ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចុះ​ពី​រថយន្ត​ទំនើប​ឈរ​រ៉េ​រ៉​មិន​បាន​ប៉ុន្មាន​ផង អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ព្រះសីហនុ

មាន​ករណី​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​អោយ​ឆាបឆេះ​អស់ទាំង​ស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​អោយ​ឆាបឆេះ​អស់ទាំង​ស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក នា​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២១ នេះ នៅ​ត្រង់​ចំណុច​ក្បែរ​ផ្សារ​ទំនើប ព្រី​ន​ម៉​ល ស្ថិត​ក្នុងភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​នៅ​នឹង​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក ALphat ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BB 7158 បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់ បាន​មក​ឈប់​នៅ​ត្រង់​ចំណុច​ផ្លូវ​អន្ទង់អាំង មុខ​សណ្ឋាគារ «​ស្តា​បេ​» ក្បែរ​ផ្សារ​ទំនើប «​ព្រី​ន​ម៉​ល​» ស្ថិត​ក្នុងភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។

សមត្ថកិច្ច​បន្ត​ថា មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​ផ្សែង​ហ៊ុយ​ចេញពី​ក្នុង​រថយន្ត​នោះ បន្ទាប់​មក​ក៏​មាន​ជនជាតិ​ចិន​ម្នាក់​ចុះ​ពីលើ​រថយន្ត ហើយ​ឈរ​រ៉េ​រ៉​ក្បែរ​នោះ​មិន​ទាន់​ប៉ុន្មាន​ផង ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​តែ​ម្តង ភ្លាម​ៗ​នោះ​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​ដែល​ចត​ក្បែរ​នោះ បាន​នាំ​គ្នា​យក​ទឹក​ពី​ក្នុង​ម៉ូតូ​កង់​បី​មក​ជួយ​បាញ់​ពន្លត់ តែ​អណ្តាតភ្លើង​កាន់តែ​ឆាបឆេះ​ខ្លាំង​ដដែល​។

សមត្ថកិច្ច​បន្ត​ទៀត​ថា នៅ​ពេល​ដែល​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​រថយន្ត​យ៉ាង​សន្ធោសន្ធៅ​នោះ គេ​បានឃើញ​អ្នកបើកបរ​រថយន្ត​​ជនជាតិ​ចិន​រូប​នោះ បាន​ដើរ​ចេញពី​កន្លែង​កើតហេតុ​ធ្វើ​មិនដឹង ដោយ​មិន​ខ្វល់​អំពី​រថយន្ត​ខ្លួន​កំពុង​តែ​ឆេះ​នោះ​ឡើយ​។ ភ្លាម​ៗ​នោះ​ដែរ រថយន្ត​សង្គ្រោះ​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ចុះ​មក​ដល់ ហើយ​ធ្វើការ​អន្តរាគមន៍​ពន្លត់ ប៉ុន្តែ​ពុំ​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ បណ្តាល​ឱ្យ​តួ​រថយន្ត​ទាំងមូល ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង​តែ​ម្តង​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ត្រឹមតែ​ស្ទួ​ច​យក​រថយន្ត​រង​គ្រោះ​ចេញពី​កន្លែង​កើតហេតុ ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​ពុំ​ទាន់​ដឹង​អំពី​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​នៅឡើយ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ