ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ចិន​រឹត​បន្ដឹង​ច្បាប់​ក្រុមហ៊ុន​អចលនទ្រព្យ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចិន​នឹង​ពង្រឹង​ច្បាប់​ស្ដី​ពី​ភ្នាក់ងារ​អចលនទ្រព្យ​ឡើង​វិញ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​អតិថិជន ចំពោះ​ផ្នែក​អចលនទ្រព្យ​ក្នុង​ការ​បិទ​បាំង​ព័ត៌មាន ។

« ក្រសួង​អភិវឌ្ឍន៍​លំនៅ​ឋាន​ទីក្រុង និង​ជនបទ

ប្រទេស​ចិន ៖ ចិន​នឹង​ពង្រឹង​ច្បាប់​ស្ដី​ពី​ភ្នាក់ងារ​អចលនទ្រព្យ​ឡើង​វិញ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​អតិថិជន ចំពោះ​ផ្នែក​អចលនទ្រព្យ​ក្នុង​ការ​បិទ​បាំង​ព័ត៌មាន ។

« ក្រសួង​អភិវឌ្ឍន៍​លំនៅ​ឋាន​ទីក្រុង និង​ជនបទ បាន​និង​កំពុងធ្វើការ​ជាមួយ​នាយកដ្ឋាន​ដីធ្លី ស្ដី​ពី​គោលនយោបាយ​ដើម្បី​គ្រប់គ្រង​ការ​ចុះបញ្ជី​លំនៅ​ឋាន​របស់​ភ្នាក់ងារ និង​ពង្រឹង​ការ​គ្រប់គ្រង​ឈ្មួញកណ្ដាល » ។ នេះ​បើ​តាម​អនុរដ្ឋមន្ត្រី លោក Lu Kehua បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ក្រសួង​ក៏​បាន​សន្យា​ផង​ដែរ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ព័ត៌មាន​អំពី​ឥណទាន​ក្នុង​វិស័យ​នេះ ព្រមទាំង​បង្កើន​ការ​ត្រួតពិនិត្យ​ទៅ​លើ​ការ​អនុវត្ត​របស់​ភ្នាក់ងារ​អចលន​ទ្រព្យ​។ ការ​ចុះបញ្ជី​លំនៅ​ឋាន​ក្លែងបន្លំ និង​ការ​យក​ថ្លៃ​មិន​ទៀងទាត់ គឺជា​ចំណុច​ដែល​តែង​រង​បណ្ដឹង​ពី​អតិថិជន ។

យោង​តាម​ការ​ស្ទង់​មតិ​មួយ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៤ បង្ហាញ​ថា ៤៣,៨%​នៃ​ប្រជាជន​៣​ម៉ឺន​នាក់​ដែល​រស់នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង បាន​និយាយ​ថា នៅ​ពេល​ជួល​ផ្ទះ​ម្ដង​ៗ ពួក​គេ​តែង​ជួបនឹង​ឥរិយាបថ​មិន​សមរម្យ​របស់​ពួក​ភ្នាក់ងារ​អចលនទ្រព្យ ។

គួរ​បញ្ជាក់​ថា កាលពី​ខែ​មុន និយ័ត​ករ​ក្រុង​សៀង​ហៃ​បាន​ពិន័យ​ភ្នាក់ងារ​អចលនទ្រព្យ​ចំនួន​៦​នាក់ ក្នុង​ទឹកប្រាក់​ចាប់ពី​២​ម៉ឺន​ដុល្លារ រហូត​ដល់​ជាង​៣​ម៉ឺន​ដុល្លារ​អំពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ៕