ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល យក​ថ្ងៃទី​៨​ធ្នូ ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល បានកំណត់​យក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។…

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល បានកំណត់​យក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។ គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​របស់​រដ្ឋ ឯកជន​ទាំងអស់ និង​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ គ្រប់​ទីវ​ត្ត​អារាម ព្រមទាំង​ប្រជាជន​ទូទាំងប្រទេស ត្រូវ​បង្ហួត​ទង់ជាតិ ត្រឹម​ពាក់កណ្តាល​នៃ​ដងទង់​ជាតិ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១​។ គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្អាក​ការសម្តែង និង​ចាក់ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ ដែលមាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ក្នុង​សារាចរ​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ​កម្ពុជា អតីត​នាយករដ្ឋមន្ត្រី​ទី​១ និង​ជា​អតីត​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ មានគុណ​បំណាច់​ដ៏​ធំធេង​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ហើយ​ព្រះអង្គ បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ៩ និង ៤០​នាទី​ព្រឹក នៅ​ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង ៣ និង ៤០​នាទី រសៀល ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ ៧៧​ព្រះវស្សា​។​

​តាម​គម្រោង ព្រះ​សព​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវ​បញ្ជូន​ពី​ប្រទេស​បារាំង មកដល់​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១​។ ព្រះ​សព​ព្រះអង្គ នឹងត្រូវ​តម្កល់​ធ្វើបុណ្យ ៣​ថ្ងៃ នៅ​ព្រះរាជដំណាក់​ចាស់ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុននឹង​ដង្ហែ​ទៅ​ថ្វាយ​ព្រះ​ភ្លើង​បូជា នៅមុខ​វត្ត​បទុម ខាងត្បូង​ព្រះបរមរាជវាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ