ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​សេដ្ឋី​ប្រាក់​លាន ចែក​លុយ​ឲ្យ​ម្នាក់​ៗ ១០០​ដុល្លារ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនពី​បទ ​ឆបោក

1 ខែ មុន

ខេត្តស្ទឹងត្រែង ៖ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​វេលា​ម៉ោង​១៨ និង​៣០​នាទី ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២១ ពី​បទ​ឆបោក…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​វេលា​ម៉ោង​១៨ និង​៣០​នាទី ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២១ ពី​បទ​ឆបោក តាម​(​អន​ឡាញ​)នៅ​បណ្តាញ​សង្គមហ្វេសប៊ុក ។

ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បានអោយ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ កុង សិលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​ខ្សាច់ ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

ប្រភពដដែល បន្តថា សមត្ថកិច្ចឃាត់ខ្លួនក្នុង​បទល្មើស​ឆបោក​(​អន​ឡាញ​) នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ចរាចរ​ណ៏​ប្រាក់​ដុល្លារ​ក្លែងក្លាយ កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២១ កន្លង​មក ។

កម្លាំង​ជំនាញ បាន​ធ្វើការ​ចាប់​យក​វត្ថុ​តាង​បាន រួម​មាន ៖
-​លុយ​សែន​ចំនួន ១០​ដុំ ក្រដាស​ហ្វូ​តូ​គុប​ពី​១០០​ដុល្លារ (​សម្រាប់​សែន​ក្នុង​ពិធីបុណ្យ​ទាន​)
-​កងដៃ​មួយ​ឈុត មាន​៧​កង ជា​លោហធាតុ ព​ណ៏​លឿង (​កាឡៃ​)
-​ទូរស័ព្ទ​ម៉ាក N ចុច​ពិល ដែល​មាន​លេខ 031 4444676
-​ខ្សែ​ក កាឡៃ ចំនួន ៣​ខ្សែ ជា​លោហៈធាតុ ពណ៌​លឿង
-​ខ្សែដៃ​កាឡៃ​១០០​ដុល្លារ ជា​លោហៈធាតុ ពណ៌​លឿង
-​វិ​ក័យ​ប័ត្រ ផ្ញើ​អីវ៉ាន់ ជូន​អតិថិជន​ចំនួន ២២៣​សន្លឹក
-​ទូរ​សព្ទ​ដៃ ម៉ា​កវី​វ៉ូ និង​ស៊ី​មកា​ត​ចំនួន ៤ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​សួរនាំ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ អម​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី ។

សូម​ជម្រាប​ដែរ​ថា នា​ពេល​ថ្មី​ៗនេះ មានរឿង​ដ៏​ភ្ញាក់ផ្អើល​មួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ខណៈ​បុរស​ម្នាក់ បាន​តាំង​ខ្លួនឯង​ជា​សេដ្ឋី​ប្រាក់​លាន ចេញ​មុខ​ ចែក​លុយ​ដោយ​គ្មាន​លក្ខខណ្ឌ ទៅ​ឲ្យ​មហាជន​ជា​អ្នក​ប្រើប្រាស់​​ហ្វេ​ស​ប៊ុ​កទាំងអស់ ម្នាក់​ៗ​ទទួល​បាន​១០០​ដុល្លារ ដោយ​គ្រាន់តែ​ ទម្លាក់​លេខ​ទូរ​សព្ទ និង​ទីតាំង​ ជា​ការ​ស្រេច ។

នៅ​ក្នុង​វី​ដេ​អូ​ផ្សាយ​ផ្ទាល់ បុរស​ឆបោក​រូប​នេះ បាន​បញ្ជាក់​ទៅ​កាន់​អ្នកលេង​បណ្តាញ​សង្គម​ថា ថ្ងៃនេះ ចែក​លុយ ដោយ​ចំណាយ​ខ្ទង់ ៥​លាន​ដុល្លារ សូម​បងប្អូន​ទំលាក់​លេខ​ទូរ​សព្ទ និង​ទីតាំង នឹង​ទទួល​បាន​ម្នាក់​១០០​ដុល្លារ ។ តែ​ទន្ទឹម​នោះ​ដែរ រូបគេ​សុំ​ឲ្យ​បងប្អូន​គ្រាន់តែ​ជួយ​ស៊ែរ និង​ឡា​ច​ផេ​កម្នា​ក់មួយ​ៗ តែ​ប៉ុណ្ណោះ។ ទីបំផុត​ទៅ សេដ្ឋី​ប្រាក់​លាន ត្រូវជាប់ខ្នោះ វាស់កម្ពស់​បាន​សម្រេច កុំ​ចេះ​តែ​ហ៊ាន​ឆបោក ៕

Picture
Picture
Picture
Picture
Picture
Picture
Picture