ជនអន្តោប្រវេសន៍ថៃប្រុស-ស្រី១៤៣នាក់ត្រូវឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ
- បន្ទាយមានជ័យ
ជនអន្តោប្រវេសន៍ថៃចំនួន១៤៣នាក់ ក្នុងនោះស្រី៥៦នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនរួចបញ្ជូនឱ្យត្រឡប់ទៅប្រទេសកំណើតវិញ កាលពី
ជនអន្តោប្រវេសន៍ថៃចំនួន១៤៣នាក់ ក្នុងនោះស្រី៥៦នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនរួចបញ្ជូនឱ្យត្រឡប់ទៅប្រទេសកំណើតវិញ កាលពី
ខេត្តបន្ទាយមានជ័យ ៖ ជនអន្តោប្រវេសន៍ថៃចំនួន១៤៣នាក់ ក្នុងនោះស្រី៥៦នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនរួចបញ្ជូនឱ្យត្រឡប់ទៅប្រទេសកំណើតវិញ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្រោយរកឃើញពួកគេលួចឆ្លងដែនចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា។
ពិធីប្រគល់ទទួលនេះ ភាគីកម្ពុជា-ថៃបានធ្វើឡើងនៅលើស្ពានមិត្តភាព ច្រកអន្តរជាតិប៉ោយប៉ែត ជាប់ព្រំប្រទល់ច្រកខ្លងលឹក ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ឧត្តមសេនីយ៍វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យចំណុះផែនការងារអន្តោប្រវេសន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតជាច្រើនរូប។
ពាក់ពន្ធ័ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា៖ ជនអន្តោប្រវេសន៍ថៃប្រុស-ស្រីទាំងនេះ គឺបញ្ជូនមកពីភ្នំពេញចំនួន១២៣នាក់ និងនៅក្រុងប៉ោយប៉ែតចំនួន២០នាក់ សរុប១៤៣នាក់ ក្នុងនោះមានស្រី៥៦នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ ពាក់ព័ន្ធករណីលួចឆ្លងដែនចូលកម្ពុជា តាមរយៈមេខ្យល់ មកស្នាក់នៅ និងធ្វើការខុសច្បាប់។
ចំណែកលោកនាយឧត្តមសេនីយ៍ សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃក៏បានប្រាប់ថា ៖ នេះជាលើកទី៣ហើយ ដែលកម្ពុជាចាប់បញ្ជូនជនអន្តោប្រវេសន៍ថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដោយកាលពីលើកទី១- គឺកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានបញ្ជូនជនអន្តោប្រវេសន៍ចំនួន៦៧នាក់ ក្នុងនោះស្រី២៤នាក់ ប្រគល់ជូនភាគីថៃ។ លើកទី២- កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជូនជនអន្តោប្រវេសន៍ថៃចំនួន១០៣នាក់ ក្នុងនោះមានវិជ្ជមានកូវីដ១៩ចំនួន៣៤នាក់ ស្រី១២នាក់។ និងលើកទី៣- នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាបានបញ្ជូនជនអន្តោប្រវេសន៍ថៃចំនួន១៤៣នាក់។
លោកបានបញ្ជាក់ថា ៖ ជនអន្តោប្រវេសន៍ថៃ ដែលប្រគល់ជូនភាគីថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមច្រកក្លងឡឹក ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទសថៃ គឺជាជនអន្តោប្រវេសន៍ដែលត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួននៅពេលដែលស្នាក់នៅធ្វើការដោយខុសច្បាប់នៅកម្ពុជា ហើយត្រូវបានចាប់ប្រគល់ជូនភាគីថៃវិញ។
លោកឧត្តមសេនីយ៍ទោ SORICHHET HAKPHAN ជំនួយការអគ្គស្នងការនគរបាលថៃ ក៏បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ដែលបានប្រគល់ជូនជនអន្តោប្រវេសន៍ថៃ ដែលស្នាក់នៅខុសច្បាប់កម្ពុជា ជូនមកអាជ្ញាធរមានសមត្ថកិច្ចថៃវិញ ហើយនេះជាកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ថៃ៕
ចែករំលែកព័តមាននេះ