោក ឈាង សុ​ភក្តិ នាយ​ផ្នែក​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​លោក គឹ​ម ឆេ​ង​លឹ​ម​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​វើ​ន​សៃ ។​

Picture

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ចុះ បង្ក្រាប​នេះ​បាន​ធ្វើការ​ឆែកឆេរ​នៅ​ក្នុង​លំនៅ​ឋាន មួយ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ នូ ខុ​ម ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​កសិករ​នៅ​ភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ។​

ក្រោយ​ពី​ការ​ឆែកឆេរ កម្លាំង​សមត្ថកិច្ច​បាន​រឹបអូស​យក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំ​នួ​៦២​កំ​ណាត់ និង​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ដើម្បី​ចាត់ការ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ តែ​មិន​ទាន់​ធ្វើការ​វាស់វែង​នៅឡើយ​ទេ ៕

Picture
Picture
Picture